ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ជា​ច្រើន​នាក់​ប​ចូលរួម​ប្រកួត​គូរ​គំនូរ​​លើក​ទី​១​នៅ​បរិវេណ​អាង​ហែល​ទឹក​​ដ៏​​ប្រណីត​ស្រស់​ស្អាត​របស់ វ័​ន្ត​ផាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរ​សារ​ទរ​ក្នុង​ឱកាស​ដាក់​ដំណើរការ​បើក​សម្ពោធ​ក្នុង​ការ​ដាក់​លក់ និង​ជួល អា​ផាត​មិន​ដ៏​ប្រណីត និង​ទាន់សម័យ​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន វ័​ន្ត​ផាក (One Park)…

រាជធានី​ភ្នំពេញ ៖ ដើម្បី​អបអរ​សារ​ទរ​ក្នុង​ឱកាស​ដាក់​ដំណើរការ​បើក​សម្ពោធ​ក្នុង​ការ​ដាក់​លក់ និង​ជួល អា​ផាត​មិន​ដ៏​ប្រណីត និង​ទាន់សម័យ​ជា​ផ្លូវការ​នោះ ក្រុមហ៊ុន វ័​ន្ត​ផាក (One Park) បាន​រៀបចំ​កម្មវិធី​ប្រកួត​គូរគំនូរ​លើក​ទី​១ សម្រាប់​កុមារ ដើម្បី​បង្កើន​គំនិត​ច្នៃប្រឌិត​ថ្មី និង​ប្លែក​ៗ ដែល​កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ កន្លង​មកនេះ នៅ​ឯ​បរិវេណ​អាង​ហែល​ទឹក​ដ៏​ស្រស់​ប្រណីត​ស្អាត និង​ធំ​ជាងគេ​ក្នុង​រាជធានី ភ្នំពេញ នៃ វ័​ន្ត​ផាក ក្រោម​ការ​ដឹកនាំ​ដោយ​លោក Demian Jung ដែល​ជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ វ័​ន្ត​ផាក ។

ពិធី​នេះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ និង​សប្បាយ​រីករាយ​ពី​សំណាក់​កុមារ និង​មាតាបិតា អាណាព្យាបាល តួយ៉ាង​កុមារ​ដែល​បាន​ចូលរួម​បាន​នាំ​គ្នា​គូរគំនូរ​ប្លែក​ៗ​ពី​គ្នា​ទៅ​តាម​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ដើម្បី​ប្រកួតប្រជែង​យក​រង្វាន់​ពិសេស​ពី វ័​ន្ត​ផាក បន្ទាប់​ពី​ការ​ដាក់​ពិន្ទុ​ពី​ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ ហើយ​សម្រាប់​កុមារ​ដែល​មិន​ទទួល​បាន​ជ័យ​លា​ភី​ក៏​ទទួល​បាន​រង្វាន់​ដូច​គ្នា​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា វ័​ន្ត​ផាក ជា​ក្រុមហ៊ុន​លក់ និង​ជួល Apartment សម្រាប់​គ្រួសារ​ជំនាន់​ថ្មី​ដែល​ទំនើប និង​ទាន់​សម័យកាល រួម​មាន​ច្រើន​ប្រភេទ​ទៅ​តាម​តម្រូវការ​នៃ​ការ រស់នៅ និង​ស្រស់​​ស្អាត​ស័​ក្កិ​សម​បំផុត​សម្រាប់​គ្រួសារ​សម័យ​ថ្មី​នា​ពេល​បច្ចុប្បន្ន​នេះ ។

រឹតតែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ វ័​ន្ត​ផាក បាន​នាំ​មក​នូវ​អាង​ហែល​ទឹក​ដ៏​ស្រស់​ស្អាត​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន​របស់​ខ្លួន​ផង​ដែរ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ