ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូកែ​ភ្លេច មិនសូវ​ចាំ​មែន​ទេ! កុំ​បារម្ភ ភេសជ្ជៈ​ទាំង​នេះ​​ជួយ​​ជម្រុញ​ការ​ចង​ចាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាង​កាយ​ដែល​ផ្សារ​ភ្ជាប់​ស​សៃ​ប្រសាទ​រាប់​លាន​ជាមួយ​រាង​កាយ ហើយ​នៅ​ពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ធម្មជាតិ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការ​ចង​ចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ នៅ​ពេល​ណា​ខួរក្បាល​ទទួល​រង​សម្ពាធ ឬ​តានតឹង វា​នឹង​បញ្ចេញ​នូវ​សារ​ធាតុគីមី​ដែល​ប៉ះពាល់​ដល់​រាង​កាយ​គួរ​ឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ដែល​ជួយ​ជម្រុញ​ថាមពល​ខួរក្បាល​ជា​ប្រចាំ​នោះ​អ្នក​អាច​កាត់​បន្ថយ​សារធាតុ​គីមី​គ្រោះថ្នាក់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព…

ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាង​កាយ​ដែល​ផ្សារ​ភ្ជាប់​ស​សៃ​ប្រសាទ​រាប់​លាន​ជាមួយ​រាង​កាយ ហើយ​នៅ​ពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ធម្មជាតិ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការ​ចង​ចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធិ​ភាព​។ នៅ​ពេល​ណា​ខួរក្បាល​ទទួល​រង​សម្ពាធ ឬ​តានតឹង វា​នឹង​បញ្ចេញ​នូវ​សារ​ធាតុគីមី​ដែល​ប៉ះពាល់​ដល់​រាង​កាយ​គួរ​ឱ្យ​ព្រួយបារម្ភ​។

ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ដែល​ជួយ​ជម្រុញ​ថាមពល​ខួរក្បាល​ជា​ប្រចាំ​នោះ​អ្នក​អាច​កាត់​បន្ថយ​សារធាតុ​គីមី​គ្រោះថ្នាក់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ភេសជ្ជៈ​ដែល​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ជម្រុញ​ការ​ចង​ចាំ ៖

១. ទឹក ៖ គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា ក៏​ជួយ​បង្កើន​ថាមពល​ខួរក្បាល ជម្រុញ​ការ​ចង​ចាំ និង​កម្ចាត់​ជាតិពុល​ផ្សេង​ៗ​ចេញពី​រាង​កាយ​ផង​ដែរ​។ ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ពី ៨ ទៅ ១០ កែវ ក្នុង​មួយ​ថ្ងៃ​។

២. ទឹក​ការ៉ុត​ស្រស់ ៖ នោះ​ក៏​ព្រោះតែ​ការ៉ុត​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​សារធាតុ beta carotene ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ក៏​ប្រយុទ្ធ​ប្រឆាំង​ការ​រលាក​ក្នុង​ខួរក្បាល​គួរ​ឱ្យ​សម្គាល់​។

៣. ទឹក​ផ្លែ​បឺ​រ​ក្រឡុក ​៖ ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព monosaturated fat ដែល​ល្អ​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​ខួរក្បាល​។

៤. កាហ្វេ ៖ ការ​ទទួលទាន​កាហ្វេ​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ចិត្ត​របស់​អ្នក​កាន់តែ​ច្បាស់ និង​បង្កើន​មុខ​ងារ​នៃ​ខួរក្បាល​។ នោះ​ក៏​ព្រោះ​កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយ​ចំនួន​ទៀត​ដូច​ជា កាហ្វេ​អ៊ី​ន ដែល​ល្អ​សម្រាប់​ភាព​សកម្ម​នៃ​ខួរក្បាល និង​ការ​ផ្ដោតអារម្មណ៍​។ ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​គួរ​ទទួលទាន​កាហ្វេ​លើស​ពី ២ ទៅ ៣ កែវ ក្នុង​មួយ​ថ្ងៃ​ឡើយ។

៥. ទឹក​ប៉េងប៉ោះ​ស្រស់ ៖ ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជា​ពិសេស lycopene ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​។

៦. ទឹក​ផ្លែ​ទទឹម​ស្រស់ ៖ ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ស្រស់​ជា​ប្រចាំ​ជួយ​សម្រួល​ចរន្តឈាម​ទៅ​កាន់​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។​នេះ​មាន​ន័យ​ថា​កោសិកា​ខួរក្បាល​នឹង​ទទួល​បាន​សារធាតុ​ចិញ្ចឹម ព្រមទាំង​អុក​ស៊ី​សែន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​មុខងារ​។

៧. តែ​បៃតង ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ l-theanine ដែល​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​និង​បញ្ហា​គេង​មិន​លក់​ដែល​ជា​កត្តា​ចម្បង​នៃ​បញ្ហា​ខួរក្បាល ព្រមទាំង​ការ​ចង​ចាំ​។

៨. ទឹក​មើម​ឆៃថាវ​ក្រហម ៖ មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​បង្កើន​ការ​ចង​ចាំ​។ ការ​ទទួលទាន​ទឹក​មើម​ឆៃថាវ​ក្រហម​ជា​ប្រចាំ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើស​សម្ពាធ​ឈាម​ផង​ដែរ​តាម​រយៈ​សារធាតុ nitric oxide ដែល​វា​មាន​ផ្ទុក​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ