ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ម្ខាង​ឡានក្រុង ម្ខាង​កុងតឺន័រ កិន​បុរស​​ម្នាក់​ដាច់​២​កំណាត់​ខ្ទាត​ចេញពី​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​លេង​ផ្ទះ​មិត្តភក្តិ ស្រាប់តែ​ត្រូវ​រថយន្ត​កុង​ទ័​រ​នឺ​កិន​អ្នក​បើក​ម៉ូតូ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ចេញពី​គ្នា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​អង្គុយ​ពីក្រោយ​រង​របួស​ស្រាល ដោយឡែក​រថយន្ត​បង្ក​បាន​បើក​រត់​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​និង​40​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​23 ខែតុលា ឆ្នាំ​2019…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​លេង​ផ្ទះ​មិត្តភក្តិ ស្រាប់តែ​ត្រូវ​រថយន្ត​កុង​ទ័​រ​នឺ​កិន​អ្នក​បើក​ម៉ូតូ​ដាច់​ខ្លួន​ជា​ពីរ​កំណាត់​ចេញពី​គ្នា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​អង្គុយ​ពីក្រោយ​រង​របួស​ស្រាល ដោយឡែក​រថយន្ត​បង្ក​បាន​បើក​រត់​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​1​និង​40​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​23 ខែតុលា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ម្តុំ​យឿ​ត្រី​ព្រែក​ភ្នៅ ស្ថិត​នៅ​ក្នុង​សង្កាត់​ព្រែក​ភ្នៅ ខណ្ឌ​ព្រែក​ភ្នៅ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ​ហ៊ា ភេទ​ប្រុស អាយុ​40​ឆ្នាំ ស្នាក់​នៅ​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ខេត្តកំពង់ចាម ។ ចំណែកឯ​អ្នក​អង្គុយ​ពីក្រោយ​វិញ​មានឈ្មោះ​ចិ​ត្រា ភេទ​ប្រុស អាយុ​25​ឆ្នាំ ស្នាក់​នៅ​ភូមិ​កោះទាវ ស្រុក​ស្អាង ខេត្តកណ្តាល ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​២​នាក់​ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​2011 ពាក់​ស្លាក​លេខ​ភ្នំពេញ 1BA6930 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ជើង​ទៅ​ត្បូង ហើយ​ទើបតែ​ចេញ​មក​ពី​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ឯ​ម្តុំ​ព្រែក​ភ្នៅ គោលបំណង​ជិះ​ទៅ​ផ្ទះ​នៅ​ឯ​ម្តុំ​លូ​៥​វិញ ។ ខណៈ​ពេល​ជិះ​មក​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​២​គ្រឿង​នៅ​ពីមុខ ដោយ​១​គ្រឿង​នៅ​ខាងស្តាំ​ជា​រថយន្តក្រុង និង​រថយន្ត​មួយ​គ្រឿង​នៅ​ខាងឆ្វេង​ជា​រថយន្ត​កុង​ទ័​រ​នឺ​រ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ​ដែរ ស្រាប់តែ​ម៉ូតូ​ហុងដា​ឌ្រី​ម​នោះ​បាន​ទាក់​ដៃចង្កូត​ជាមួយ​រថយន្ត​កុង​ទ័​រ​នឺ​រ បណ្តាល​ឱ្យ​ដួល​ខ្ទាត​អ្នក​ឌុ​ប​ទៅ​កណ្តាលផ្លូវ​ហើយ​ត្រូវ​រថយន្ត​កុង​ទ័​រ​នឺ​របើក​កិន​ចំពាក់​កណ្តាល​ខ្ល្លួ​ន បណ្តាល​ឱ្យ​ដាច់​ខ្លួន​ជា​២​កំណាត់​ខ្ទាត​ចេញពី​គ្នា​តែ​ម្តង ចំណែកឯ​អ្នក​អង្គុយ​ពីក្រោយ​វិញ​គ្រាន់តែ​រង​បួស​ស្រាល​ប៉ុណ្ណោះ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ក៏​មិន​មាន​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​កុង​ទ័​រ​នឺ​រ​ក្រោយ​ពី​បង្កហេតុ​រួច ក៏​បាន​បើករថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​មិន​បាន​ឈប់​នៅ​ដោះស្រាយ​គ្នា​ជាមួយ​ជន​រង​គ្រោះ​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ទៅ​តាម​ប្រពៃណី រីឯ​ម៉ូតូ​ជន​រង​គ្រោះ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ