ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​របៀប​ចាយ​លុយ​របស់​មហាសេដ្ឋី​ធំ​ៗ !

4 ឆ្នាំ មុន

មហាសេដ្ឋី​ដែល​ចាត់ទុកជា​អ្នក​ដែល​រក​លុយ​បាន​ច្រើន​ជាងគេ លើ​លោក​មាន​ប្រមាណ​តែ​២២០០​នាក់​ប៉ុណ្ណោះ ឬ​ប្រមាណ​ជា ០.០០០០៣% នៃ​ចំនួន​មនុស្ស​ទូ​ទាំង​ពិភពលោក ។ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នេះ ក៏​បង្ខំ​ឲ្យ​ពួក​គេ​ត្រូវ​ចាយវាយ​ច្រើន​ដែរ ដូច​ជា ទៅ​លើ​សន្តិសុខ…

មហាសេដ្ឋី​ដែល​ចាត់ទុកជា​អ្នក​ដែល​រក​លុយ​បាន​ច្រើន​ជាងគេ លើ​លោក​មាន​ប្រមាណ​តែ​២២០០​នាក់​ប៉ុណ្ណោះ ឬ​ប្រមាណ​ជា ០.០០០០៣% នៃ​ចំនួន​មនុស្ស​ទូ​ទាំង​ពិភពលោក ។ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នេះ ក៏​បង្ខំ​ឲ្យ​ពួក​គេ​ត្រូវ​ចាយវាយ​ច្រើន​ដែរ ដូច​ជា ទៅ​លើ​សន្តិសុខ ការ​ស្នាក់​នៅ និង​ថ្លៃ​មេធាវី​ជាដើម ។

ឧទាហរណ៍​ដូច​ជា លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) ដែល​ចំណាយ​ប្រមាណ​១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​លើ​សន្តិសុខ​របស់​ក្រុម​គ្រួសារ ឬ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ។ យ៉ាងណា​ក្តី​ក្រៅពី​ការ​ចាយវាយ​លើ​កត្តា​ដែល​ចាំបាច់​នេះ​ហើយ​មហាសេដ្ឋី​ខាងលើ​ក៏​ចាយវាយ​លើ​អ្វី​ផ្សេង​ដែរ ដូចដែល​មាននៅ​ខាងក្រោម​នេះ ៖

១. រថយន្ត ៖
មហាក្សត្រ​របស់​ប្រទេស​ព្រុយ​នេ​ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ​២០ ប៊ី​លាន​ដុល្លារ​ត្រូវ​បាន​គេ​រាយការណ៍​ថា ទិញ​រថយន្ត​ដល់​ទៅ​២៥០០ គ្រឿង ព្រោះ​ទ្រង់​ចូល​ចិត្តការ​បើកបរ ។ ជាមួយ​គ្នា​នេះ​ដែរ រាជ្យ​បុត្រ អាល់​វ៉ា​លី​ដ ប៊ី​ន តា​ឡា (Al-Waleed bin Talal) របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​វិញ​បាន​ទិញ​រថយន្ត Mercedes ដែល​ដាំ​ពេជ្រ​តម្លៃ​ដល់​ទៅ ៤.៨ លាន​ដុល្លារ ដែល​ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ដែល​មាន​ពេ​ជ្យ​ដល់​ទៅ ៣០ ម៉ឺន​គ្រាប់ ។

២. ផ្ទះ​៖
អាជីវករ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ម្នាក់​ធ្លាប់​បាន​ទិញ​នាវា The History Supreme ដែល​ជា​នាវា​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​មាន​តម្លៃ​ប្រមាណ ៤.៨ ប៊ី​លាន​ដុល្លារ ។ នៅ​ផ្នែក​ខាងក្រៅ​របស់​នាវា​នេះ​គឺ​ត្រូវ​បាន​ស្រោបមាស ។ នាវា​នេះ​អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ស្នាក់​នៅ​ដោយ​ងាយស្រួល​បាន ។ លើស​ពី​នេះ​ទៅ​ទៀត លោក​មហាសេដ្ឋី មូ​គេ​ស អាម​បា​នី (Mukesh Ambani) ដែល​ជា​ជនជាតិ​ឥណ្ឌា​វិញ​បាន​ទិញ​អគារ Skyscaper ប្រមាណ ២៧ ជាន់​តម្លៃ ១ ប៊ី​លាន​ដុល្លារ ដែល​មាន​កម្ពស់​ស្មើ​អគារ ៤០​ជាន់ ។

៣. សប្បុរសធម៌​៖
ក្រៅពី​ការ​ចាយវាយ​ខាងលើ​ហើយ មហាសេដ្ឋី​មួយ​ចំនួន​ក៏​ប្តេជ្ញា​ក្នុង​ផ្នែក​សប្បុរសធម៌​ដែរ​ដូច​ជា​លោក ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​បរិច្ចាគ​ទ្រព្យសម្បត្តិ​ប្រមាណ ២៧ ប៊ី​លាន​ដុល្លារ​ដើម្បី​សប្បុរសធម៌​ជាដើម ។ ក្នុង​ពេល​ថ្មី​ៗ​នេះ លោក​បាន​បរិច្ចាគ ៤.៦ ប៊ី​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​នឹង​ជម្ងឺគ្រុនចាញ់​ទៀត​ផង ។

លោក វ៉ា​រេ​ន បា​ហ្វេ (Warren Buffett) ដែល​មានទ្រព្យ​សម្បត្តិ​សរុប ៨៤ ប៊ី​លាន​ដុល្លារ​វិញ បាន​បរិច្ចាគ​ប្រមាណ ២១ ប៊ី​លាន​ដុល្លារ​មក​ហើយ ហើយ​ក្នុង​ពេល​ថ្មី​នេះ​នេះ​បាន​បរិច្ចាគ ៣ ប៊ី​លាន​ដុល្លារ​ឲ្យ​ទៅ​មូលនិធិ Bill and Melinda Gates Foundation ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព ការ​អភិវឌ្ឍន៍ និង​ការ​អប់រំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ