ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​សំណង់​សង់​លើ​ត្រពាំង​បុរាណ​ហែ​ផ្កា​…​ទទួលស្គាល់​កំហុសខ្លួន

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ ​ម្ចាស់​សំណង់​ខុសច្បាប់​ចំនួន​៣​ទីតាំង ដែល​សាងសង់​បំពាន​នៅ​លើ​ត្រពាំង​បុរាណ​ហែ​ផ្កា ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប គឺមាន​​២​នាក់បាន​​ចូលខ្លួន​មក​ដោះស្រាយ​​​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ ថ្ងៃទី២៣…

​ខេត្ត​សៀម​រា​ប ៖ ​ម្ចាស់​សំណង់​ខុសច្បាប់​ចំនួន​៣​ទីតាំង ដែល​សាងសង់​បំពាន​នៅ​លើ​ត្រពាំង​បុរាណ​ហែ​ផ្កា ដែល​មាន​ទីតាំង ស្ថិត​នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប គឺមាន​​២​នាក់បាន​​ចូលខ្លួន​មក​ដោះស្រាយ​​​នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​ហើយ ថ្ងៃទី២៣ តុលា ​។ ​

គួរបញ្ជាក់​ថា ម្ចាស់​សំណង់​ទាំង​៣​នាក់ដែលសាងសង់​សំណង់​រឹងធ្វើ​ជា​របង ហ៊ុ​មព័ទ្ធត្រពាំង​បុរាណហែ​​ផ្កា នោះ​ ឈ្មោះឃ​ត់ សុ​ខន ​(​ជា​មេ​ខ្លោង) សង់​របង​ថ្ម​ជាប់​លើ​ទួល​ត្រពាំង​បុរាណ​ហែ​ផ្កា និង​ឈ្មោះ ឈិ​ត សុ​ឌាំ​ង ចាក់​ដី​និង​ធ្វើ​របង​បង្គោល​សី​ុ​ម៉​ង់​ត៍​លើ​ខ្នង​ត្រពាំង​បុរាណ ។ ដោយឡែក ឈ្មោះពុម សុ​គ​ន្ធា (ភេទស្រី)អវត្តមាន ដោយ​ប្រាប់​ថា «មាន​មូលហេតុក្នុង​គ្រួសារ​» ។

មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ប្រាសាទ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បង្ហាញ​ពី​ផែនទី​លើ​ទីតាំង​បុរាណ​ដ្ឋា​ន និង​ទួល​ប្រាសាទ​នានា​នៅ​តំបន់​ជុំវិញ​ត្រពាំង​ហែ​ផ្កា ដែល​ទីតាំង​ទាំង​នេះ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​រួចរាល់ និង​ស្ថិត​ក្រោម​សមត្ថកិច្ច​គ្រប់គ្រង អភិរក្ស​ដោយ​អាជ្ញាធរ​ជាតិ​អប្សរាផង​ដែរ​។

ជាមួយ​គ្នា​នោះ មេធាវីអាជ្ញាធរ​ជាតិ​អប្សរាបាន​បញ្ជាក់​ថា ​ទោះបីជា​ការ​រំលោភ​បំពាន​លើ​បុរាណ​ដ្ឋា​ន​នេះ​ដោយ​ចេតនា ​ឬ​អ​ចេតនា​ក្តី សកម្មភាព​របស់​ម្ចាស់​សំណង់​ខាងលើ ​គឺជា​សកម្មភាព​ល្មើសច្បាប់​ដែល​ប្រឈម​ទោស​ស្រប​តាម​ច្បាប់​ភូមិបាលអំពី​ការ​ប៉ះពាល់​ដល់​កម្មសិទ្ធិ សាធារណៈ​របស់​រដ្ឋ និង​ច្បាប់​ស្ដី​ពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អំពី​ការ​បំផ្លិចបំផ្លាញ​បុរាណ​ដ្ឋា​ន​។

នៅ​ចំពោះ​មុខ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ម្ចាស់​សំណង់​ខុសច្បាប់​ទាំង​២​នាក់​បាន​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ ដោយសារ​ពួក​គេ​មិន​បានដឹង​ថា​ ទីនោះ​ជា​តំបន់​បុរាណ​ដ្ឋា​ន​ដែល​ហាម ឃាត់​ការ​សាងសង់​នានា​នោះ​ឡើយ​។ ​ម្ចាស់​សំណង់​​បាន​សុំ​ពេល​២​ថ្ងៃ​ ដើម្បី​ផ្តល់​ចម្លើយ​ថា នឹង​រុះរើ​ដោយ​ស្ម័គ្រចិត្ត​ឬ​យ៉ាងណា​ ។

អត្ថបទសរសេរ ដោយ