រាជធានីភ្នំពេញ ៖ ហាងការហ្វេដ៏ល្បីឈ្មោះ COTTAGE COFFEE នឹងធ្វើការបើកសម្ពោធសាខាទាំង៣ របស់ខ្លួនជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ បីថ្ងៃជាប់ៗគ្នាតែម្តងនៅសាខា បឹងកេងកង សាខា វិមានកាណាឌីយ៉ា និង សាខា ផ្សារទំនើបអូឡាំព្យា ។
ជាពិសេសដើម្បីអបអរសាទរក្នុងពិធីសម្ពោធបើកលក់ជាផ្លូវការនោះដែរ ហាងកាហ្វេ COTTAGE COFFEE ក៏នឹងមានរៀបចំកម្មវិធីពិសេសដោយធ្វើការផ្តល់ជូននូវភេសជ្ជៈចំនួន ១០០ កែវ ជូនចំពោះអតិថិជន ១០០ នាក់ដំបូងដោយឥតគិតថ្លៃនៅគ្រប់សាខាទាំង ៣ ដែលសាខា ផ្សារទំនើបអូឡាំព្យា សម្ពោធនៅថ្ងៃទី២៦ ខែតុលា សាខា បឹងកេងកង ៣ នៅថ្ងៃទី២៧ ខែតុលា និង សាខាវិមានកាណាឌីយ៉ា សម្ពោធនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ ។
ដូច្នេះសូមកុំភ្លេចអញ្ជើញចូលរួម និងភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខដោយឥតគិតថ្លៃទាំងអស់គ្នាណា ! ព្រោះការផ្តល់ជូនពិសេសនេះ គឺសម្រាប់តែអតិថិជន ១០០ នាក់ដំបូងតែប៉ុណ្ណោះ ។
លើសពីនេះទៅទៀតនោះ សាខាទាំង ៣ របស់ហាង COTTAGE COFFEE មានការរចនាទីធ្លាធំទូលាយ និងមានបរិយាកាសល្អក្នុងការបំពេញកិច្ចការងារផ្សេងៗរបស់អតិថិជន រួមជាមួយសេវាកម្មល្អ ជាមួយបុគ្គលិកមានភាពរួសរាយរាក់ទាក់យ៉ាងយកចិត្តទុកដាក់ចំពោះអតិថិជនគ្រប់រូបផងដែរ ។
ជាពិសេសជាងនេះទៅទៀតនោះ គឺមានកាហ្វេ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខនឹងមិនធ្វើឱ្យអតិថិជនខកបំណងឡើយ ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ