រាជធានីភ្នំពេញ ៖ នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលាកន្លងមក បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេសរបស់ខ្លួនទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់ជាមួយឈ្មោះ សម រង្ស៊ី ។
តាមព័ត៌មានដែលផ្តល់ឱ្យដោយក្រសួងការបរទេស បានឱ្យដឹងថា នៅថ្ងៃ២០ ខែតុលា ឈ្មោះមូរ សុខហួរ បានចេញដំណើរពីទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី កាលពីម៉ោង ៣និង៤នាទីរសៀល តាមជើងយន្តហោះ MH782 ហើយបានមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅម៉ោង៤ និង៣៤នាទីរសៀល ។
លោក កេត សោផាន់ បានបញ្ជាក់់ថា «ពេលមកដល់ប៉ុស្តិ៍ត្រួតពិនិត្យ នគរបាលអន្តោប្រវេសន៍ថៃ បានហាមឃាត់មិនឲ្យចូលដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ ដែលសមត្ថកិច្ចកម្ពុជាស្នើឲ្យហាមឃាត់ ។
សមត្ថកិច្ចថៃក៏បានចារពាក្យហាមឃាត់មិនឲ្យចូលលើលិខិតឆ្លងដែនរបស់ឈ្មោះ មូរ សុខហួរ ។ ឈ្មោះ មូរ សុខហួរ បានចាកចេញពីថៃទៅម៉ាឡេស៊ីវិញ នៅម៉ោង៨និង១០នាទីយប់ តាមជើងហោះហើរMH781» ៕
ចែករំលែកព័តមាននេះ