ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្វះខាត​១០​គ្រួសារ ទទួល​ផ្ទះ​​ថ្មី​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន

4 ឆ្នាំ មុន
  • កំពង់ធំ

ស្រុក​ស​ន្ទុ​ក ៖ ផ្ទះ​ថ្មី​ចំនួន​១០​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ទើប​សាងសង់​រួច​នោះ​ត្រូវ​បាន​ប្រគល់​ជូន​ប្រជា​ពល​ទាំង​១០​គ្រួសារ…

ស្រុក​ស​ន្ទុ​ក ៖ ផ្ទះ​ថ្មី​ចំនួន​១០​ខ្នង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ទើប​សាងសង់​រួច​នោះ​ត្រូវ​បាន​ប្រគល់​ជូន​ប្រជា​ពល​ទាំង​១០​គ្រួសារ ឲ្យ​ចូល​ស្នាក់​រស់នៅ​ជា​ផ្លូវការ​ហើយ ។

ផ្ទះ​ថ្មី​ទាំង​១០​នេះ ត្រូវការ​ប្រគល់​ជូន​ដោយ​លោក ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិ​យស​​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ ស្រប​ពេល​ដែល​ប្រជាជាតិ​កម្ពុជា​ទូ​ទាំង​ប្រទេស​រីករាយ​អបអរសាទរ​ទិវា​រំលឹក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣​តុលា ។

ប្រជាពលរដ្ឋ​ខ្វះខាត និង​ចាស់ជរា​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង ១០​គ្រួសារ​នេះ មាន​៤​គ្រួសារ​រស់នៅ​ក្នុងភូមិ​ត្បូង​ក្រពើ ឃុំ​កកោះ និង​ចំនួន​៦​គ្រួសារ​ទៀត នៅ​ភូមិ​អូរ​ធំ​ក្នុង​តំបន់​សែន​អភិវឌ្ឍន៍ ឃុំ​ទី​ពោធិ៍ ស្រុក​ស​ន្ទុ​ក​។

ផ្ទះ​ថ្មី​ដែល​សាងសង់​ជូន​នេះ គឺ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ ៦​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ ដែល​មួយ​ខ្នង​មាន​តម្លៃ​ជាង​១​ពាន់​ដុល្លា​អា​មេ​រិ​ក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន​នេះ ផ្ដល់​ជូន​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ដែល​បាន​ប្រកាស​សាងសង់​ជូន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ថ្លែង​នៅ​ក្នុង​ឱកាស​នោះ​ក្នុង​នាម​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន លោក​ជំទាវ ខៀវ ស៊ី​ណា បាន​បញ្ជាក់​ថា ៖ គ្រប់​កាលៈទេសៈ ជា​ពិសេស​ពេល​ណា​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះខាត​សម្ដ​ច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ និង​ជួយ​គិតគូរ​ដល់​សុខទុក្ខ និង​ជួយ​ដោះស្រាយ​ចំពោះ​ការ​លំបាក​ខ្វះខាត ប្រជាពលរដ្ឋ​យើង​ជា​និច្ច ពិសេស​នោះ​គឺ​គ្រួសារ​ជា​ស្ត្រី​មេម៉ាយ ចាស់ជរា និង កុមារ​កំព្រា ។

ជាក់ស្ដែង​ដូច​ផ្ទះ​ថ្មី​ចំនួន​១០​ខ្នង ដែល​ប្រគល់​ជូន​នៅ​ថ្ងៃនេះ គឺជា​សក្ខីភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា គ្រប់ពេលវេលា​សម្ដេច​ទាំង​២ គឺ​តែងតែ​រស់នៅ​ជាមួយ​សុខទុក្ខ​របស់​ជា​ពលរដ្ឋ​យើង​ជា​និច្ច​។ ដូចនេះ​បងប្អូន​ត្រូវ​តែ​រស់នៅ​ក្នុង​ក្ដី​សង្ឃឹម និង​ត្រូវ​ខិតខំ​តស៊ូ​ជា​បន្ត​ទៀ ត​ដ៏​រាប​ណា​នៅ​តែ​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​នោះ ។ ហើយ​អ្វី​ដែល​សំខាន់​ចំពោះ​មុខ​ដែល​ត្រូវធ្វើ​នោះ គឺ​ត្រូវ​ចេះ​ថែរក្សា​សុខភាព គឺ​រស់នៅ​ឲ្យ​មាន​អនាម័យ និង​ត្រូវ​ខិតខំ​បង្កបង្កើន​ផល​និង​ចិញ្ចឹមសត្វ​ដាំ​ដំណាំ​រួម​ផ្សំ​លើក​ផ្ទៃដី​ដែល​មាន​ឲ្យ​អស់​លទ្ធភាព ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​កាន់តែ​ប្រសើរ ។

នៅ​ក្នុង​ឱកាស​នោះ​ដើម្បី​ជា​ចំណងដៃ​សម្រាប់​ថ្ងៃ​ឡើង​ថ្មី​នេះ​តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ថ្មី​ទាំង​១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ថវិកា​ចំនួន​២០​ម៉ឺន​រៀល អង្ករ ស្ករស ទឹកដោះគោ ទឹកក្រូច ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ត្រីខ មី ​ថ្នាំពេទ្យ ​និង​ឃី​ត​១​កញ្ចប់​។

នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​ជំទាវ និង​សហការី ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​មានកូន​ភ្លោះ​នូវ​ថវិកា​ជាង​៨០​ម៉ឺន​រៀល សម្រាប់​ជួយ​សម្រួល​ដល់​ការ​លំបាក​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​គោ​ឲ្យ​កូន​ដោះ​ផង​ដែរ ។

សូម​រំលឹក​ឲ្យ​ដឹង​ថា គិត​ចាប់​ត្រឹម​ឆ្នាំ​២០០៨ មក​ដល់​ត្រឹម​ពាក់កណ្ដាល​ខែតុលា ឆ្នាំ​២០១៩​នេះ តាម​រយៈ​លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជួយ​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ ជា​គ្រួសារ​ក្រីក្រ ចាស់ជរា និង​គ្រួសារ​ស្ត្រី​មេម៉ាយ​នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ បាន​ចំនួន​៣៥១​ខ្នង​ហើយ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ