ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ធំ​កិន​លើ​​មនុស្ស​…​ចាប់​បាន​ពេល​ចូល​​ចាក់​សាំង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ ស្ថិត​នៅ​ភូមិថា​ឡា​ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោង​០៦និង​១៥​នាទីយប់​ថ្ងៃ​ទី​២២​​ តុលា​ រវាង​​រថយន្ត​និង​ម៉ូតូ​ពេល​បើក​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​ ​បណ្តាលឱ្យភាគី​ខាង​​ម៉ូតូ​​​ដួល​នៅ​លើ​ថ្នល​់ ហើ​យភ្លាមៗក៏​​ត្រូវ​រថយន្ត​ធុន​ធំ​កិន​ពីលើ​ស្លាប់តែម្តង…

ខេត្តស្ទឹងត្រែង ​៖​ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ ស្ថិត​នៅ​ភូមិថា​ឡា​ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​វេលា​ម៉ោង​០៦និង​១៥​នាទីយប់​ថ្ងៃ​ទី​២២​​ តុលា​ រវាង​​រថយន្ត​និង​ម៉ូតូ​ពេល​បើក​ទិស​ដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​ ​បណ្តាលឱ្យភាគី​ខាង​​ម៉ូតូ​​​ដួល​នៅ​លើ​ថ្នល​់ ហើ​យភ្លាមៗក៏​​ត្រូវ​រថយន្ត​ធុន​ធំ​កិន​ពីលើ​ស្លាប់តែម្តង ។​

ប្រភព​ដដែល​បន្ត​ថា ​បន្ទាប់​កើតហេតុ​ រថយន្ត​ពុំ​ឃើញ​នៅ​ទីតាំង​នោះ​ឡើយ ​ក្រោយមក​​កម្លាំង​ជំនាញ​ ក៏​ប្រទះ​ឃើញ​រថយន្ត​ចូល​ចត​ចាក់​ប្រេង​នៅ​ស្ថានីយតេ​លា ក្នុងភូមិ​អូរ​ត្រែ​ល​ (ឆ្ងាយ​ពី​ចំណុច​កើតហេតុ​ប្រមាណ​ជាមួយ​គីឡូម៉ែត្រ) ដោយ​​​ឃើញ​មាន​ស្លាកស្នាម​ឈាម​ជាប់​​កង់​រថយន្ត ​។

​ប្រភព​បញ្ជាក់​ទៀតថា ​ជន​រង​គ្រោះដែលស្លាប់​ ​ឈ្មោះ ពិន សី​ុ​ន ភេទ​ប្រុស ជាកម្មករ ​មានស្រុក​កំណើត​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​ព្រៃធំ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង បច្ចុប្បន្ន​ស្នាក់​នៅ ខេត្តស្ទឹងត្រែង ​បើក​ម៉ូតូម៉ាក​វ៉េវ ពណ៌​ខ្មៅ អត់​ស្លាក​លេខ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។​ ចំ​ណែ​ក​រថយន្ត​ធុន​ធំ​ ម៉ាក​ហី​ុ​យ៉ា​ន់​ដាយ ​ពណ៌​ស ​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​៣A-​០៩៦២​ បើកបរ​ដោយតៃ​កុង​​ឈ្មោះ ស៊ន វិចិត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​៤ សង្កាតកាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី​។

​​មន្ត្រី​នគរបាល​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន​លើ​ករណី​គ្រោះថ្នាក់​ខាងលើ​ កើតឡើង​ដោយ​កត្តា​បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​។​​

អត្ថបទសរសេរ ដោយ