ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​នេះ​សារភាព​ និង​ទទួលស្គាល់​វត្ថុ​តាង​ទាំង​អស់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​២២ តុលា នៅ​ចំណុច ​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។…

ខេត្តបាត់ដំបង​ ៖ សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​ម្នាក់​ ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​២២ តុលា នៅ​ចំណុច ​ភូមិ​អូរ​ម៉ា​ល់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​។

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ អាន កុសល ភេទ​ប្រុស​ អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ ស​ស្រុក​ថ្មគោល ​។ ជន​នេះ​ត្រូវ​បាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ក្រុង​បង្ក្រាប​បាន​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ចំណុច​ភូមិ​​សង្កាត់​ខាងលើ​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ភ្លាម​ៗ មន្ត្រី​ជំនាញ​រឹបអូស​ថ្នាំ​ញៀន ICE (​ម៉ា​ទឹកកក​) ជាក់ស្ដែង​ចំនួន​០២​ថង់ និង ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៩​។​ប៉ុន្តែ​ក្រោយ​ពេល​ជន​នេះ​បាន​ផ្ដល់​ចម្លើយ​បឋម ទើប​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ឲ្យ​ឆែកឆេរ​លំនៅ​ឋាន​ជន​នេះ រហូត​រក​ឃើញ​ថ្នាំ​ញៀន រួម​ទាំង​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

បើ​តាម​របាយ​ការ​ណ៏​សមត្ថកិច្ច វត្ថុ​តាង​ដែល​បាន​ដកហូត រួម​មាន​៖ ថ្នាំ​ញៀន​ប្រភេទ​ICE (​ម៉ា​ទឹកកក​) ចំនួន​០៣​ថង់ ស្មើ​ទម្ងន់​២,៦៤​ក្រាម​(​ទាំង​សំបក​) ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​០១ និង​ម៉ូតូ​០១​គ្រឿង​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ​អាន កុសល បាន​សារភាព​ទ​ទួលស្គាល់​វត្ថុ​តាង​ដែល​សមត្ថកិច្ច​បាន​ដកហូត តែ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​បន្ត​ការ​សួរនាំ​បន្ថែម​ទៀត ដើម្បី​ស្រាវជ្រាវ​រក​ប្រភពនៃ​គ្រឿង​ញៀន​នេះ ​។​

លោក​ឆាង វណ្ណ​ឆៃ អធិការ​ក្រុង​បាត់ដំបងបាន​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ​អាន កុសល ជា​មុខសញ្ញា​ជូ​ញ​ដូរ​ថ្នាំ​ញៀន ដែល​កម្លាំង​ជំនាញ​បាន​តាមដាន​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក រហូត​ឈាន​ដល់​កា​រប​ង្ក្រា​ន​បាន​តែ​ម្ដង​។ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​៕

អត្ថបទសរសេរ ដោយ