ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​​ពង្រាយ​ទាហាន ​និង​រថក្រោះ​រាប់​សិប​គ្រឿង​… ក្នុង​ប្រតិបត្តិការ​​ទប់​ទល់​​នឹង​រុ​ស្ស៊ី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​បង្ហាញ​សាច់ដុំ​ដាក់​រុ​ស្ស៊ី ដោយ​កាលពី​ថ្ងៃ​ទី​២១​តុលា ​ចាប់ផ្ដើម​ដាក់​ពង្រាយ​ទាហាន​មួយ​កងអនុសេនាតូច​និង​រថក្រោះ​ជា​ច្រើន​សិប​គ្រឿង​សម្រាប់​ការ​ប្ដូរ​វេន​គ្នា​៦​ខែ​ម្ដង ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​មួយ​សម្រាប់​ទប់ទល់​នឹង​រុ​ស្ស៊ីជិតខាង។ ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៥០០​នាក់ រថក្រោះ​ធុន​ABRAMS​និង​រថពាសដែក​ធុន​BRADLY​ជា​ច្រើន​សិប​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​ដល់ ទីលាន​ហ្វឹកហ្វឺន​ប៉ា​ប្រា​ដ​ជិត​រដ្ឋធានី​វី​ល​នី​ញូ​ស​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​លី​ទុ​យ​អា​នី​លោក​RAIMUNDAS…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ សហរដ្ឋអាមេរិក​បាន​បង្ហាញ​សាច់ដុំ​ដាក់​រុ​ស្ស៊ី ដោយ​កាលពី​ថ្ងៃ​ទី​២១​តុលា ​ចាប់ផ្ដើម​ដាក់​ពង្រាយ​ទាហាន​មួយ​កងអនុសេនាតូច​និង​រថក្រោះ​ជា​ច្រើន​សិប​គ្រឿង​សម្រាប់​ការ​ប្ដូរ​វេន​គ្នា​៦​ខែ​ម្ដង ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​មួយ​សម្រាប់​ទប់ទល់​នឹង​រុ​ស្ស៊ីជិតខាង។

ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៥០០​នាក់ រថក្រោះ​ធុន​ABRAMS​និង​រថពាសដែក​ធុន​BRADLY​ជា​ច្រើន​សិប​គ្រឿង​ត្រូវ​បាន​បញ្ជូន​មក​ដល់ ទីលាន​ហ្វឹកហ្វឺន​ប៉ា​ប្រា​ដ​ជិត​រដ្ឋធានី​វី​ល​នី​ញូ​ស​។

រដ្ឋមន្ត្រី​ការពារ​ប្រទេស​លី​ទុ​យ​អា​នី​លោក​RAIMUNDAS KAROBLIS ថ្លែង​ថា ការ​ដាក់​ពង្រាយ​ទាហាន​អា​មេ​រិ​ក​ប្រមាណ​ជា​៥០០​នាក់ ដែល​ត្រូវ​ស្ថិត​ក្នុង​ប្រទេស​យើង​ពេញ​មួយ​រដូវរងា អាច​ជា​វត្តមាន​នៃ​កង​យោធា​អា​មេ​រិ​ក​នៅ​ចង្កេះ​ខាងកើត​របស់​អួ​តង់ ។

លោក​បន្ត​ថា​ដំបូង​វា​ជា​សារ​មួយ​សម្រាប់​លី​ទុ​យ​អា​នី និង​បណ្ដា​ប្រទេស​ជិតខាង​ជា​សមាជិក​អូតង់ ដើម្បី​ប្រាប់​ថា បណ្ដា​សម្ព័ន្ធមិត្ត​ពិតជា​នៅ​កៀក​ស្មា​ជាមួយ​យើង​ជា​និច្ច​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ