ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ប្រទះ​ឃើញ​ខ្សែប្រយុទ្ធ​ថ្មី

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម លោក Ole Gunnar Solskjaer កំពុង​ប្រឈម​មុខ​នឹង​ធ្លាក់​ចេញពី​តំណែង…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម លោក Ole Gunnar Solskjaer កំពុង​ប្រឈម​មុខ​នឹង​ធ្លាក់​ចេញពី​តំណែង ដោយសារ​តែ​ក្រុម​លេង​មិន​បាន​ល្អ​ទាល់តែ​សោះ តាំងពី​ចូល​រដូវ​កាល​ថ្មី​មក​។

ខណៈ​ដែល​ក្រុម​បិសាច​ក្រហម​ពេល​នេះ កំពុង​តែ​ផ្តោត​លើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ គេ​ចង់បាន​កីឡាករ​បន្ថែម​ទៀត​មក​ដាក់​ពង្រឹង​នៅ​ខ្សែប្រយុទ្ធ​។ យោង​តាម​សារព័ត៌មាន Daily Express កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ទាំងនោះ​ត្រូវ​បាន​គេ​និយាយ​ថា​ជា Timo Werner របស់​ក្លិប RB Leipzig អាយុ ២៣ ឆ្នាំ ដែល​កន្លង​មក​បាន​សាង​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្អ​នៅ​ក្នុង​ក្លិប​ក៏​ដូច​ជា​ក្នុង​ប្រទេស​។

ក្លិប​ម្ចាស់​ជើងឯក​អង់គ្លេស ២០​លើក Man Utd កាលពីមុន​ក៏​បាន​ចាប់អារម្មណ៍​នឹង Werner ដែរ តែ​នៅ​ពេល​នេះ​គឺ​គេ​លេង​មែនទែន​ហើយ​។ ពោល​គឺ​ច្បាស់លាស់​ជាង​មុន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​អាច​នឹង​មាន​ភាព​លំបាក​សម្រាប់​ក្លិប​បិសាច​ក្រហម​ក្នុង​ការ​លួងលោម Werner ចេញពី​ក្លិប Leipzig នៅ​ក្នុង​ខែមករា​។ ដូចនេះ ដើម្បី​ឱ្យ​ស្រួល Man Utd គួរតែ​ចាត់ការ​រឿង​នេះ​នៅ​ពេល​ចប់​រដូវ​កាល​ភ្លាម​។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា ចាប់តាំងពី​ការ​មក​ដល់​ក្លឹ​ប​បច្ចុប្បន្ន កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ បាន​រក​គ្រាប់​បាល់​បាន​៦៩​គ្រាប់ ក្នុង​ការ​ប្រកួត​១២៥​ដង​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ