ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​លោក Jack Ma សម្ភាស​ចូល​ធ្វើការ​នៅ Alibaba មិន​ជាប់ ?

4 ឆ្នាំ មុន

សហគ្រិន និង​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) របស់​ប្រទេស​ចិន​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បានឱ្យ​ដឹង​ថា លោក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សម្ភាស​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​លោក​នា​សព្វ​ថ្ងៃនេះ…

សហគ្រិន និង​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) របស់​ប្រទេស​ចិន​ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Alibaba បានឱ្យ​ដឹង​ថា លោក​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​សម្ភាស​ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​លោក​នា​សព្វ​ថ្ងៃនេះ ។ មិន​ត្រឹមតែ Alibaba ទេ លោក​គិត​ថា​លោក​ប្រហែលជា​មិន​អាច​ជាប់​ដំណាក់កាល​ដំបូង​ពេល​ដាក់​ពាក្យសុំ​ការងារ​នៅ​ក្រុមហ៊ុន​ធំ​ៗ​ជុំវិញ​ពិភពលោក​ផង ។

លោក ម៉ា បាន​និយាយ​នៅ​សន្និសីទ Forbes Global CEO Conference ក្នុង​ប្រទេស​សិង្ហ​បុរី​ថា «​មនុស្ស​ដូច​ខ្ញុំ​សព្វ​ថ្ងៃនេះ ប្រសិនបើ​ខ្ញុំ​សាកល្បង​ដាក់​ពាក្យសុំ​ចូល​ធ្វើការ​នៅ Alibaba វា​ស្ទើរតែ​មិន​អាច​ទៅ​រួច​ទៅ​ហើយ​»​។

លោក​បាន​បកស្រាយ​ថា វា​មក​ពី​ចន្លោះ​មួយ​ក្នុង​ប្រព័ន្ធ​ការងារ​អន្តរជាតិ​ដែល​ផ្តោត​សំខាន់​ពេក​ទៅ​លើ​លទ្ធផល​ការ​សិក្សា និង​មិន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​មានគំនិត​ច្នៃប្រឌិត ។ លោក​បាន​បន្ត​ថា មនុស្ស​ឲ្យ​តម្លៃ​អ្នក​អាស្រ័យ​លើ​សញ្ញាប័ត្រ​របស់​អ្នក ។

គួរ​បញ្ជាក់​ដែរ​ថា​លោក ម៉ា ជា​និស្សិត​ដែល​ជួប​ការ​លំបាក​ច្រើន​នៅ​សាលារៀន ហើយ​លោក​ថែម​ទាំង​ត្រូវ​បាន​គេ​បដិសេធ​ការងារ​ប្រមាណ ៣០​កន្លែង​ផង​ដែរ​មុន​ពេល​លោក​ចាប់ផ្តើម​ក្រុមហ៊ុន Alibaba ក្នុង​ឆ្នាំ ១៩៩៩ ។ លោក​បាន​ប្រាប់​មក​ថា​លោក​បាន​ជួប​មនុស្ស​ជា​ច្រើន​ដែល​មិន​ត្រូវ​បាន​អ្នក​ដទៃ​ឲ្យ​តម្លៃ​ព្រោះ​ពួក​គេ​មិន​មាន​លទ្ធផល​ល្អ​ក្នុង​ផ្នែក​សិក្សា ។ លោក ម៉ា បាន​បន្ថែម​ថា សមត្ថភាព​ក្នុង​ផ្នែក​សិក្សា​កាន់តែ​លែង​មាន​ន័យ​ហើយ​ក្នុង​សម័យ​ឌី​ជី​ថ​ល​ដែល​កំពុង​ផ្លាស់​ប្តូរ​នេះ ។

«​នៅ​សម័យ​ឧស្សាហកម្ម អ្នក​ត្រូវ​តែ​ចេះ​ចាំ​ឲ្យ​បាន​លឿន ចាំ​ឲ្យ​បាន​ច្រើន និង​គណនា​ឲ្យ​បាន​ល​ឧ​ន ។ កិច្ចការ​ទាំងនេះ​បច្ចុប្បន្ន​មាន​ម៉ាស៊ីន​ដែល​អាច​ធ្វើ​លឿន​ជាង​អ្នក​ទៅ​ទៀត ។ ហើយ​វា​ជា​រឿង​ដែល​យើង​គួរតែ​ព្រួយបារម្ភ ។ ២០ ទៅ ៣០​ឆ្នាំ​ទៀត កូន​ៗ​របស់​យើង​នឹង​មិន​អាចរ​ស់បាន​ទេ​ព្រោះតែ​ការ​អប់រំ​របស់​យើង​» ។

មហាសេដ្ឋី​ខាងលើ​បាន​បន្ត​ថា «​ពួក​យើង​ត្រូវ​តែ​បង្រៀន​កី​ន​ៗ​ឲ្យ​ចេះ​ធ្វើ​នវានុវត្តន៍ ស្ថាបនា និង​មានគំនិត​ច្នៃប្រឌិត​ដើម្បី​ឲ្យ​ពួក​គេ​អាច​រស់នៅ​ក្នុង​សម័យកាល AI (Artificial Intelligence) បាន ។ ខ្ញុំ​ចង់​ចូលរួម​ឲ្យ​បាន​ច្រើន​ក្នុង​ផ្នែក​នេះ​» ៕

ប្រភព ៖ cnbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ