ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​ការ​រៀន​ធ្វើ​សមាធិ​ដើម្បី​សុខភាព

4 ឆ្នាំ មុន

បុរស​ស្ត្រី​គ្រប់​រូប​ជា​អ្នក​ប្រាថ្នា​នូវ​សុខភាព​ផ្លូវ​ចិត្ត គួរ​រៀន​ធ្វើ​លំ​ហាត់​សមាធិ​គឺ​ការ​ហ្វឹកហាត់​ចិត្ត ប្រមូលផ្ដុំ​អារម្មណ៍​ឲ្យ​មូល​តាម​រយៈ​ការ​គ្រប់គ្រង​អារម្មណ៍​ប្រកបដោយ​ភាព​ស្ងប់ស្ងាត់​និង​វិន័យ​ខ្ពស់​បំផុត ។ សមាធិ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តានតឹង​ចិត្ត​ដែល​មាន​ចំណាស់​ជា​យូរយារ​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​ទ្វីបអាស៊ី ពិសេស​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ នៅ​ក្នុង​ការ​អនុវត្ត​លំ​ហាត់​សមាធិ​បែប​បុរាណ យើង​អាច​ប្រើប្រាស់​ឥរិយាបថ​អង្គុយពែនភ្នែន​ឲ្យ​ត្រង់​ខ្លួនដោ​យ​​​​​ដាក់​ជើង​ស្ដាំ​ត្រួត​លើ​ជើង​ឆ្វេង…

បុរស​ស្ត្រី​គ្រប់​រូប​ជា​អ្នក​ប្រាថ្នា​នូវ​សុខភាព​ផ្លូវ​ចិត្ត គួរ​រៀន​ធ្វើ​លំ​ហាត់​សមាធិ​គឺ​ការ​ហ្វឹកហាត់​ចិត្ត ប្រមូលផ្ដុំ​អារម្មណ៍​ឲ្យ​មូល​តាម​រយៈ​ការ​គ្រប់គ្រង​អារម្មណ៍​ប្រកបដោយ​ភាព​ស្ងប់ស្ងាត់​និង​វិន័យ​ខ្ពស់​បំផុត ។ សមាធិ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តានតឹង​ចិត្ត​ដែល​មាន​ចំណាស់​ជា​យូរយារ​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​ទ្វីបអាស៊ី ពិសេស​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។

នៅ​ក្នុង​ការ​អនុវត្ត​លំ​ហាត់​សមាធិ​បែប​បុរាណ យើង​អាច​ប្រើប្រាស់​ឥរិយាបថ​អង្គុយពែនភ្នែន​ឲ្យ​ត្រង់​ខ្លួនដោ​យ​​​​​ដាក់​ជើង​ស្ដាំ​ត្រួត​លើ​ជើង​ឆ្វេង ដោយ​បាត់​ដៃស្ដាំ​ត្រួត​លើ​បាតដៃ​ឆ្វេង ហើយ​មេដៃ​ទាំង​ពីរ​ដាក់​ទល់​គ្នា ស្ទើរ​ប៉ះ ស្ទើរ​មិន​ប៉ះ ។ ចំពោះ​ការ​អង្គុយ​បែប​នេះ ត្រូវ​មាន​ឥរិយាបថ​ដែល​សម្រាក​យ៉ាង​ស្រួល​បំផុត​ដោយ​មិន​មានការ​ខំប្រឹង​ឡើយ ។ ចំពោះ​អ្នក​ដែល​ពុំ​ស្ទាត់ជំនាញ​ក្នុង​ការ​អង្គុយ​បែប​នេះ​អាច​អង្គុយ​សំយុងជើង​លើ​កៅអី ដោយ​ដាក់​ដៃ​ទាំង​ពីរ​លើ​ភ្លៅ​ដូច​អធិប្បាយ​ខាង​ដើម ឬ​ប្រើប្រាស់​ឥរិយាបថ​ផ្សេង​ៗ​ទៀត​ដែល​យើង​យល់​ថា ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​ឋិត​ក្នុង​ស្ថានភាព​សម្រួល​ឥរិយាបថ​ណាមួយ ឲ្យ​បាន​សម្រាក​យ៉ាង​ស្រួល​បំផុត​ហើយ​ពុំ​តឹងតែង​ចំពោះ​ខ្លួន​យើង ។

បន្ទាប់​ពី​អង្គុយ​សម្រួល​ឥរិយាបថ​បាន​ស្រួល​ហើយ​យើង​អាច​បិទ​ភ្នែក​ប្រមូលផ្ដុំ​អារម្មណ៍​សមាធិ​ទៅ​លើ​ខ្យល់​ដកដង្ហើម​ចេញ និង​ចូល​តាម​ដំណើរ​ខ្យល់​ដង្ហើម​ជា​ធម្មតា ក្នុង​នោះ​ត្រូវ​តាំង​អារម្មណ៍​ឲ្យ​ដឹង​ថា ខ្លួន​យើង​ដកដង្ហើម​ចូល​ក៏​ដឹង និង​ដកដង្ហើម​ចេញ​ក៏​ដឹង ដោយ​រក្សា​អារម្មណ៍​កុំ​ឲ្យ​ឃ្លាន​ឆ្ងាយ​ពី​ការ​ដកដង្ហើម​ចេញចូល​នោះ ឬ​ក៏​អនុវត្ត​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​បើកភ្នែក​ព្រឹម​ៗ​សម្លឹង​ចុះ​ទៅ​ស្រប​តាម​ចុង​ច្រមុះ​គួប​ផ្សំ​នឹង​ការ​ដឹង​ពី​របៀប​ដកដង្ហើម​ចេញចូល​ផង ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​របស់​យើង​ទទួល​អារម្មណ៍​បាន​ល្អ ។

ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ជំនាញការ​ផ្នែក​សុខភាព​ផ្លូវ​ចិត្តបាន​អភិវឌ្ឍ​របៀប​សមាធិ​ដោយ​ផ្ចង់អារម្មណ៍​លើ​ខ្យល់​ដកដង្ហើម​ចេញចូល​មួយ​បែប​ទៀត​ដែល​មាន​៣​ដំណាក់កាល​កឺ ដកដង្ហើម​ចូល​, ទប់​ដង្ហើម​គឺ​រក្សា​ខ្យល់​ដកដង្ហើម​ក្នុង​សួត​ប្រហែល​៣​វិនាទី និង​ដកដង្ហើម​ចេញ ។

បើ​ពិនិត្យ​លើ​វិធីសាស្ត្រ​នេះ​រក​ឃើញ​ថា មានគុណ​ប្រយោជន៍​មួយ​ចំនួន​បន្ថែម​គឺ ធ្វើ​ឲ្យ​អ្នក​សមាធិ​ផ្ទ​ង់​អារម្មណ៍​លើ​ការ​ដកដង្ហើម​បាន​ល្អ​ជាង​វិធីសាស្ត្រ​បុរាណ​។ ម្យ៉ាងទៀត​អាច​រក្សា​ខ្យល់​ដកដង្ហើម​ដែល​ស្រូប​ចូល​ក្នុង​សួត​បាន​រយៈពេល​យូរ​បន្តិច​ដើម្បី​ឲ្យ​ឈាម​អាច​ស្រូប​យក​អុក​ស៊ី​សែន​បាន​យ៉ាង​ល្អ​ប្រសើរ​លើស​ពី​ការ​ដកដង្ហើម​ធម្មតា ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ