ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ស្លា.ប់ ម្នាក់ទៀតសង្គ្រោះបន្ទាន់ ក្រោយ​ជួបគ្រោះលើផ្លូវជាតិលេខ​៦

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ធំ ១J-៤៨៦៥ បើកបរ​ដោយ​ឈ្មោះ ជុំ ចាន់​សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ សែន ចាន់​រ៉ុ​ង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ជន​រង​គ្រោះ​ទាំង​ពីរ​រស់នៅ​ភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ចំណែក​ភាគី​ខាង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ម៉ាក​ FUSU ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ​៣C-០៩៣១ មាន​សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក ពណ៌​សលាយ​ខៀវ គ្មាន​ស្លាក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​យ៉ូ​វ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ