ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​ដក​ថ្លៃ​សេវា​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើង​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក​វិក្កយបត្រ​ថ្លៃ​សំរាម​ចេញពី​វិក្កយបត្រ​ថ្លៃ​ភ្លើង ចាប់ពី​ខែមករា ឆ្នាំ​២០២០​តទៅ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក​វិក្កយបត្រ​ថ្លៃ​សំរាម​ចេញពី​វិក្កយបត្រ​ថ្លៃ​ភ្លើង ចាប់ពី​ខែមករា ឆ្នាំ​២០២០​តទៅ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើបណ្តាញ​សង្គម កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែតុលា​ថា ដោយ​ក្តាប់​បាន​នូវ​ការ​លំបាក​របស់​បងប្អូនប្រជាពលរដ្ឋ​នៅ​រាជ​ធានី​ភ្នំពេញ អំពី​ការ​ដាក់​ថ្លៃសេវា​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ី​ន​ទ្រី ក្នុង​វិក្កយបត្ររបស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ​ខ្ញុំ​បាន​សម្រេចតាម​សំណើ​របស់​អគ្គិសនី​កម្ពុជា ដោយ​ដក​ថ្លៃសេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់អគ្គិសនី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០តទៅ ។

សម្តេច​តេ​ជោ​បន្ត​ថា យន្តការ​យក​ថ្លៃ​សេវាប្រមូល​សំរាម​ទៅ​ថ្ងៃ​មុខ​នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ ដែល​កិច្ចការ​នេះ​ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​លោក អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ធ្វើការ​ប្រជុំ និង​ដោះស្រាយ ។ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ​ក៏​បាន​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជាទី​ស្រឡាញ់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​ផង​ដែរ ។

សួ​ម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ សិក្សានៅ​សា​កលវិទ្យាល័យ​បៀ​ប្រាយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​សម្រេច​ដក​ហួត​យក​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ទៅ​ជា​ក្រុមហ៊ុន​រដ្ឋ រួច​ហើយ​ធ្វើការ​សង​ថ្លៃ​ខូចខាត​ដល់​ក្រុមហ៊ុន​ផង​ដែរ ពោល​គឺ​មិន​ឲ្យ​ក្រុមហ៊ុន​ខាតបង់​នោះ​ទេ ។

សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ចំពោះ​បញ្ហាសំរាម​នេះ សម្តេច​បាន​ផ្តល់​យោបល់​ដោយ សម្រេច​បែងចែក​ជា​តំបន់​ៗ ក្នុង​ការ​ដេញថ្លៃ​ពីសំណាក់​ក្រុមហ៊ុន​នានា ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​តែ​ក្រុមហ៊ុន​មួយ​នោះ​ទេ គឺ​អាច​មាន​ក្រុមហ៊ុន​៣​ទៅ​៤ ក្នុង​ការ​ចូលរួម​ដេញថ្លៃ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ ឬ​មាន​បញ្ហា​សំរាម​ទៀត ។

សម្តេច​បន្ត​ថា បើ​មាន​តែ​ក្រុមហ៊ុន​មួយ​ដដែលទោះបីជា​ក្រុមហ៊ុន​ស៊ី​ន​ទ្រី​ខិតខំ​ធ្វើ​យ៉ាងណា​ក៏​មិន​អាច​ប្រមូល​សំរាម​អស់​ដែរ ព្រោះថា​ឥឡូវ​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​ធំ​ជាង​មុន ហើយ​សំរាម​ក៏​មាន​ច្រើន​ជាង​មុន​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ