ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា បង្អួត​រថយន្ត​ថ្មី​តម្លៃ​ជាង​២០​​ម៉ឺន​ដុល្លារ​បញ្ឈឺ​អ្នក​ធ្លាប់​មើលងាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្អួត​នូវ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ បញ្ឈឺ​អ្នក​ដែល​ធ្លាប់​មើលងាយ​នាង និង​គ្រួសារ​ពី​ភាព​ក្រីក្រ​នា​ពេល​កន្លង​មក ។…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា បាន​បង្អួត​នូវ​រថយន្ត​ថ្មី​ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ បញ្ឈឺ​អ្នក​ដែល​ធ្លាប់​មើលងាយ​នាង និង​គ្រួសារ​ពី​ភាព​ក្រីក្រ​នា​ពេល​កន្លង​មក ។ រថយន្ត​ថ្មី​ដែល​តារាចម្រៀង​រូប​នេះ​ទើបតែ​យក​ចូល​ផ្ទះ​កាលពី​ថ្ងៃ​ទី​២២ ខែតុលា​នោះ គឺ​ម៉ាក Lexus 570kuro ស៊េរី​ឆ្នាំ 2020 ដែល​មាន​តម្លៃ​ជាង ២០​ដុល្លារ ។

ការ​បង្ហាញ​នូវ​រថយន្ត​ទំនើប និង​មាន​តម្លៃ​ថ្លៃ​នា​ពេល​នេះ​ត្រូវ​បាន សួ​ស វី​ហ្សា អះអាង​ថា មិនមែន​ជា​ការ​បង្អួត​នោះ​ឡើយ ពោល​គឺ​នាង​គ្រាន់តែ​ចង់​បញ្ជាក់​ប្រាប់​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ធ្លាប់​មើលងាយ​គ្រួសារ​នាង និង​មើលងាយ​អ្នកក្រ​ប៉ុណ្ណោះ ។

ជាមួយ​រូបភាព​រថយន្ត​ថ្មី​នេះ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស នាង សួ​ស វី​ហ្សា បាន​ភ្ជាប់​សារ​ថា «​មួយ​ជីវិត​នេះ អ្វី​ដែល​ត្រូវធ្វើ គឺ​ខ្ញុំ​បាន​លះបង់​អស់ហើយ​សម្រាប់​គ្រួសារ​មួយ​នេះ​» ។

នាង​បញ្ជាក់​ថា «​កាលពីមុន​គ្រួសារ​យើង​ធ្លាប់​ក្រលំបាក​ឆ្អែត​ហើយ ហើយ​អា​រឿង​គេ​មើល​ងាយ​មើលថោក​ក៏​វា​ឆ្អែត​ដែរ តែ​យើង​មិន​ដែល​តបត​គេ​ដោយ​វិធី​អាក្រក់​ទេ យើង​តែង​រើស​យក​វិធី​ឈ្នះ​ពួក​នោះ​វិញ ដោយ​ការ​ប្រឹងប្រែង​រកស៊ី​សាង​កេរ្តិ៍ឈ្មោះ សាង​កិត្តិយស​អោយ​អ្នក​ទាំងនោះ​បាន​ឃើញ នឹង​ប្រឹង​ដោយ​សមត្ថភាព និង​មិន​បាន​បៀតបៀន និង​បំផ្លាញ​អ្នក​ណា​ទាំងអស់​» ។

បើ​តាម សួ​ស វី​ហ្សា ការ​ផុស​រូប​ទាំងនេះ គឺ​គ្រាន់តែ​ចង់​ប្រាប់​ទៅ​អ្នក​ដែល​ចូល​ចិត្ត​តាំងខ្លួន​អស្ចារ្យ​មួយ​ចំនួន​ថា សូមកុំ​មើលងាយ​មនុស្ស កុំ​មើលងាយ​អ្នកក្រ ធ្វើ​តែ​ល្អ​ៗ​ទៅ ព្រោះ​រឿង​វាសនា​មនុស្ស​វា​មើល​មិនឃើញ​ទេ ម្តង​គេ​ម្តង​យើង ។

ជា​កត់សម្គាល់​ការ​ទិញ​នូវ​រថយន្ត​ថ្មី និង​មាន​តម្លៃ​ថ្លៃ​របស់​តារាចម្រៀង​រូប​នេះ មិនមែន​ជា​រឿង​ចំឡែក​នោះ​ឡើយ ដោយសារ​តែ​នាង​កំពុង​មាន​ទីផ្សារ​ខ្ពស់​លើ​អាជីព​សិល្បៈ ។

មុន​នឹង​ទិញ​រថយន្ត​នេះ សួ​ស វី​ហ្សា ក៏​បាន​បង្ហាញ​ពី​ភាព​ហ៊ឺហា​របស់​ខ្លួន​តាម​រយៈ​ការ​ជិះ​រថយន្ត Mazda តម្លៃ​រាប់​ម៉ឺន​ដុល្លារ ជាមួយនឹង​ការ​រស់នៅ​ផ្ទះ​វីឡា​ដ៏​ប្រណីត​ផង​ដែរ ។ យ៉ាងណា​រថយន្ត​ទំនើប​មួយ​នេះ ក៏​ជា​កាដូ​ដ៏​ពិសេស​ផង​ដែរ មុន​ពេល​ដែល​នាង​ត្រូវ​ចូល​រោងការ​ជាមួយ​តារា​សម្តែង​លោក ថ​មមី នា​ពេល​ខាង​មុខ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ