ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ដេក​ផ្ទះ​សុខ​ៗ​ស្រាប់តែ​មាន​គេ​មក​កា.ប់​ដល់​ផ្ទះ​ផ្អើល​ទាំង​យប់

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​ផ្ទះ​កាប់ និង​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២១​និង​២០​នាទី ថ្ងៃ​ទី​១៩…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ចូល​ផ្ទះ​កាប់ និង​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​វៀតណាម ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​២១​និង​២០​នាទី ថ្ងៃ​ទី​១៩ ខែតុលា​នេះ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ម្សៅ​មី ជា​ទូច​ឌ្រេ​ឌី​ង ស្ថិត​នៅ​ភូមិ​សោម​គល់ ឃុំ​សោម​ធំ​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ខណៈ​ស្ត្រី​រង​គ្រោះ​កំពុង​តែ​ដេក​នៅ​ក្នុង​បន្ទប់​ក្នុងផ្ទះ​របស់​ខ្លួន​តែ​ម្នាក់ឯង ស្រាប់តែ​មាន​ជនល្មើស​លួច​ចូល​មក​ក្នុងផ្ទះ​មាន​កាន់​កាំបិត​មក​កាប់​ចំ​មុខ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​តែ​ម្តង ។

ប្រភព​បាន​បន្ត​ថា ជនល្មើស​មាន​បំណង​គ្រង​ធ្វើអំពើ​មនុស្សឃាត់​មក​លើ​ជន​រង​គ្រោះ​ទៀត​ផង ។ ប្រភព​បន្ត ក្នុង​ពេល​កើតហេតុ​ជន​រង​គ្រោះ​ក៏​បាន​ប្រតាយប្រតប់​គ្នា ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ជនល្មើស​ក៏​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្តង ។ ស្ត្រីជន​រង​គ្រោះ​ឈ្មោះ ស៊ុំ សុធា​រ៉ា អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ចក ឃុំ​ធា​យ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ប្ដី​ជន​រង​គ្រោះ​ឈ្មោះ សេង​វ​ណ្ណះ ហៅ​ជាង​ណា​ក់ មក​ស្នាក់​នៅ​មុខ​ក្រុមហ៊ុន​ម្ស៉ៅ​មី​ជា​ទូច​ឌ្រេ​ឌី​ង ភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​អធិការ​នគរបាល​ស្រុក​អូរ​យ៉ាវ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​មុខ​ក្រុមហ៊ុន​ខាងលើ​ធ្វើ​អន្តរាគមន៍ និង​ហៅ​រថយន្ត​ស​ង្រោះ​បន្ទាន់​បញ្ជូន​ជន​រង​របួស​ទៅ​កាន់​មន្ទី​ពេទ្យ​ប្រទេស​វៀតណាម​ផង​ដែរ ។ ហើយ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​កំពុងធ្វើការ​ស្រាវជ្រាវ​កំណត់​រកមុខ​សញ្ញា​បន្ត និង​តាម​ចាប់ខ្លួន​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ