ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​រថយន្ត​តូច​បំផុត​ដែល Rolls-Royce បាន​ផលិត

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗ ដឹង​ថា​វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​លក់​រថយន្ត​របស់​ពួក​គេ​ទៅ​ឱ្យ​អ្នកទិញ​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​ ។ ពួក​គេ​ត្រូវ​អោយ​កូន​ៗ របស់​អ្នកមាន​ទាំងនោះ ដើម្បី​ឱ្យ​កូន​ៗ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ប្រណិត​ភាព​ដូច​ម្តាយ​ឪពុក​របស់​គេ​ដែរ​ ។ យើង​បានឃើញ​រថយន្ត​តូច​ៗ​សម្រាប់​ក្មេង​ជា​ច្រើន ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​ប្រណិត​មួយ​ចំនួន ដែល​ក្នុង​មាន​នោះ​មាន​រថយន្ត…

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​ៗ ដឹង​ថា​វា​មិន​គ្រប់គ្រាន់​ទេ​ក្នុង​ការ​លក់​រថយន្ត​របស់​ពួក​គេ​ទៅ​ឱ្យ​អ្នកទិញ​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​ ។ ពួក​គេ​ត្រូវ​អោយ​កូន​ៗ របស់​អ្នកមាន​ទាំងនោះ ដើម្បី​ឱ្យ​កូន​ៗ​អាច​ទទួល​បាន​នូវ​បទ​ពិសោធន៍​ប្រណិត​ភាព​ដូច​ម្តាយ​ឪពុក​របស់​គេ​ដែរ​ ។ យើង​បានឃើញ​រថយន្ត​តូច​ៗ​សម្រាប់​ក្មេង​ជា​ច្រើន ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​ប្រណិត​មួយ​ចំនួន ដែល​ក្នុង​មាន​នោះ​មាន​រថយន្ត McLaren 720s ប្រើ​អា​គុយ និង រថយន្ត Bugatti សម្រាប់​ទារក​។

តែ​រថយន្ត​ចេញពី​យីហោ​ទាំង​ពីរ​ខាងលើ ត្រូវ​បាន​រថយន្ត​របស់ Rolls-Royce ស៊ីដាច់​នៅ​ក្នុង​ឆ្នាំ​២០១៧ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​ផលិត​រថយន្ត​តូច​ៗ​សម្រាប់​ក្មេង​ៗ​នៅ​ក្នុង​មន្ទីរពេទ្យ Saint Richard ជិះ​លេង​មុន​ពេល​ចូល​ធ្វើការ​វះកាត់​។ វា​មានឈ្មោះ​ថា Rolls-Royce SRH​។ វា​គឺជា​រថយន្ត​ក្មេង​ជិះ​លេង ដែល​យក​គម្រូ​តាម​រថយន្ត Rolls-Royce Wraith​។ នៅ​ក្នុងឆ្នាំនេះ ក្រុមហ៊ុន Rolls-Royce នឹង​បង្កើត​កម្មវិធី​រៃ​អង្គាសប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​បី ដែល​រួម​មាន St Richard’s Hospital នៅ​ក្នុង Chichester មន្ទីរពេទ្យ Worthing Hospital និង មន្ទីរពេទ្យ Southlands Hospital នៅ Shoreham​។ កម្មវិធី​មនុស្សធម៌​នេះ​មានឈ្មោះ​ថា Love Your Hospital ឬ ស្រឡាញ់​មន្ទីរពេទ្យ​របស់​អ្នក​។

រថយន្ត Rolls-Royce SHR ត្រូវ​បាន​សាងសង់​ឡើង សម្រាប់​ផ្នែក​វះកាត់​កុមារ​នៅ​មន្ទីរពេទ្យ St Richard’s Hospital ដូច្នេះ​ក្មេង​ៗ​អាច​មាន​ភាព​សប្បាយ​រីករាយ​បន្តិច​មុន​ពេលធ្វើការ​វះកាត់​។ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ Rolls-Royce បាន​បង្កើត​ជា​ស្លាក​សញ្ញា​ចរាចរណ៍ សម្រាប់​ឱ្យ​ក្មេង​ៗ​បើករថយន្ត SHR ទៅ​កាន់​សាល​វះកាត់​ដោយ​ខ្លួនឯង​។ ការ​ធ្វើ​ដូចនេះ អាច​ជួយ​កាត់​បន្ថយ​ភាព​ភ័យ​ខ្លាច​របស់​ក្មេង​មួយ​ផ្នែក​ធំ មុន​ពេលធ្វើការ​វះកាត់​។ មាន​ក្មេង​ៗ​ច្រើន​ណាស់ ដែល​បាន​បើករថយន្ត​នោះ​ទៅ​ដោយ​ខ្លួនឯង​នៅ​ក្នុង​មន្ទីរពេទ្យ ដែល​មាន​ចំនួន​សរុប​កាលពី​ឆ្នាំ​២០១៧ ដល់​ទៅ​១៣០០​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត Rolls-Royce SHR មិន​មាន​ដាក់​លក់​នោះ​ទេ ព្រោះ​វា​ប្រើ​សម្រាប់​តែ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្មេង​ប៉ុណ្ណោះ​។ វា​មិន​ដូច​ជា​រថយន្ត​ក្មេង​លេង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​រថយន្ត​ល្បី​ៗ​ផ្សេង​ទៀត​នោះ​ទេ​។ វា​គឺជា​រថយន្ត​តូច​មែន តែ​អាច​ជួយ​ដល់​កុមារ​ច្រើន​៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ