ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ច្រាំងបាក់​ស្រុត​ដល់​ស្ពាន​​បេតុង​គៀន​ជ្រៃ…គួរឱ្យបារម្ភ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ​គ្រោះ​ធម្មជាតិ​កើតឡើង​ក្នុង​រដូវ​ទឹកសំរក ដោយ​ច្រាំង​នៅ​ព្រែក​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម បាន​បាក់​ស្រុត​ដល់​ផ្លូវ​បេតុង ​និង​ស​ស​រគ្រឹះ​ស្ពានបេតុង​គៀន​ជ្រៃ ត្រូវ​បាន​ទឹក​ហូរ​បុក ដាច់​បង្កក្តី​បារម្ភ​ខ្លាច​បាត់​ស្រុត​ស្ពាន…

ខេត្តកំពង់ចាម​ ៖ ​គ្រោះ​ធម្មជាតិ​កើតឡើង​ក្នុង​រដូវ​ទឹកសំរក ដោយ​ច្រាំង​នៅ​ព្រែក​គៀន​ជ្រៃ ឃុំ​គៀន​ជ្រៃ
ស្រុក​កំពង់សៀម បាន​បាក់​ស្រុត​ដល់​ផ្លូវ​បេតុង ​និង​ស​ស​រគ្រឹះ​ស្ពានបេតុង​គៀន​ជ្រៃ ត្រូវ​បាន​ទឹក​ហូរ​បុក
ដាច់​បង្កក្តី​បារម្ភ​ខ្លាច​បាត់​ស្រុត​ស្ពាន ។ ជាមួយ​នោះ ​អាជ្ញាធរ​បាន​ដាក់​វិធានការ​មិន​ឲ្យ​រថយន្ត​ធុន​ធំ​បើក
ឆ្លងកាត់​នោះ​ទេ ​ដើម្បី​ចៀសវាង​បាក់ ហើយ​ក៏​មានផ្ទះ​ពលរដ្ឋ​ក្រោម​១០​ខ្នង នៅ​តាម​មាត់​ព្រែក​ត្រូវ​បាន​រុះ
រើ​ទៅ​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ ​។

ជួបជាមួួ​យ អ្នកស្រីគឹ​ម លាង អាយុ៥៤​ឆ្នាំ នៅ​ភូមិ​គៀន​ជ្រៃ​ក្រៅ ឃុំ​គៀន​ជ្រៃ ​បានប្រាប់ថា ដោយសារ​តែ​មើលឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ឃុំ​បានសាង​សង់​ផ្លូវ​បេតុង​១​ខ្សែ​ប្រប​តាម​មាត់​ព្រែក​គៀន​ជ្រៃ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ធ្វើ​ដំណើ​រ​ឆ្លងកាត់​ទៅ​ទៅ​វិញ​ទៅ​មក ។​ តែ​សមិទ្ធផល​នេះ​ កើតឡើង​បាន​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ​ ត្រូវ​បាន​រង​ការខូចខាត​ ដោយសារ​ច្រាំង​បាន​បាក់​ដល់​ផ្លូវ​បេតុង គឺ​បាន​ចាប់ផ្តើម​បាក់​៣​ថ្ងៃ​មក​ហើយ​ បន្តិចទៀត​ផ្លូវ​បេ​តុង​ និង​ត្រូ​ង​បាក់​ចូល​ទឹក​ព្រែក ហើយ​ពួក​គាត់​ជិត​១០​គ្រួសារ​ មិន​មាន​ផ្លូវ​ដើរ​នោះ​ទេ ។

គាត់​​បន្ត​ថា ផ្លូវ​បេតុង​ត្រូវ​បាក់​មិន​មាន​ផ្លូវ​ដើរ​បន្ត​ទៀត ដោយ​ផ្លូវ​ចាស់​ត្រូវ​បាន​ឈ្មោះគី​ម នៅ​ក្នុងភូមិ​របស់​គាត់​បិទ​មិន​ឲ្យ​ដើរ ដោយ​សំអាង​ថា​ មាន​ផ្លូវ​បេតុង​មាត់​ព្រែក​គៀន​ជ្រៃ​ ។​ប៉ុន្តែ​ផ្លូវ​នេះ កំពុង​ត្រូវ​បាន​យារ​យី​ច្រាំង​បាក់​ដល់ ដូច្នេះ ​ក្នុង​នាម​គាត់​តំណាង​ឲ្យ​ពលរដ្ឋ​ជិត​១០​គ្រួសារ​សំណូមពរ​ដល់​លោក អ៊ុ​ន ចាន់​ដា អភិ​បាលខេត្ត មេត្តា​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ភូមិ​ដែល​បិទផ្លូវ​ចាស់បាន​បើក​ឡើង​វិញ​បង្ក​លក្ខណៈ​ឲ្យ​ពួក​គាត់​បាន​ដើរ​ឆ្លងកាត់​ដូច​ដើម​វិញ ។

កន្លង​មក ​ក្នុង​ពេល​ដែល​ពួកគាត់​បាន​ប្តឹង​មក​លោកស្រី​មេឃុំ​គៀន​ជ្រៃ ដើម្បី​សុំ​បើកផ្លូវ​ត្រូវ​បាន​មេឃុំ​អនុញ្ញាត​ឲ្យ​បើក ​តែ​ដល់​ពេលទៅ​ដោះស្រាយ​ដល់​សាលាស្រុក​កំពង់សៀម វិញ​បែរជា​គេ​មិន​ឲ្យ​ប្រជាជន​ដើរទៅ​វិញ ចុះបើ​ដើរ​តាម​ផ្លូវ​បេតុង​មាត់​ព្រែក​ដី​ច្រាំង​បាក់​ដល់​ទៅ​ហើយ ឲ្យ​ដើរ​តាម​ណា​ទៅ​លោក​ម្ចាស់?

លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​វិញ​មាន​ប្រសា​ស​ន៍ថា រូប​លោក​និង​សហការី​បាន​ចុះ​មក​ពិនិត្យ​មើល
ស្ពាន​គៀន​ជ្ រៃ​ដោយ​ផ្ទាល់​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​តុលា ជាមួយនឹង​មន្ទីរ​សាធារណៈការ​ខេត្ត ហើយ​រូប​​លោក​បាន​ទាក់ទង​ទៅ​លោក គង់ វិមាន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ ដើម្បី​មាន​វិធានការ​​​ត្រៀម​ជួសជុល​បន្ទាន់ ​។

អត្ថបទសរសេរ ដោយ