ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អើយ​មើលចុះ​សុទ្ធតែ​ក្មេង​សិស្សសាលា​ថែម​ទាំង​មាន​ស្ត្រី​ម្នាក់​របួសធ្ងន់​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទឹកកក​១​គ្រឿង​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ស្តា​តិច​១​គ្រឿង​ទៀត​ដែល​កំពុង​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​ស្តា​រិច​នោះ​រ៉េ​ចង្កូត​ខ្ទាត​ជ្រុល​ទៅ​បុក​រុញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ង​ដឹក​សិស្ស​១​គ្រឿង​ទៀត​ដែល​កំពុង​ឆ្លងផ្លូវ​ដែរ​បណ្ដាល​ឲ្យ​របួស​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូឌុប​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ផង​ដែរ ។ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ច្រកចូល​ផែស្ងួត​អូ​ល័​រ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទឹកកក​១​គ្រឿង​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន​ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​ម៉ាក​ស្តា​តិច​១​គ្រឿង​ទៀត​ដែល​កំពុង​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​ស្តា​រិច​នោះ​រ៉េ​ចង្កូត​ខ្ទាត​ជ្រុល​ទៅ​បុក​រុញ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ផ្ទប់​ជាមួយ​រថយន្ត​ម៉ាក​សាំ​យ៉ង​ដឹក​សិស្ស​១​គ្រឿង​ទៀត​ដែល​កំពុង​ឆ្លងផ្លូវ​ដែរ​បណ្ដាល​ឲ្យ​របួស​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូឌុប​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ផង​ដែរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ច្រកចូល​ផែស្ងួត​អូ​ល័​រ វើ​ល​វ៉ា​យ ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​រង​គ្រោះ​ឈ្មោះ តាំង សុ​គ​ន្ធា អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួស​បែក​មុខ និង​ដាច់​ម្រាមដៃ​ខាងឆ្វេង​អស់​២ ហើយ​គាត់​គឺជា​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​ទ្រុង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-5982 ដឹក​ទឹក​សុទ្ធ និង​ទឹកកក បាន​បុក​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AH-1416 រីឯ​រង​យន្ត​សាំ​យ៉ុ​ង​ដឹក​សិស្ស ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-3018 ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ទ្រុង​ដឹក​ទឹក​សុទ្ធ និង​ទឹកកក បាន​បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​រថយន្ត​ស្តា​រិច ដែល​កំពុង​បើកបរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បណ្ដាល​ឲ្យ​រថយន្ត​ស្តា​រិច​នោះ​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ដែល​បើកបរ​ឆ្លងផ្លូវ​ជាតិ​លេខ​៤​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

ព្រមទាំង​រុញ​ទៅ​បុក​ផ្ទប់​ជាមួយ​រថយន្ត​ដឹក​សិស្ស​ម៉ាក​សាំ​យ៉ុ​ង​ដែល​កំពុង​បើក​បម្រុង​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្រប​ជាមួយ​ម៉ូតូ​ដែរ ។ ក្រោយ​កើតហេតុ​រថយន្ត​ទាំង​៣​គ្រឿង​រួម​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ចំណែក​ស្ត្រី​រង​គ្រោះ​បាន​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​ក្រុម​គ្រូ​សារ​ដឹក​តាម​ម៉ូតូឌុប​យក​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។ បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ