លោកស្រីមូរ សុខហួរ ដៃស្តាំលោកសម រង្ស៊ី…ពេលនេះបរាជ័យទៅហើយ ដែលអាជ្ញាធរថៃមិនឱ្យចូល…បរាជ័យនូវបំណងរៀបចំផ្លូវឱ្យមេរបស់គាត់ចូលកម្ពុជា…តាមច្រកផ្លូវប្រទេសថៃ ថ្ងៃ៩ វិច្ឆិកា ។
នយោបាយដែលវិវឌ្ឍន៍ថ្មីៗ…បញ្ជាក់ថា គម្រោងវិលចូលស្រុកថ្ងៃ៩ វិច្ឆិកា…តាមប្រទេសថៃរបស់លោករង្ស៊ី មេបក្សប្រឆាំងចរិតបិសាច…ត្រូវបានបញ្ចប់ជាស្ថាពរ ។
ព្រំដែនកម្ពុជាមានប្រទេស៣ គឺ…វៀតណាម ឡាវ និងថៃ…បើប្រទេសទាំង៣មិនឱ្យចូល…តើការដេកស្រមៃយកថ្ងៃ៩ វិច្ឆិកា ចូលស្រុក…ដើម្បីផ្លាស់ប្តូររបបគ្រប់គ្រង…ឬចូលស្រុកចាប់តេជោសែន…ហើយខ្លួនឯងឡើងធ្វើនាយករដ្ឋមន្ត្រី…តើចូលតាមច្រកណា ?…ឱ ! លោកសម រង្ស៊ី និងសេនាទាំងឡាយអើយ…រកឃើញដូរច្រកចូលហើយឬនៅ ?
តាមទស្សនៈគ្រប់ជ្រុងជ្រោយ…សូមកុំទាន់អស់សង្ឃឹមអី…មានច្រកចូលតែមួយប៉ុណ្ណោះដែលគ្មានការ
រារាំង…នៅសល់ច្រកចូលតែមួយនេះទេ…ចូលបានម៉ាសេរីតាមជើងយន្តហោះ…គឺច្រកព្រលានយន្តហោះពោធិ៍ចិនតុង ។
ប្រភពច្បាស់ការណ៍បានទម្លាយថា…អាជ្ញាធរកម្ពុជាអត់មានហាមយន្តហោះណាមួយ…ដែលមិនឱ្យលោកសម រង្ស៊ី ជិះចូលកម្ពុជាទេ…គឺជិះចូលតាមបំណងត្រង់មកភ្នំពេញតែម្តង ។
សួរថា តើលោកសម រង្ស៊ី ហ៊ានចូលត្រង់មកកម្ពុជាទេ ? ព្រលានយន្តហោះភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ…ប្រាកដជាអាចចូលដោយសេរី…មិនគួរមានះចង់ចូលតាមប្រទេសថៃដែលគេហាមនោះទេ ។
តាមទស្សនៈមហាជនគ្រប់ជ្រុងជ្រោយបានទម្លាយថា…អន្ទង់វែងមិនគួរប្រើឆ្នាំងវែងទេ…កាត់កង់ៗញាត់ដាក់ឆ្នាំងតែមួយបានហើយ…ប្រមូលគ្នាញាត់យន្តហោះប៉ុន្មានគ្រឿងក៏បានដែរ…ចូលត្រង់មកកម្ពុជាតែម្តងទៅ…ងាយស្រួល «ចប់រឿង» ជា «ស្ថាពរ» តែម្តង…ព្រោះអាជ្ញាធរកម្ពុជា…រង់ចាំទទួលដោយរីករាយ…ទោះម្នាក់ក៏មិនឱ្យ «រត់រួច» ដែរ…េហ ! េហ !
ចែករំលែកព័តមាននេះ