ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​ខ្ពស់​កប់​ពពក​ក្នុង​​លោក​នៅ​ប្រទេស​ណា​ខ្លះ​ ?​

9 ឆ្នាំ មុន

តើ​លោក​អ្នក​ដឹង​ទេ​ អគារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​នៅ​ប្រទេស​ណា​ខ្លះ​ និង​ប្រទេស​ណា​មាន​អគារ​ប្រភេទ​នោះ​ច្រើន​ជាង​គេ ?
កោះ​សន្តិ​ភាព​សូម​បង្ហាញ​អគារ​ខ្ពស់​ជាង​គេ​ក្នុង​លោក​ចំនួន​១០​ ។​

តើ​លោក​អ្នក​ដឹង​ទេ​ អគារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភព​លោក​នៅ​ប្រទេស​ណា​ខ្លះ​ និង​ប្រទេស​ណា​មាន​អគារ​ប្រភេទ​នោះ​ច្រើន​ជាង​គេ ?
កោះ​សន្តិ​ភាព​សូម​បង្ហាញ​អគារ​ខ្ពស់​ជាង​គេ​ក្នុង​លោក​ចំនួន​១០​ ។​

១-​អគារ​ Buri Khalifa
Buri Khalifa ស្ថិត​ក្នុង​ទីក្រុង​ឌូបៃ​ ប្រទេស​អេមី​រ៉ាត​អារ៉ាប់​រួម​ (UAE) មាន​ប្រវែង​៨២៩,៩៧​ម៉ែត្រ​ និង​កម្ពស់​១៦៣​ជាន់​ ។​ សំណង់​អគារ​នេះ​ចំណាយ​ពេល​៦ឆ្នាំ​ ក្នុង​ការ​សាង​សង់​ គឺ​ជា​អគារ​ខ្ពស់​ជាង​គេ​របស់​ពិភព​លោក​ ​។​  អគារ​មួយ​នេះ​រួម​បញ្ចូល​ទាំង​សណ្ឋា​គារ​ កន្លែង​ម៉ាស្សា​ កន្លែង​ហាត់​ប្រាណ​ ព្រម​ទាំង​កន្លែង​កម្សាន្ត​ផ្សេង​ទៀត​ ។​

២-​អគារ​ Makkah Royal Clock Tower Hotel
Makkah Royal Clock Tower Hotel មាន​ប្រវែង​៦០១.០៦៦​ម៉ែត្រ​ និង​កម្ពស់​១២០​ជាន់​ ស្ថិត​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូ​ឌីត​ ។​ សំណង់​អគារ​នេះ​ជា​លក្ខណៈ​សណ្ឋា​គារ​សម្រាប់​មនុស្ស​មាន​កេរ្តិ៍​ឈ្មោះ​ និង​ទ្រព្យ​សម្បត្តិ​ស្នាក់​នៅ​ ។​

៣-​អគារ​ New World Trade Center
New World Trade Center ស្ថិត​ក្នុង​ទីក្រុង​ញូវ​យ៉ក​ ទើប​តែ​សាង​សង់​ចប់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៣​ មាន​ប្រវែង​៥៤១.៣២៥​ម៉ែត្រ​ និង​កម្ពស់​១០៤​ជាន់​ ។​

៤-​អគារ​ Taipei 101
Taipei 101 ស្ថិត​ក្នុង​ក្រុង​តៃប៉ិ​ កោះ​តៃវ៉ាន់​។​ សំណង់​អគារ​ Taipei មាន​ប្រវែង​៥០៨.៧១១​ម៉ែត្រ​ និង​កម្ពស់​៥ជាន់​ក្រោម​ដី​ និង​១០១​ជាន់​នៅ​ផ្នែក​ខាង​លើ។​

៥-​សំណង់​អគារ​ Shanghai World Financial Center នៅ​ប្រទេស​ចិន​
Shanghai World Financial Center ស្ថិត​ក្នុង​តំបន់​សៀង​ហៃ​ ប្រទេស​ចិន​ មាន​ប្រវែង​៤៩១.៩៤៧​ម៉ែត្រ​ ។​ សំណង់​អគារ​មួយ​នេះ​សាង​សង់​រួច​រាល់​ក្នុង​ឆ្នាំ​២០០៧​ ដោយ​ចំណាយ​រយៈ​ពេល​១១​ឆ្នាំ​ ។​

៦-​សំណង់​អគារ​ International Commerce Center នៅ​ប្រទេស​ចិន​
International Commerce Center ស្ថិត​ក្នុង​ទីក្រុង​ហុង​កុង​ ប្រទេស​ចិន​ មាន​ប្រវែង​៤៨៤.០២២​ម៉ែត្រ​ និង​កម្ពស់​១១៣​ជាន់​ ។​ សំណង់​អគារ​មួយ​នេះ​សាង​សង់​ចប់​ក្នុង​ឆ្នាំ​២០១០​ ។​ វា​ជា​អគារ​សម្រាប់​អ្នក​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ ចូល​ទស្សនា​កម្សាន្ត​ ។​

៧-​សំណង់​អគារ​ភ្លោះ​ Petronas Towers
Petronas Towers ស្ថិត​ក្នុង​ទីក្រុង​កូឡា​ឡាំពួរ​ ប្រទេស​ម៉ាឡេសុី​មាន​ប្រវែង​៤៥២.០១៨​ម៉ែត្រ​ និង​កម្ពស់​៨៨​ជាន់​ ។​ វា​ជា​កន្លែង​កម្សាន្ត​លើ​លំហ​អាកាស​ ដែល​ប្រជា​ជន​ម៉ាឡេសុី​តែង​តែ​ចំណាយ​ពេល​វេលា​លើ​អគារ​ភ្លោះ​មួយ​នោះ​ ។​ ចន្លោះ​រវាង​អគារ​ទាំង​ពីរ​ គឺ​មាន​ស្ពាន​មួយ​សម្រាប់​ឆ្លង​កាត់​ ។​

៨-​សំណង់​អគារ​ Zifeng Tower
Zifeng Tower ស្ថិត​ក្នុង​តំបន់​ណាន​ជីង​ ប្រទេស​ចិន​ មាន​ប្រវែង​៤៥១.១០៤​ម៉ែត្រ​ ។ អគារ​នេះ​សាង​សង់​ឡើង​ដោយ​ស្ថាបត្យ​ករ​ Adrian Smith នៅ​ឆ្នាំ​២០០៨​ ។​ សំណង់​អគារ​នេះ​ មាន​សណ្ឋា​គារ​ ការិយា​ល័យ​ ភោជ​នីយ​ដ្ឋាន​ ហាង​ទំនិញ​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ ។​

៩-​សំណង់​អគារ​ Willis Tower
Willis Tower ស្ថិត​ក្នុង​រដ្ឋ​សុីកាហ្គោ​ សហ​រដ្ឋ​អាមេរិក​ សាង​សង់​ឡើង​ក្នុង​ឆ្នាំ​១៩៧៤​ ។​ Willis Tower មាន​ប្រវែង​៤៤២.២៦៥​ម៉ែត្រ​ និង​កម្ពស់​១០៨​ជាន់​។​ សំណង់​អគារ​មួយ​នេះ​ ចាត់​ចូល​ជា​អគារ​​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​សំណង់​អគារ​ដទៃ ​ផ្សេង​ទៀត​ បន្ទាប់​ពី​រយៈ​ពេល​២៥​ឆ្នាំ​ក្រោយ​ការ​បង្កើត​។​ ជា​រៀង​រាល់​ឆ្នាំ​ មាន​មនុស្ស​ម្នា​រាប់​លាន​នាក់​ទៅ​កម្សាន្ត​អគារ​មួយ​នោះ​។​

១០-​សំណង់​អគារ​ Kingkey 100
Kingkey 100 ស្ថិត​ក្នុង​ស្រុក​ Shenzhen ប្រទេស​ចិន​ ជាប់​ចំណាត់​ថ្នាក់​ទី​១០​ របស់​ពិភព​លោក​ ។​ Kingkey 100 មាន​ប្រវែង​៤៤១.៦៥៥​ម៉ែត្រ​ និង​កម្ពស់​១០០​ជាន់​ ។​  Kingkey 100 រួម​បញ្ចូល​ទាំង​សណ្ឋា​គារ​ ហាង​ទំនិញ​ ភោជ​នីយ​ដ្ឋាន​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ទៀត​ ៕​