ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលមេឃកំពុងភ្លៀង ស្រាប់តែឆ្លងចរន្ត​ឆេះ​ទាំងបង្គោល និង​ខ្សែភ្លើង​ (មានវីដេ​អូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​ចំនួន​២​ដើម រួម​ទាំង​ខ្សែភ្លើង​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់ ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឱ្យ​ឆេះ​ប្រអប់​ភ្លើង​ផ្ទុះ​លាន់​ដូច​រន្ទះ​ហុយផ្សែង​ឆាបឆេះ​រាលដាល​ជា​បន្តបន្ទាប់​បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​រាយការណ៍​ទៅ​មន្ត្រី​អគ្គី​ស​នី​ដើម្បី​ផ្តាច់​ចរន្ត​។ ទោះបីជា​យ៉ាងណា ​អគ្គិភ័យ​ខាងលើ​​ពុំ​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ គឺ​គ្រាន់តែ​ឆេះ​រាលដាល​ពី​បង្គោល​ភ្លើង​មួយ​ទៅ​បង្គោល​ភ្លើង​មួយទៀត…

រាជធានី​ភ្នំពេញ ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បង្គោល​ភ្លើង​ចំនួន​២​ដើម រួម​ទាំង​ខ្សែភ្លើង​ក៏​បាន​រង​ការ​ខូចខាត​ផង​ដែរ ខណៈ​ពេល​មាន​ភ្លៀង​ធ្លាក់ ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឱ្យ​ឆេះ​ប្រអប់​ភ្លើង​ផ្ទុះ​លាន់​ដូច​រន្ទះ​ហុយផ្សែង​ឆាបឆេះ​រាលដាល​ជា​បន្តបន្ទាប់​បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ពន្លត់ និង​រាយការណ៍​ទៅ​មន្ត្រី​អគ្គី​ស​នី​ដើម្បី​ផ្តាច់​ចរន្ត​។

ទោះបីជា​យ៉ាងណា ​អគ្គិភ័យ​ខាងលើ​​ពុំ​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ឡើយ គឺ​គ្រាន់តែ​ឆេះ​រាលដាល​ពី​បង្គោល​ភ្លើង​មួយ​ទៅ​បង្គោល​ភ្លើង​មួយទៀត បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្សែភ្លើង និង​ប្រអប់​កុង​ទ័​រដែ​ល​បំពាក់​នៅ​បង្គោល​ភ្លើង​ចំនួន​៣​ដើម​។

ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ណ្តោ​យ​ផ្លូវ​លេខ​២៥៥ កែង​ផ្លូវ​លេខ​៣៦២ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ពេល​មេឃ​កំពុង​ភ្លៀ មានការ​ឆ្លង​ចរន្តអគ្គិសនី​នៅ​បង្គោល​ភ្លើង​មួយ​ដើម ហើយ​បាន​ផ្ទុះ​ឆេះ​និង​មាន​ផ្សែង​ហុយ ព្រមទាំង​មាន​អណ្តាតភ្លើង​ឆាបឆេះ ។ ភ្លាម​ៗ​នោះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​បងប្អូន​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​ជិតខាង​ជួយ​អន្តរាគមន៍ ដោយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ដែរ តែ​ដោយសារ​​អគ្គិភ័យ​មានការ​ឆាបឆេះ និង​ផ្ទុះ​ខ្លាំង​ពេក​មិន​អាច​ទប់ស្កាត់​បាន​នោះ​ទេ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​កំពុង​កើតហេតុ គេ​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មួយ​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍ដែរ​ តែ​ពុំ​ហ៊ាន​បាញ់​ទឹក​ពន្លត់​នោះ​ទេ ។ លុះ​ក្រោយមក សមត្ថ​​កិច្ច​ក៏​បាន​រាយ​ការ​ទៅ​មន្ត្រី​អគ្គិសនី​ឱ្យ​ផ្តាច់​ចរន្តអគ្គិសនី ហើយ​ភ្លើង​ក៏​បាន​រលត់​ទៅ​វិញ​ផង​ដែរ​។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ ប្រជាពលរដ្ឋ រួម​ទាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​យក​បំពង់​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ប្រមាណ​ជាង​២០​បំពង់ ក្រោយមក​មន្ត្រី​អគ្គី​ស​នី​ក៏​បាន​ផ្តាច់​ចរន្តអគ្គិសនី ហើយភ្លើង​ក៏រលត់ទៅវិញ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ដែល​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ពុំ​បាន​បាញ់​ពន្លត់​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ