ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ថ្ងៃ​២៣ តុលា ១៩៩១ ក៏​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​មាន​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ក្តី​ក៏​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កើត​មាន​ក្នុង​ប្រទេស​ដោយសារ​ប៉ុ​ល​ពត…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបីជា​មាន​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១ ក្តី​ក៏​សង្គ្រាមស៊ីវិល​នៅ​ក្នុង​ប្រទេស​កើត​មាន​ក្នុង​ប្រទេស​ដោយសារ​ប៉ុ​ល​ពត ។ ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខណៈ​កម្ពុជា​បាន​អបអរសាទរ​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា ២៨​ឆ្នាំ​មុន ពោល គឺ​នៅ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤​របស់​កម្ពុជា​រួម​មាន​សម្តេច​តេ​ជោ ហ៊ុន សែន តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា , ចលនា​តស៊ូ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​សម្តេចក្រុមព្រះ​នរោត្តម​រណ​ប្ញ​ទ្ឋិ , រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​តំណាង​ដោយ​លោក សឺ​ន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល​ពត​) តំណាង​ដោយ​លោក ខៀវ សំ​ផ​ន បាន​ឈាន​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។

សម្តេច​បាន​បន្ត​ថា សូម​បញ្ជាក់​ផង​ដែរ​ថា មុន​នឹង​ឈាន​មក​ដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​សម្តេចព្រះ​នរោត្តម​សីហ​នុ​នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង​ដែល​ការ​ចរចា​នេះ​មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ​នរោត្តម​សីហ​នុ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅ​ថា (​ជំនួប​ចរចា សីហ​នុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃ​ទី​០២-០៤ ខែធ្នូ ឆ្នាំ​១៩៨៧) ។ ហើយ​បន្ទាប់​មក​ក៏​មាន​កិច្ចចរចា​បន្ត​រវាង​សីហ​នុ​-​ហ៊ុន សែន លើក​ទី​២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២០-២១ ខែមករា ឆ្នាំ​១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

សម្តេច​តេ​ជោ​បន្ត​ថា ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ា​រី​ស ២៣ តុលា ១៩៩១ ក៏​ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល​ពត​) ។ ក្រោម​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​បញ្ចប់សង្គ្រាម​ស៊ី​វិ ល​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សំបូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​ក៏​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ៗ​គ្នា​ក្នុង​ថ្ងៃ​ខួប​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ថ្ងៃនេះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ