ខេត្តសៀមរាប ៖ នៅទីបំផុត រដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសម្រេចយកឈើដែលបានរឹបអូសទាំងកណ្ដាលអធ្រាតទៅប្រគេនជូនវត្តប្រាសាទអធ្វារវិញហើយ បន្ទាប់ពីមានការរិះគន់តាមបណ្ដាញសារព័ត៌មាន និងបណ្ដាញសង្គមមួយចំនួនកាលពីពេលកន្លងទៅថ្មីៗនេះ។
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានដឹកនាំមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត នាំយកឈើដែលបានរឹបអូសកាលពីវេលាម៉ោង១០និង២៦នាទីយប់ថ្ងៃទី១៥ តុលា ឆ្នាំ២០១៩ ទៅប្រគេនជូនព្រះសង្ឃនៃវត្តប្រាសាទអធ្វារវិញ និងបានចូលរួមបច្ច័យចំនួន១លានរៀល ប្រគេនព្រះសង្ឃ ដើម្បីរួមចំណែកកសាងវត្តអធ្វារផងដែរ។
លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅវត្តអធ្វារ នាថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ នេះថា ការប្រគេនឈើជូនព្រះសង្ឃវិញនេះ គឺធ្វើតាមអនុសាស្ត្រណែនាំរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកអភិបាលខេត្តសៀមរាប។
បើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានសេក្ដីរាយការណ៍ពីករណីកាប់ដើមឈើនៅវត្តអធ្វា ទើបកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និងអាជ្ញាធរពាក់ព័ន្ធបានចុះត្រួតពិនិត្យជាក់ស្ដែង ។ ក្នុងនោះក្រុមមន្ត្រីបានប្រទះឃើញឈើអាររួច ប្រភេទឈើទាលចំនួន៤៦សន្លឹក និងឈើមូលចំនួន២កំណាត់ ។
លោក ទា គឹមសុទ្ធ បញ្ជាក់ថា ដោយពេលវេលាយប់ជ្រៅ និងទីតាំងកើតហេតុ ក្រៅបរិវេណវត្ត ពុំមានអ្នកទទួលខុសត្រូវ ទើបសមត្ថកិច្ចសម្រេចដឹកជញ្ជូនវត្ថុតាងយកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។
លោកបានបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវរបស់មន្ត្រីនៅទីតាំងជាក់ស្តែង ព្រះសង្ឃព្រះនាម ភ្លឿន រ័ត្ន ព្រះគ្រូសូត្រស្តាំ តំណាងព្រះចៅអធិការវត្ត បានមានថេរដីកាថា ការកាប់ដើមឈើទាលមួយដើមនេះ ដោយសារដើមឈើនេះត្រូវរន្ទះបាញ់ចាប់ផ្តើមងាប់ និងមានមែកឈើមួយចំនួនបាក់ធ្លាក់មកដី អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។ ប៉ុន្តែគណៈ កម្មការអាចារ្យវត្ត ពុំបានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធនោះទេ។
លោកបានបញ្ជាក់បន្ថែមថា ដោយពិនិត្យឃើញថា វត្តកំពុងសាងសង់កុដិ និងដោយមានការស្នើសុំបិណ្ឌបាតពីព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត ទើបក្រុមមន្ត្រីរដ្ឋបាលព្រៃឈើបានសម្រេចប្រគេនឈើទៅព្រះសង្ឃវិញនិងបានចូលបច្ច័យសាងសង់កុដិចំនួន១លានរៀលថែមទៀតផង ៕ (កែសម្រួលដោយ ៖ ធីតា)
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាច់ជ្រូករស់ឡើងថ្លៃធ្វើឱ្យកសិករម្នាក់ៗ ដែលប្រកបរបរចិញ្ចឹមជ្រូកជាលក្ខណ:គ្រួសារ មានការសប្បាយរីករាយយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងមិន...
ខេត្តកំពង់ចាម ៖ នៅក្នុងរដូវបើកនេសាទនៅលើផ្ទៃទឹកទន្លេមេគង្គត្រង់ចំណុចស្ពានគីស្សុណា ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ គេបានសង្កេតឃើញថា ទូក...
ប្រទេសស៊ីលី ៖ កងទ័ពអាកាសស៊ីលីប្រកាសកាលពីយប់ថ្ងៃទី១១ធ្នូថា បណ្ដាបំណែករបស់យន្តហោះត្រូវបានរកឃើញក្នុងសមុទ្រ នាចុងខាងត្បូងនៃទ្វីបអាមេរិក ត្រង់តំបន់ដែល...
ប្រទេសនីហ្សេ ៖ កងទ័ពនីហ្សេទទួលរងការបាត់បង់ធ្ងន់ធ្ងរបំផុតមូយ ដោយសារការវាយប្រហារមួយរបស់ពួកជីហាដ កាលពីថ្ងៃទី១០ធ្នូនៅភាគខាងលិចប្រទេសជិតព្រំដែនជាមួយម៉ា...
រាជធានីភ្នំពេញ ៖ ចាប់យករសជាតិកាហ្វេ Espresso នៅ % Arabica ដែលជាម៉ាកយីហោ ដ៏ល្បីល្បាញមកពីប្រទេសជប៉ុន ។ អតិថិជនដែលនិយមទទួលទានកាហ្វេទាំងអស់គ្នា នៅទីបំផុតហាងកាហ្វេ % Arabica បានបើក...
រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗមានតម្រូវការសម្រាប់ការទទួលទានថ្នាំវីតាមីនក្នុងកម្រិតខុសគ្នាៗ។ វាអាស្រ័យលើកត្តាជាច្រើនដូចជាហ្សែន របៀបរស់នៅ ភាពតានតឹង ថ្នាំ...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...