Toyota ផលិតរថយន្តអគ្គិសនីទំហំតូចបំផុត តែខ្លឹមហើយខ្លាំង
ក្រុមហ៊ុន Toyota គឺជាអ្នកនាំគេឯងផលិតរថយន្ត Hybrid ដំបូងគេ ជាមួយនឹងការចេញលក់រថយន្ត Prius កាលពីដើមឆ្នាំ២០០០ ។ តែមកដល់ពេលនេះ…
ក្រុមហ៊ុន Toyota គឺជាអ្នកនាំគេឯងផលិតរថយន្ត Hybrid ដំបូងគេ ជាមួយនឹងការចេញលក់រថយន្ត Prius កាលពីដើមឆ្នាំ២០០០ ។ តែមកដល់ពេលនេះ…
ក្រុមហ៊ុន Toyota គឺជាអ្នកនាំគេឯងផលិតរថយន្ត Hybrid ដំបូងគេ ជាមួយនឹងការចេញលក់រថយន្ត Prius កាលពីដើមឆ្នាំ២០០០ ។ តែមកដល់ពេលនេះ គេមិនទាន់ផលិតរថយន្តអគ្គិសនីសុទ្ធដូចក្រុមហ៊ុនដទៃឡើយ។ ទោះបីជាមិនបានផលិតរថយន្តអគ្គិសនីសុទ្ធក៏ដោយ ក្រុមហ៊ុននេះកន្លងមកបានផលិតរថយន្តប្រើឧស្ម័នអ៊ីដ្រូសែន ដែលមានឈ្មោះថា Mirai។ នៅពេលនេះ Toyota បានប្រកាសចេញម៉ូដរថយន្តអគ្គិសនីសុទ្ធ សម្រាប់យ៉ាងហោចណាស់ទីផ្សារជប៉ុន ហើយនឹងមានមុខនៅក្នុងកម្មវិធីបង្ហាញរថយន្ត Tokyo Motor Show ឆ្នាំ២០១៩។
រថយន្តនេះត្រូវបានគេហៅថា Ultra-compact BEV (រថយន្តអគ្គិសនីប្រើអាគុយ) ហើយក្រុមហ៊ុន Toyota និយាយថាខ្លួននឹងដាក់លក់នៅប្រទេសជប៉ុននៅឆ្នាំក្រោយក្នុងឆ្នាំ ២០២០ ។ គេចង់បង្កើតដំណោះស្រាយការធ្វើដំណើររបស់ប្រជាជនវ័យចំណាស់។ ដោយសារតែទំហំរបស់រថយន្តនេះតូចខ្លាំង វាសាកសមណាស់សម្រាប់មនុស្សចាស់ ដែលចង់ធ្វើដំណើរឱ្យមានសុវត្ថិភាព និង ងាយចត។ វាមិនបំពុលបរិស្ថាន ហើយមិនបង្កើតជាសម្លេងរំខានដែរ។
រថយន្តដែលមានពណ៌សនេះ គឺមានទំហំតូចខ្លាំងមែនទែន ហើយវាបង្កើតឡើងសម្រាប់ប្រជាជនវ័យចំណាយ ដែលចង់ធ្វើដំណើរទៅកន្លែងជិតៗ ឬសម្រាប់អ្នកទើបទទួលបានប័ណ្ណបើកបរ។ ដោយសារតែវាប្រើសម្រាប់តែបើកក្នុងក្រុងជិតៗ វាអាចបើកបានត្រឹមតែចម្ងាយ១០០គីឡូម៉ែត្រប៉ុណ្ណោះ រាល់ការសាកថ្មពេញម្តងៗ ជាមួយនឹងល្បឿនអតិបរមាន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
វាមានប្រវែងត្រឹមតែ ២៤៩០ មីលីម៉ែត្រ បណ្តោយ ១២៩០ មីលីម៉ែត្រ និង កម្ពស់ ១៥៥០ មីលីម៉ែត្រ។ វាអាចដាក់មនុស្សបានត្រឹមតែ២នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា គេមិនបានរំពឹងថារថយន្តទាំងនេះនឹងមានមុខមាត់នៅអាមេរិកទេ ដោយសារតែ Toyota មិនមានគម្រោងផលិតរថយន្តអគ្គិសនីសម្រាប់លក់នៅទីនោះឡើយ ៕
ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ