ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​កម្ពុជា ៦​រូប​មក​ពី​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ចំនួន ២ ទទួល​អាហារូបករណ៍​ពី​ក្រុមហ៊ុន Panasonic

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន Panasonic បាន​ធ្វើការ​ប្រគល់​រង្វាន់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា លើ​ជំនាញ​ពាណិជ្ជកម្ម…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន Panasonic បាន​ធ្វើការ​ប្រគល់​រង្វាន់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា លើ​ជំនាញ​ពាណិជ្ជកម្ម និង​វិស្វកម្ម​នៅ​គ្រឹះស្ថានឧត្តមសិក្សា​ចំនួន ២ ក្នុង​រាជធានី​ភ្នំពេញ ។

លោក Maresuke Nagatoshi នាយក​គ្រប់គ្រង​ក្រុមហ៊ុន Panasonic ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នេះ​ថា Panasonic គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ខាង​ផ្នែក​បច្ចេក​វិទ្យា និង​ការ​ច្នៃប្រឌិត លើ​បេសកកម្ម​ជួយ​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ ចំពោះ​ប្រជាជន​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ជុំវិញ​ពិភពលោក ។ ទិស​ដៅ Panasonic ធ្វើ​ឲ្យ​អាជីវកម្ម​មាន​លក្ខណៈ​ថ្មី ការ​ផ្លាស់​ប្ដូរ​គំរូ​អាជីវកម្ម និង​បង្កើន​សមត្ថភាព ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ដែល​ដើរ​ទាន់​សម័យកាល​ក្នុង​ជីវិត​រស់នៅ ។

លោក​បន្ត​ថា ចាប់តាំងពី​ចាប់ពី​ឆ្នាំ ១៩១៨ ក្រុមហ៊ុន Panasonic មិន​ត្រឹមតែ​គិតគូ​ពី​សុខុមាល​ភាព​​របស់​អ្នក​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ក្នុង​សហគមន៍​ក៏​ក្រុមហ៊ុន​គិតគូ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ។ Panasonic បាន​ផ្ដួចផ្ដើម​នូវ​យុទ្ធនាការ Panasonic Environment Vision 2050 ដែល​ផ្ដោត​សំខាន់​លើ​កិច្ចការពារបរិស្ថាន និង​កិច្ចការ​គាំទ្រ​សង្គម ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ចក្ខុវិស័យ​នេះ បាន​បន្ត​ក្នុង​ប្រទេស​កម្ពុជា ដោយ​ថ្ងៃនេះ យើង​បាន​ធ្វើការ​ប្រគល់​នូវ​រង្វាន់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា អាច​បន្ត​ការ​សិក្សា​តាម​ជំនាញ​ដែល​ពួក​គាត់​រៀន ។

លោក​បញ្ជាក់​ថា​៖ «​កញ្ចប់​ថវិកា​ប្រមាណ ២០០ ពាន់​ដុល្លារ ត្រូវ​បាន​រៀបចំ​សម្រាប់​ការ​ផ្ដល់​អាហា​រូប ករ​ណ៍​រយៈពេល ៥ ឆ្នាំ ។ រៀង​រាល់​ឆ្នាំ និស្សិត​កម្ពុជា ទាំង ៦ នាក់ នឹង​ត្រូវ​ទទួល​បានការ​សិក្សា​ឥត​បង់ថ្លៃ ព្រម​ជាមួយ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ជីវភាព​របស់​ពួក​គាត់​» ។

អាហារូបករណ៍​នេះ នឹង​ផ្ដល់​ឱកាស​ដល់​និស្សិត​សម្រាប់​សិក្សា​ជំនាញ​ពាណិជ្ជកម្ម និង​វិស្វកម្ម សិក្សា​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា និង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ។

នាយក​គ្រប់គ្រង​ខាងលើ​បាន​បន្ថែម​ទៀត​ថា កម្មវិធី​អាហារូបករណ៍​អាស៊ី​របស់​ក្រុមហ៊ុន Panasonic ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ប្រកបដោយ​និរន្តរភាព និង​ផ្ដល់​ឱកាស​ដល់​អ្នកដឹកនាំ​ជំនាន់​ក្រោយ នៅ​ក្នុង​តំបន់​នៃ​ប្រទេស​ទាំង ៩ ។ មាន​និស្សិត​ប្រមាណ ៩០៥ នាក់ បាន​ទទួល​អត្ថប្រយោជន៍​ពី​អាហារូបករណ៍​នេះ ហើយ​ចំនួន​នេះ​បាន​នៅ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ។

ជាមួយ​គ្នា​នេះ លោក Maresuke Nagatoshi ក៏​សូម​ឲ្យ​ប្អូន​ៗ​បន្ត​ក្ដី​សុបិន​ដែល​ខ្លួន​ចង់បាន ពីព្រោះ​អនាគត​ជា​កម្មសិទ្ធិ​របស់​យើង​ម្នាក់​ៗ មាន​តែ​អ្នក​ដែល​មាន​ក្តី​សុបិន​ច្បាស់លាស់​តែ​ប៉ុណ្ណោះ ទើប​ធ្វើ​ដំណើរ​ទៅ​អនាគត​ដែល​ខ្លួន​ចង់បាន ។ តាម​រយៈ​គំនិត​នេះ Panasonic តែង​ជឿជាក់​ថា យើង​នឹង​ផ្ដល់​នូវ​ជីវិត​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​ធ្វើ​ឲ្យ​ពិភពលោក​ស្រស់​បំព្រង ដូចនឹង​ពាក្យស្លោក “A Better Life, A Better World” ៕ ដោយ​សហការ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ