ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងចក្រ​វាយ​កម្ទេច​បាន​សម្រេច​ ខណៈ​​លោក​យោធា​ជា​ម្ចាស់​ក្រាញននៀល​ក្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋប្រមាណ​ជិត​១០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​លើក​បដា និង​រូបថត​សម្តេចតេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រោងព្រាត​​ស្រែក​អយុត្តិធម៌​ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​ប្ញស្សី​កែវ បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ ការពារ​គ្រឿងចក្រ​រុះរើ​សំណង់ផ្ទះ​ជួលមួយ​ខ្នង​របស់​មន្ត្រី​យោធា ថ្នាក់​វ​រ​សេនីយ៍ម្នាក់​ ។…

រាជធានី​ភ្នំពេញ ​៖ ប្រជាពលរដ្ឋប្រមាណ​ជិត​១០​នាក់ បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​លើក​បដា និង​រូបថត​សម្តេច
តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ព្រោងព្រាត​​ស្រែក​អយុត្តិធម៌​ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខណ្ឌ​ប្ញស្សី​កែវ បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ ការពារ​គ្រឿងចក្រ​រុះរើ​សំណង់ផ្ទះ​ជួលមួយ​ខ្នង​របស់​មន្ត្រី​យោធា ថ្នាក់​វ​រ​សេនីយ៍ម្នាក់​ ។

​ទោះបី​មានការ​តវ៉ា និង​ក្រាញននៀល​ពី​ម្ចាស់​យ៉ាងណាក៏ដោយ ក៏អាជ្ញាធរបាន​ប្រើ​គ្រឿងចក្រ​វាយ​កម្ទេច​តែ​មួយ​ប៉ព្រិច​​ភ្នែក​ក្រោម​សម្រែក​អយុត្តិធម៌​ ។ ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២២ តុលា ​នៅ​ចំណុចដី​អភិវឌ្ឍន៍​ប្ញស្សី​កែវ​ក្នុងភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​​ស្សី​កែវ ។ ​នៅ​ក្នុង​ហេតុការណ៍​ដែល​ក៏មានការ​ប្រ​ទុ​ស្សរ៉ាយ​​គ្នា​ផង​ដែរ​ ខណៈ​ពេល​ដែល​អាជ្ញាធរ បាន​បញ្ជា​អោយ​កម្លាំង​សណ្តាប់ធ្នាប់​ទៅ​ចាប់​ដកហូតបដារបស់ក្រុម​អ្នក​តវ៉ា ។

អគារ​ផ្ទះ​ជួលដែល​អាជ្ញាធរចុះ​រុះរើមួយ​ខ្នងមាន​២០​បន្ទប់ មាន​ប្រជាពលរដ្ឋ​ជួល​ស្នាក់​នៅ​១២​គ្រួសារ​ដែល​មាន​ម្ចាស់​ឈ្មោះ​ព្រុំ បូរ​ ជា​មន្ត្រី​យោធា ថ្នាក់​វ​រ​សេនីយ៍ដែល​បាន​តស៊ូ​ក្រាញ់ននៀល​តវ៉ា​ជា​យូ​រមក​ហើយ ក្នុង​ចំណោម​ប្រជាពលរដ្ឋចំនួន៧​គ្រួសារ ដែល​កំពុង​តែ​ធ្វើការ​តវ៉ា​ ហើយ​ស្នាក់​នៅ​ដី​របស់​ខ្លួន​ដែល​បាន​កាន់កាប់​តាំងពី​ការ​បង្កើត​តំបន់​អភិ​ឌ្ឍ​ន៍​មក​ម្ល៉េះ ។ តាម​អាជ្ញាធរខណ្ឌ​ប្ញ​ស្សី​កែវបានអោយ​ដឹង​ថា ការ​ប្រើ​វិធានការ​រដ្ឋបាល ធ្វើ​ឡើង​តាម​ការ​ណែនាំ របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម​រុះរើ​សំណង់​ដែល​រំលោភ​លើ​ដី​នៅ​តំបន់​អភិ​ឌ្ឍ​ន៍ប្ញស្សី​កែវ ។

តាម​អាជ្ញាធរបានអោយ​ដឹង​ទៀត​ថា មុន​ការ​ប្រើ​វិធាន​ការណ៍​រដ្ឋបាល អាជ្ញាធរ​បាន​ជួន​ដំណឹងដល់​ម្ចាស់​ព្រមទាំង​ប្រជាពលរដ្ឋ ស្នាក់​នៅ​អោយ​រុះរើ​សំណង់​នោះ​ចេញជា​ច្រើ​លើកមក​ហើយ ។​ បន្ទាប់​ពី​ជួន​ដំណឹង ប្រជាពលរដ្ឋ​ដែ​ើ​ស្នាក់​នៅ​ចំនួន​៨​គ្រួសារ បាន​រើ​អីវ៉ាន់​ចាកចេញ ដោយ​ខ្លួន​នៅ​សល់​តែ​៤​គ្រួសារ​មិន​ព្រម ទើប​អាជ្ញាធរ ចុះ​មក​រុះរើ តែ​ម្តង​។ តាម​ព័ត៌មាន បានអោយ​ដឹង​ថា ខណៈ​នោះ​អាជ្ញាធរ បាន​នាំ​គ្នាជួយ​រើ​អីវ៉ាន់ ប្រជាពលរដ្ឋ ដែល​កំពុង​តែ​ស្នាក់​នៅ ព្រមទាំង​ប្រើ​គ្រឿងចក្រ​វាយ​កម្ទេច​ចោល​តែ​ម្តង ។

​ទន្ទឹម​នោះ​គេ​ឃើញ លោក​ព្រំ បូរ ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន​យោធា ​បាន​ក្រាញននៀល ហើយ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ នាំ​គ្នា​ចាប​់ទាញ​និង​សែង​ចេញ ​។​ស្រម​ពេល​គ្នា​នោះ​ដែរ ក្រុម​គ្រួសារ លោក​ព្រំ បូរ និង ប្រជា​ពលរដ្ឋ ដែល​មាន​ដី​នៅ​តំបន់​នោះដែរ ​បាន​នាំ​គ្នាលើករូបថតសម្តេច​តេ​ជោ ​ហ៊ុន សែន និង​សម្តេច​កិតិិិិិ្តព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ា​នី​ហ៊ុន សែន ព្រមទាំង​ស្រែក​អយុត្តិធម៌ ហើយ​បាន​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់ ចុះ​ទៅ​ចាប់​ដក​ហូត​បដា​និង​រូបថតនោះ​ចំនួន​២​ដង ​។​

ទោះបីជាម្ចាស់​ក្រាញននៀល និង​ផ្ទុះ​ការ​តវ៉ា​ស្រែក​អយុត្តិធម៌​យ៉ាងណា អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​វាយ​កម្ទេច​ផ្ទះ​ជួល​មួយ​ខ្នង​ ព្រមទាំង​ដើមឈើរាប​ដល់​ដី ក្រោម​ការ​ទ​ទួ​ច​សុំ​អោយ​អោយ​សម្តេច​ជួយ​រក​យុត្តិ
ធម៌​ ។

អត្ថបទសរសេរ ដោយ