ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សម្រេច​ដក​វិក្កយបត្រ​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើង​ចាប់ពី​ឆ្នាំ​២០២០​តទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​យក​វិក្កយបត្រ​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើង​ថ្មី ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​យក​វិក្កយបត្រ​សំរាម​ចេញពី​វិក្កយបត្រ​ភ្លើង​ថ្មី ចាប់ពី​ឆ្នាំ​២០២០​តទៅ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​ដោយ​ក្តាប់​បាន​នូវ​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ អំពី​ការ​ដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិ​ន​ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំ​បាន​សម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២០​តទៅ​» ។

សម្តេច​បាន​បន្ត​ថា យន្តការ​យក​ថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃ​មុខ​នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​ដែល​កិច្ចការ​នេះ​ខ្ញុំ​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ប្រជុំ និង​ដោះស្រាយ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​សូម​បងប្អូន​ប្រជាពលរដ្ឋ​ជាទី​ស្រឡាញ់ មេត្តា​ជ្រាប​ជា​ព័ត៌មាន​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២២ តុលា​នេះ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​បៀ​ប្រាយ​ក៏​បាន​សម្រេច​ដកហូត​យក​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ទៅ​ជា​ក្រុមហ៊ុន​រដ្ឋ រួច​ហើយ​ធ្វើការ​សង​ថ្លៃ​ខូចខាត​ដល់​ក្រុមហ៊ុន​ផង​ដែរ ពោល គឺ​មិន​ឲ្យ​ក្រុមហ៊ុន​ខាតបង់​នោះ​ទេ ។

សម្តេច​បន្ត​ថា បើ​មាន​តែ​ក្រុមហ៊ុន​តែ​មួយ​ដដែល​ទោះបីជា​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ខិតខំ​ធ្វើ​យ៉ាងណា​ក៏​មិន​អាច​ប្រមូល​សំរាម​អស់​ដែរ ព្រោះថា ឥឡូវ​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​ជាង​មុន ហើយ​សំរាម​ក៏​មាន​ច្រើន​ជាង​មុន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ