ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ឡង់​ធំ​ៗ២​គ្រឿង​ធ្វើ​សកម្មភាព​បូម​ខ្សាច់កណ្តាល​ទន្លេមេគង្គ​ទាំងថ្ងៃទាំងយប់​សង្ស័យ​ល្មើសច្បាប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទូក​សា​ឡង់​ធំ​ៗ​ចំនួន​២​គ្រឿង សង្ស័យ​ល្មើសច្បាប់​ព្រោះ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទាំងថ្ងៃទាំងយប់ នៅ​ចំ​កណ្តាលទន្លេ​មេគង្គ ត្រង់​ចំណុច​កំពង់ចម្លង​ដរ​ផ្លូវ​ត្រី ស្ថិត​ក្នុង​ឃុំ​ដី​ឥ​ដ្ធ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ…

ខេត្តកណ្តាល ៖ ទូក​សា​ឡង់​ធំ​ៗ​ចំនួន​២​គ្រឿង សង្ស័យ​ល្មើសច្បាប់​ព្រោះ​កំពុង​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទាំងថ្ងៃទាំងយប់ នៅ​ចំ​កណ្តាលទន្លេ​មេគង្គ ត្រង់​ចំណុច​កំពង់ចម្លង​ដរ​ផ្លូវ​ត្រី ស្ថិត​ក្នុង​ឃុំ​ដី​ឥ​ដ្ធ ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ត្រង់​ចំណុច​នេះ កាលពីមុន​មាន​ទូក​សា​ឡង់​ជា​ច្រើន​គ្រឿង បាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់ យ៉ាង​អនាធិបតេយ្យ​ពាសពេញ​ផ្ទៃ​ទន្លេ​ទាំងថ្ងៃទាំងយប់ ។ ប៉ុន្តែ​ក្រោយមក​ដោយសារ​មាន​គ្រោះ​បាក់​ដី​ច្រាំង​ទន្លេ​ជា​បន្តបន្ទាប់ ប៉ះពាល់​ដល់​ការ​រស់ នៅ និង​ការ​បង្កបង្កើន​ផលដំណាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួរ​ដង​ទន្លេមេគង្គ​ធ្ងន់ធ្ងរ​ពេក​ក៏​បាត់​ស្ងាត់​លែង​បូម​មួយ​រយៈ​ទៅ ។

ស្រាប់តែ​ផ្អាក​បូម​មិន​ទាន់​បាន​២​ឆ្នាំ​ផង​ឥឡូវ​មាន​ទូក​សា​ឡង់​ធំ​ៗ​ចំនួន​២​គ្រឿង​មក​ធ្វើ​សកម្មភាព​បូម​ចំ​កណ្តាលទន្លេ​នៃ​ចន្លោះ​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ​ទាំងថ្ងៃទាំងយប់​ដដែល ។ ចំពោះ​ការ​បូម​នេះ គេ​សង្ស័យ​ថា អត់​មានច្បាប់​ទេ ព្រោះ​បើ​មានច្បាប់​ក៏​មិន​អនុញ្ញាត​ឲ្យ​បូម​យប់​ដែរ ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២២ ខែតុលា​នេះ វេលា​ម៉ោង​ប្រហែល​ជាង​៦​ល្ងាច​ទៅ​ហើយ​ពេល​ដែល​ភ្នាក់ងារ​យើង​ឆ្លង​ទូកដរ​កំពង់ចម្លង​ដរ​ផ្លូវ​ត្រី​ក៏​ឃើញ​ទូក​សា​ឡង់​ទាំង​២​គ្រឿង​នោះ​នៅ​តែ​បន្ត​បូម​យ៉ាង​កក្រើក ។

ប្រភព​បញ្ជាក់​បន្ថែម​ថា កាលពី​បូម​លើក​មុន​បាន​បង្ក​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ ដែល​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជួរ​ដង​ទន្លេ​នៃ​ស្រុក​ទាំង​២​ខាងលើ​បាត់បង់​ដីស្រែ​ចំការ និង​ខ្លះ​បង្ខំចិត្ត​រុះរើ​ផ្ទះសម្បែងរ​ត់ទៅ​រក​កន្លែង​សុវត្ថិភាព​ជា​បន្តបន្ទាប់ ។ លុះដល់​ពេល​គេ​ផ្អាក​បូម​មួយ​រយៈ​ច្រាំង​ទន្លេ​ក៏​លែង​មាន​បាក់​ដែរ ។ តែ​ពេល​នេះ​មាន​សកម្មភាព​បូម​វិញ​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​សម្តែង​ការ​ព្រួយបារម្ភ​ថា នឹង​អាច​កើត​មាន​គ្រោះ​បាក់​ច្រាំង​ទន្លេ​ឡើង​វិញ​ជាក់​ជា​មិន​ខាន​ឡើយ ។

ពាក់ព័ន្ធ​បញ្ហា​នេះ​ឯកឧត្តម ឌិ​ត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែតុលា​ថា កន្លែង​សា​ឡង់​បូម​ហ្នឹង​គេ​មាន​លិខិតអនុញ្ញាត​មួយ ដែល​មន្ត្រី​ជំនាញ​បាន​សិក្សា​សម្រាប់​បូម​យក​ទៅ​ដាក់​កន្លែង​ធ្វើ (​អឺ​ឌី​សេ​ដែល​គេ​កំពុង​រៀបចំ​ដំឡើង​រោងចក្រ​អគ្គិសនី​ថ្មី​) នៅ​ស្រុក​ល្វាឯម ដោយ​បាន​កំណត់​ឲ្យ​គាត់​បូម​ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច​ទេ ។ តែបើ​លើស​ម៉ោង​៦ គឺ​ខុសច្បាប់​ហើយ ចាំ​រូប​លោក​ឲ្យ​មន្ត្រី​ជំនាញ​គាត់​ពិនិត្យ​មើល ។ ឯកឧត្តម​បញ្ជាក់​បន្ថែម​ថា ការ​ផ្អាក​បូម​មួយ​រយៈ​នេះ គឺ​កាលពីមុន​មាន​អាជ្ញាប័ណ្ណ ប៉ុន្តែ​ដល់​អាជ្ញាប័ណ្ណ​ផុត​អាណត្តិ គឺ​តម្រូវ​ឲ្យ​ផ្អាក​អ​ញ្ចឹ​ង​ហើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ