ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​​ជួយ​បំបាត់​ការ​ឈឺចាប់​ដោយ​មិនបាច់​ប្រើ​ថ្នាំនោះ​ទេ

4 ឆ្នាំ មុន

ជា​ញឹកញយ​នៅ​ពេល​មាន​អារម្មណ៍​ឈឺចាប់​ភាគច្រើន​នៃ​ពួក​យើង គឺ​តែងតែ​ជ្រើសរើស​យក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មក​ដោះស្រាយ​បញ្ហា​។​ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ជះ​ឥទ្ធិពល​មិនល្អ​ច្រើន​ចំពោះ​សុខភាព​មិន​ដូច​អាហារ​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អាហារ​ធម្មតា​ៗ ប៉ុន្តែ​អាច​បំបាត់​ការ​ឈឺចាប់​បាន​យ៉ាង​ប្រសើរ ៖ ១. កាហ្វេ​អ៊ី​ន​ ៖…

ជា​ញឹកញយ​នៅ​ពេល​មាន​អារម្មណ៍​ឈឺចាប់​ភាគច្រើន​នៃ​ពួក​យើង គឺ​តែងតែ​ជ្រើសរើស​យក​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មក​ដោះស្រាយ​បញ្ហា​។​ទោះជា​យ៉ាងណា​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ជះ​ឥទ្ធិពល​មិនល្អ​ច្រើន​ចំពោះ​សុខភាព​មិន​ដូច​អាហារ​ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ឡើយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​អោយ​ដឹង​ពី​អាហារ​ធម្មតា​ៗ ប៉ុន្តែ​អាច​បំបាត់​ការ​ឈឺចាប់​បាន​យ៉ាង​ប្រសើរ ៖

១. កាហ្វេ​អ៊ី​ន​ ៖ អ្វី​ដែល​ធ្វើ​អោយ​កាហ្វេ​អ៊ី​ន​អាច​បំបាត់​ការ​ឈឺចាប់​បាន0x017d7 នោះ​ក៏​ព្រោះតែ​វា​បន្លប់​រាង​កាយ​ពី​អារម្មណ៍​ឈឺចាប់​។ កាហ្វេ​អ៊ី​ន​មិនមែន​មាន​ផ្ទុក​តែ​ក្នុង​កាហ្វេ​ឡើយ វា​ក៏​មាននៅ​ក្នុង​សូកូឡា និង​តែ​ជាដើម​ផង​ដែរ​។

២. ខ្លាញ់ត្រី ៖ ខ្លាញ់ត្រី ឬ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ជួយ​កាត់​បន្ថយ​ភាព​ឡើង​រឹង​និង​ឈឺសន្លាក់​បាន​យ៉ាង​ប្រសើរ​។ ក្រៅពី​មាន​ផ្ទុក​ក្នុង​ត្រី​សម្បូរ​ខ្លាញ់​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏​មាន​ក្នុង​គ្រាប់​ធញ្ញជាតិ អយ​ស្ទ័​រ និង​គ្រាប់​ជី​ជាដើម​ផង​ដែរ​។ ដូច្នេះ​ដើម្បី​បំបាត់​ការ​ឈឺចាប់​កុំ​ភ្លេច​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។

៣. ខ្ញី ៖ ការ​រលាក​ជា​ប្រភព​ចម្បង​មួយ​នៃ​បញ្ហា​ឈឺចាប់ ហើយ​ខ្ញី​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។

៤. រមៀត ៖ រមៀត​ជួយ​បំបាត់​ការ​ឈឺចាប់​ដោយសារ​ការ​រលាក​។ ប្រសិនបើ​អ្នក​កំពុង​ប្រឈម​មុខ​នឹង​អាកា​រៈ​ឈឺចាប់ ដោយសារ​តែ​ការ​រលាក​ក្នុង​រាង​កាយ ចូរ​បន្ថែម​រមៀត​មួយ​ចំនួន​ក្នុង​អាហារ​។ នោះ​ក៏​ព្រោះតែ​រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​គួរ​អោយ​កត់សម្គាល់​។

៥. ផ្លែ​ចេក ៖ ការ​ទទួលទាន​ចេក​នឹង​ជួយ​បំបាត់​អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​។ នោះ​ក៏​ព្រោះតែ​ចេក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម និង​វីតាមីន B6 ដែល​ជួយ​កាត់​បន្ថយ​អាកា​រៈ​ឈឺចាប់​ពេល​មក​រដូវ​គួរ​អោយ​កត់សម្គាល់​។

៦. តែ​ជី​អង្កាម ៖ តែ​ជី​អង្កាម​អាច​ជួយ​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុង​ស្លឹក​ជី​អង្កាម​ក្រៀម ឬ​ស្ងួត ១ ស្លាបព្រា​កាហ្វេ រហូត​ដល់​ពុះ រួច​ទុក​ចោល​សម្រាប់​រយៈពេល ២០ នាទី​។ នៅ​ពេល​តែ​ចុះ​ត្រជាក់ ចូរ​ខ្ពុរមាត់​របស់​អ្នក​ជាមួយ​ទឹកតែ​នេះ​។

អ្នក​ក៏​អាច​ដាក់​ស្អំ​កញ្ចប់​តែ​ជី​អង្កាម​ក្ដៅ​ឧណ្ហ​ៗ​លើ​ធ្មេញ​ដែល​ឈឺ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី ឬ​រហូត​ការ​ឈឺចាប់​ត្រូវ​បាន​ថយ​ចុះ​។ ជី​អង្កាម​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ដែល​បំបាត់​ការ​ឈឺធ្មេញ​បាន​យ៉ាង​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh) ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ