ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​បន្លំ​! ទៅ​សួរ​សុខ​ទុក​អ្នកទោស​បែរជា​បង្កប់​របស់​ជាប់​ខ្លួន​ឲ្យ​ក្នុង​ពន្ធនាគារ តែ​សំណាងល្អ​ឃើញ​ទាន់

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​០៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​នេះ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញមុខ​ស្ត្រីជន​សង្ស័យ​ម្នាក់ ខណៈ​យក​គ្រឿង​បរិភោគ​ទៅ​ឱ្យ​ជន​ជាប់​ឃុំ បែរជា​លាក់​បង្កប់​គ្រឿងញៀន​នៅ​ក្នុង​អាវទ្រនាប់…

ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​វេលា​ម៉ោង​១១ និង​០៤​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា​នេះ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញមុខ​ស្ត្រីជន​សង្ស័យ​ម្នាក់ ខណៈ​យក​គ្រឿង​បរិភោគ​ទៅ​ឱ្យ​ជន​ជាប់​ឃុំ បែរជា​លាក់​បង្កប់​គ្រឿងញៀន​នៅ​ក្នុង​អាវទ្រនាប់ ហើយនឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​បន្ត ។

ប្រភព​ព័ត៌មាន​ពី​លោក យ៉ុ​ង សា​រិ​ទ្ធិ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន ឬ​ជួញដូរ​ដោយ​ខុសច្បាប់​សារធាតុ​ញៀន​កាលពី​វេលា​ម៉ោង​១៤ និង​៣០​នាទី ថ្ងៃ​ទី​២២ ខែតុលា​នេះ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខាង​លោក​បាន​រាយការណ៍​ជូន​លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​អនុរក្ស​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បាន​ចុះ​ទៅ​នាំ​ខ្លួន​ស្ត្រីជន​សង្ស័យ​ម្នាក់​ឈ្មោះ គួ​ង សុ​គាត់ ហៅ​ស្រី​ពេជ្រ អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​អូរ​អំបិល ឃុំ​អូរ​អំបិល ស្រុក​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​បន្ត​ទៀត​ថា ខាង​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឆែកឆេរ​ឃើញ​ក្នុង​ខ្លួន​ស្ត្រីជន​សង្ស័យ​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​ICE) ១​កញ្ចប់ បម្រុង​យក​ទៅ​ឱ្យ​អ្នកទោស​ដែល​ជាប់​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ដើម្បី​ចែកចាយ​ជួញដូរ និង​ប្រើប្រាស់​បន្ត​ក្នុង​ពន្ធនាគារ ។

បច្ចុប្បន្ន​នគរបាល​កំពុង​រៀបចំ​សំនុំរឿង ដើម្បី​បញ្ជូន​ស្ត្រីជន​សង្ស័យ​ទៅ​តុលាការ ឱ្យ​ចាត់ការ​តា ម​នីតិវិធី​ច្បាប់ ។

បញ្ជាក់ ៖ កាលពីមុន​មិន​ធ្លាប់​មាន​ករណី​លួច​ដាក់​គ្រឿងញៀន​តាម​ខ្លួន​យក​ចូល​ទៅ​ក្នុង​ពន្ធនាគារ​បែប​នេះ​ឡើយ ប៉ុន្តែ​ដោយសារ​មាន​ជន​ជាប់​ទោស​ជាង​១០០​នាក់ ត្រូវ​គេ​បញ្ជូន​មក​ពី​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ស្រាប់តែ​សាច់ញាតិ និង​បងប្អូន​ខិត​ខូច​របស់​ពួក​គេ​ចូល​ទៅ​សួរសុខទុក្ខ និង​យកនំ​ចំណី​ម្ហូបអាហារ​ទៅ​ជូន​ជន​ជាប់​ឃុំ​ក៏​លួចលាក់​ដាក់​បង្កប់​គ្រឿងញៀន​ក្នុង​ខ្លួន ដើម្បី​យក​ទៅ​ឱ្យ​ប្រើប្រាស់​ក្នុង​ពន្ធនាគារ​បន្ត​ទៀត​។ តែ​សំណាងល្អ​ត្រូវ​មន្ត្រី​អនុរក្ស​ចាប់​ឃាត់ខ្លួន​ទាន់​ពេលវេលា​កុំ​អី សូ​ម្បី​តែ​ក្នុង​ពន្ធនាគារ​ក៏​មាន​ករណី​ប្រើប្រាស់​គ្រឿងញៀន​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ