ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឡើង​កក្រើក​ព្រះធរណី ! មនុស្ស​គ្រោះថ្នាក់​ក៏​មិន​តិច​ដែរ​នេះ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​ដែល​យក​សំបក​គ្រាប់​ដេ​កា ទៅ​ផ្សារ​ធ្វើ​ជា​ជើង​សំណាញ់ ហើយ​ផ្ទុះ លាន់​កក្រើក​ព្រះធរណី ដែល​ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​៤​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ខណៈ​ពេល​ដែល​យក​សំបក​គ្រាប់​ដេ​កា ទៅ​ផ្សារ​ធ្វើ​ជា​ជើង​សំណាញ់ ហើយ​ផ្ទុះ លាន់​កក្រើក​ព្រះធរណី ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​ទី​២៤ ខែតុលា​នេះ នៅ​កន្លែង​ផ្សា​រលើ​បែរ​ចិញ្ចឹម​ត្រី ក្នុងភូមិ ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​នេះ មាន ១- ឈ្មោះ ណុះ សា​មីន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ជា​ជាង​ផ្សារ​ដែក រង​របួសធ្ងន់ មាន​លំនៅ​ភូមិក កន្លែង​កើតហេតុ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ២ – ឈ្មោះ​យ៉ើ បារី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ របួសធ្ងន់ ៣ – ឈ្មោះ មិន យូ​រី​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រង​របួសធ្ងន់ និង​៤- ឈ្មោះ លី ប្រ​ហី​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រង​របួសស្រាល ។

តាម​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ អ្នក​ភូមិ​២​នាក់​ក៏​បាន​យក​សំបក​គ្រាប់​ទៅ​ផ្សារ ស្រាប់តែ​ផ្ទុះ​លាន់​កក្រើក​នៅ​លើ​បែរ​ចិញ្ចឹម​ត្រី នៅ​ក្នុង​ទន្លេ​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​បាន​រង​របួស ហើយ​នៅ​កន្លែង​កើតហេតុ ដំបូល​ស័ង្កសី និង​បែរ​បាន​ធ្លុះធ្លាយ​ដោយ​អំបែង​គ្រាប់ ។

ភ្លាម​ៗ អ្នក​រង​របួសធ្ងន់​ដែល​ជាង​ផ្សារ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។ ដោយឡែក​២​នាក់​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ សម្តេចឪ ក្រោយមក​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ធំ និង​ម្នាក់​បញ្ជូន​ទៅ​គ្លីនិក​ឯកជន ។

តាម​សំដី​ជន​រង​គ្រោះ​ឈ្មោះ មិន យូ​រី បាន​ឲ្យ​ដឹង​ថា សំបក​គ្រាប់​នោះ​ប៉ុន​ភ្លៅ ទម្ងន់​១៤​គីឡូក្រាម ពុំ​មាន​រំសេវ​នោះ​ទេ ដែល​ខ្លួន​បាន​ទិញ​ពី​ទូក​នេសាទ​ដោយ​​នៅ​លើ​ទូក ។

នៅ​មុន​ពេល​កើតហេតុ​ខ្លួន​២​នាក់​បងថ្លៃ​ឈ្មោះ យ៉ើ បារី បាន​យក​សំបក​គ្រាប់​ទៅ​ឲ្យ​ជាង​ឈ្មោះ ណុះ សា​មីន ផ្សារ​គោលបំណង់​ធ្វើ​ជា​ជើង​សំណាញ់ ។ ជន​រង​គ្រោះ​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​កំពុង​ផ្សារ​ខ្លួន និង​បងថ្លៃ​អង្គុយ​មើល ព្រមទាំង​អ្នក​ជិតខាង​ម្នាក់​ទៀត ស្រាប់តែ​ផ្ទុះ​លាន់​កក្រើក​បណ្តាល​ឲ្យ​រង​របួស​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ