ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ងាយ​ៗ ដើម្បី​ទទួល​ឥណ​ទាន​​ពី​ធនាគារ​មក​ប្រកប​អាជីវកម្ម និង​មុ​ខ​របរ​តូចតាច

4 ឆ្នាំ មុន
  • ភ្នំពេញ

ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ​គិត​ថា ការ​ស្នើ​សុំ​ឥណទាន​ពី​ធនាគារ​យក​មក​ប្រកប​មុខរបរ អាជីវកម្ម​តូច​ៗ និង​មធ្យម​មានការ​លំបាក​ដោយសារ​តែ​តម្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​ច្រើន និង​ស្មុគ​ស្មាញ តែ​បច្ចុប្បន្ន​នេះ​មិន​លំបាក​ដូច​ជា​ការ​គិត​នោះ​ទេ គឺ​វា​មាន​ភាព​ងាយស្រួល​ណាស់ ហើយ​ថែម​ទាំង​ដំណើរការ​យ៉ាង​ឆាប់រហ័ស​ថែម​ទៀត​ផង​។ ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​ដែល​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​សម្រាប់​យក​ទៅ​ប្រកប​អាជីវកម្ម និង​មុខរបរ​តូចតាច​នោះ​លោក…

ប្រជាពលរដ្ឋ​មួយ​ចំនួន​តែងតែ​គិត​ថា ការ​ស្នើ​សុំ​ឥណទាន​ពី​ធនាគារ​យក​មក​ប្រកប​មុខរបរ អាជីវកម្ម​តូច​ៗ និង​មធ្យម​មានការ​លំបាក​ដោយសារ​តែ​តម្រូវ​ឱ្យ​មាន​លក្ខខណ្ឌ​ច្រើន និង​ស្មុគ​ស្មាញ តែ​បច្ចុប្បន្ន​នេះ​មិន​លំបាក​ដូច​ជា​ការ​គិត​នោះ​ទេ គឺ​វា​មាន​ភាព​ងាយស្រួល​ណាស់ ហើយ​ថែម​ទាំង​ដំណើរការ​យ៉ាង​ឆាប់រហ័ស​ថែម​ទៀត​ផង​។

ទាក់ទង​ទៅ​នឹង​វិធីសាស្ត្រ​ដែល​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​ធនាគារ​សម្រាប់​យក​ទៅ​ប្រកប​អាជីវកម្ម និង​មុខរបរ​តូចតាច​នោះ​លោក អ៊ុ​ន សាលី​ន នាយក​ជាន់ខ្ពស់​សាខា​ក្រុង​ភ្នំពេញ នៃ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បានឱ្យ​ដឹង​ថា ធនាគារ អេ​ស៊ី​លី​ដា តែងតែ​ផ្តល់​ជូន​ឥណទាន​ដល់​សហគ្រិន​ខ្នាត​តូច ខ្នាត​មធ្យម ហើយ​សម្រាប់​វិធីសាស្ត្រ​ងាយ​ៗ​ក្នុង​ការ​ទទួល​ឥណទាន​នោះ លោក​បាន​ចែករំលែក​ឱ្យ​ដឹង​នូវ​ចំណុច​សំខាន់ ៣ ដូច​ខាងក្រោម​នេះ ៖

ទី​១- អតិថិជន​ជា​នីតិជន ដែល​ត្រូវ​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​ទៅ ដោយ​មានមុខ​របរ​ប្រកប​អាជីវកម្ម​ច្បាស់លាស់ និង​ស្របច្បាប់​ដែល​ជា​ឧទាហរណ៍​មាន​ដូច​ជា ៖ លក់​បន្លែ ផ្លែ​ឈើ លក់​ទឹកអំពៅ ឬ​លក់​នំ​នៅ​តាម​ផ្សារ តាម​រទេះរុញ​ជាដើម និង​មាន​ចំណូល​ទៀងទាត់ ព្រមទាំង​មាន​ច្ឆន្ទៈ​ក្នុង​ការ​សង​ត្រឡប់​វិញ ។

ទី​២- អតិថិជន​ត្រូវ​មាន​ឯកសារ​សម្គាល់​ដែល​ទទួលស្គាល់​ពី​អាជ្ញាធរ ដូច​ជា​បណ្ណ​គ្រួសារ អត្ត​សញ្ញាណ​បណ្ណ បណ្ណ​កម្មសិទ្ធិ លិខិត​ផ្ទេរសិទ្ធិ​ពី​ភូមិ សង្កាត់ ខណ្ឌ ស្រុក ឬ​បណ្ណ​កម្មសិទ្ធិ​ដែល​ទទួលស្គាល់​ដោយ​មន្ទីរ​សុរិយោដី​រាជធានី ខេត្ត​-​ក្រុង ។

ទី​៣- នៅ​ពេល​មាន​ឯកសារ​គ្រប់គ្រាន់​ហើយ គឺ​ងាយស្រួល​មែនទែន ដោយ​អតិថិជន​គ្រាន់តែ​មក​ដាក់​ពាក្យ​នៅ​ធនាគារ អេ​ស៊ី​លី​ដា ដែល​នៅ​ជិត​ផ្ទះ​គាត់ ឬ​តាម​រយៈ​ភ្នាក់ងារឥណទាន ឬ​តាម​រយៈ​អតិថិជន​ដែល​ធ្លាប់​ទទួល​បាន​ឥណទាន​ពី​ធនាគារ អេ​ស៊ី​លី​ដា ឬ​ក៏​តាម​រយៈ​ទំនាក់ទំនង​តាម​លេខ​​ទូរស័ព្ទ​ទៅ​ការិយាល័យ​ទំនាក់ទំនង​ក៏​បាន ដោយ​ដំណើរការ​ក្នុង​រយៈពេល​យ៉ាង​លឿន​បំផុត។

ក្រៅពី​បង្ហាញ​អំពី​វិធីសាស្ត្រ​ដែល​ងាយស្រួល​សម្រាប់​អតិថិជន​ក្នុង​ការ​ទទួល​ឥណទាន​ពី​ធនាគារ​សម្រាប់​យក​ទៅ​ប្រកប​មុខរបរ​ហើយ​នោះ​លោក អ៊ុ​ន សាលី​ន ក៏​បាន​បង្ហាញ​អំពី​ទស្សនៈ និង​បេសក​កម្ម​របស់ ធនាគារ ឱ្យ​ដឹង​ដែរ​ថា ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារ​ពាណិជ្ជកម្ម​ដែល​នាំមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត​ជូន​ដល់​សាធារណ​ជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍ ។

លោក​បាន​បន្ថែម​ទៀត​ថា បេសកកម្ម​របស់ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺ​ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន​នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​ប្រសើរ​ឡើង ដោយ​ផ្តល់​នូវ​និរន្តរភាព និង​បង្កើន​អត្ថប្រយោជន៍​ជូន​ភាគទុន​និក កម្មករ​និ​យោ​ជិ​ក ព្រមទាំង​សហគមន៍​ទាំងអស់ ។ យើង​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​គោលការណ៍​សីលធម៌ វិជ្ជាជីវ សង្គម ច្បាប់ និង​បរិស្ថាន​កម្រិត​ខ្ពស់​បំផុត ។

លោក​បានឱ្យ​ដឹង​ទៀត​ថា យោង​តាម​អនុសាសន៍​របស់​លោក​ប្រធាន​នាយក​ប្រតិបត្តិ​នៅ​ឆ្នាំ ២០១៩ នេះ ប្រាក់​ចំណេញ​របស់​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺ​ច្រើន​ជាង ១០០ លាន​ដុល្លារ លើស​ពី​ការ​គ្រោងទុក ហើយ​ថ្មី​ៗ​នេះ​ធនាគារ អេ​ស៊ី​លី​ដា បាន​ដាក់​ចេញ​នូវ​ធនាគារ​ឌី​ជី​ថ​ល គឺជា​ធនាគារ​នៅ​ក្នុង​ដៃ​អតិថិជន​គ្រប់​ទីកន្លែង​ដែល​ហៅ​ថា «​អេ​ស៊ី​លី​ដា ទាន់ចិត្ត​» ហើយ​តាម​រយៈ «​អេ​ស៊ី​លី​ដា ទាន់ចិត្ត​» នេះ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​បាន​ដល់​ទៅ ២០ ម៉ឺន​ក្នុង ១ ថ្ងៃ ហើយ​ថែម​ទាំង​អាច​ផ្ទេរ​ប្រាក់​ពី​គណនី​របស់​អតិថិជន​ទៅ​ដៃគូ​របស់​គាត់​បាន​ថែម​ទៀត​ផង លើស​ពី​នេះ​ទៅ​ទៀត​នោះ​ថែម​ទាំង​អាច​បង់ថ្លៃ​ទឹក ភ្លើង និង​សេវាកម្ម​ផ្សេង​ៗ ឬ​ក៏​អាច​មើល​ព័ត៌មាន​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​ផ្ទាល់​តែ​ម្តង បាន​យ៉ាង​ងាយស្រួល​បំផុត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ