ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ចេះ​តែ​យំ… តើ​គេ​មាន​បញ្ហា​អ្វី​ឬ​អត់?

4 ឆ្នាំ មុន

ប្រសិនបើ​ទារក​ទើបនឹង​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា គេ​មាន​សុខភាព​ល្អ នោះ​ការ​យំ​ច្រើន គឺជា​រឿង​ធម្មតា ដែល​វា​គ្រាន់តែ​ជា​សញ្ញា​បញ្ជាក់​ពី​ការ​ឃ្លាន ឬ​ខឹង​តែ​ប៉ុណ្ណោះ​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កា​រយំ​របស់​ទារក​នឹង​កើនឡើង​នៅ ២ ឬ…

ប្រសិនបើ​ទារក​ទើបនឹង​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា គេ​មាន​សុខភាព​ល្អ នោះ​ការ​យំ​ច្រើន គឺជា​រឿង​ធម្មតា ដែល​វា​គ្រាន់តែ​ជា​សញ្ញា​បញ្ជាក់​ពី​ការ​ឃ្លាន ឬ​ខឹង​តែ​ប៉ុណ្ណោះ​។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កា​រយំ​របស់​ទារក​នឹង​កើនឡើង​នៅ ២ ឬ ៣ ស​ប្តា​ហ៍​ដំបូង ហើយ​ទារក​នឹង​យំ​ខ្លាំង​នៅ​ស​ប្តា​ហ៍​ទី ៦ និង ៨ បន្ទាប់​មក​វា​នឹង​ថយ​ចុះ​បន្ទាប់​ពី​នេះ និង​មាន​កម្រិត​ទាប​បំផុត​ប្រហែល​ខែ​ទី ៤ ។ ទារក​ក៏​យំ​កាន់តែ​ខ្លាំង​នៅ​ពេល​រសៀល និង​ពេល​ល្ងាច​។

ប្រសិនបើ​កូន​អ្នកមាន​អាយុ​តិច​ជាង ៥ ខែ ហើយ​យំ​ជាង ៣ ម៉ោង​លើស​ពី ៣ ឬ ច្រើន​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍ ទារក​អាច​នឹង​ចុកពោះ​។

ការ​ចុកពោះ​មិនមែន​ជា​ជំងឺ​នោះ​ទេ ហើយ​ភាគច្រើន​វា​នឹង​មិន​បណ្តាល​ឲ្យ​កូន​អ្នក​រង​នូវ​ផល​ប៉ះពាល់​រយៈពេល​វែង​នោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​ដ៏​លំបាក​សម្រាប់​ទារក និង​ឪពុក​ម្តាយ​របស់​គេ​។ អ្នក​ត្រូវ​ព្យាយាម​លួងលោម និង​មិន​ត្រូវ​អង្រួន​ទារក​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ខួរក្បាល និង​អាច​ស្លាប់​បាន​។

ក្នុង​ករណី​នេះ អ្នក​គួរ​នាំ​កូន​ទៅ​ពេទ្យ​ភ្លាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ