ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​គាំទ្រ​ចំពោះ​ការ​ខំ​របស់​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​ជាតិ​រយៈពេល​កន្លង​មក​មាន​ភាពល្អ​ប្រសើរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នា​ពេល​កន្លង​មក និង​យុទ្ធសាស្ត្រ​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ ។ ការ​គាំទ្រ​នេះ ធ្វើ​ឡើង ខណៈ​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដើម្បី​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​នា​ពេល​កន្លង​មក និង​យុទ្ធសាស្ត្រ​បន្តបន្ទាប់​នៅ​ពេល​ខាង​មុខ ។ ការ​គាំទ្រ​នេះ ធ្វើ​ឡើង ខណៈ​ព្រឹទ្ធសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ដើម្បី​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា​នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

លោក​ម៉​ម ប៊ុ​ន​នាង សមាជិក និង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៩ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ស៊ឹ​ម កា ប្រធាន​ស្តីទី​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តាប់​របាយការណ៍​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស្តី​ពី​សកម្មភាព​ការងារ​របស់​ព្រឹទ្ធសភា នៅ​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤ ព្រឹទ្ធសភា នីតិកាល​ទី​៤ ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា ក្នុង​សម័យប្រជុំ​មាន​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន​៥៨​រូប ។ លោក​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​បី​ខែ​នេះ​ព្រឹទ្ធសភា​បាន​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន​០៤​លើក និង​ប្រជុំ​វិសាមញ្ញ​ចំនួន​០២​លើក ដោយ​ពិនិត្យ និង​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​០៥​ច្បាប់ ។ ព្រឹទ្ធសភា​បាន​ទទួល​ពាក្យបណ្តឹង​ចំនួន​១៦​ករណី ប្រជុំ​ផ្ទៃក្នុង​គណៈកម្មការ​ចំនួន​១០​លើក​ចុះ​បេសកកម្ម​ក្នុង​ប្រទេស​ចំនួន​១០​លើក បំពេញបេសកកម្ម​ក្រៅប្រទេស​ចំនួន​០៦​លើក ចូលរួម​សិក្ខាសាលា វេទិកា និង​កិច្ចប្រជុំ​នានា​ចំនួន​១៧៦​លើក និង​ចូលរួម​ពិធី​ផ្លូវការ​ផ្សេង​ៗ​ចំនួន​៣៥០​លើក ព្រមទាំង​ចុះ​មូលដ្ឋាន​ដោយឡែក​រៀង​ៗ​ខ្លួន​ចំនួន​១៩១​លើក ។

លោក​បន្ត​ថា ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ និង​ក្រុម​សមាជិកា​ព្រឹទ្ធសភា​បាន​រៀបចំ​វេទិកា សាធារណៈ​ចំនួន​៣​លើក នៅ​ខេត្តពោធិ៍សាត់ ខេត្ត​ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ ដើម្បី​ដោះ​-​ស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ជី​អណ្តូង ទឹក​ស្អាត ជីក​ស្រះ​ទឹក ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះ​វិហារ កំពង់ធំ ប៉ៃលិន បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ព្រមទាំង​ចូលរួម​ក្នុង​ពិធី​ផ្សេង​ៗ ។

លោក​បន្ថែម​ថា នៅ​ក្នុងអំឡុងពេល​ចន្លោះ​សម័យប្រជុំ​លើក​ទី​៣ និង​លើក​ទី​៤​នេះ ក់​ដឹកនាំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណៈកម្មការ ក្រុម​ភូមិភាគ​នានា សមាជិក សមាជិកា ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​រួម​គ្នា​ខិតខំ​បំពេញភារកិច្ច​រៀង​ៗ​ខ្លួន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា ជា​គុណប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ព្រឹទ្ធសភា សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​គាំទ្រ​ដ៏​ថ្លៃថ្លា​ពី​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​ស្ថាប័ន ដែល​ញុំ​ា​ង​ឱ្យ​ព្រឹទ្ធសភា​ដំណើរការ​ទៅ​មុខ​ដោយ​រលូន និង​ល្អ​ប្រពៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ