រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារបាននាំគ្នាចេញមុខតវ៉ាដោយការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងលុបប្រឡាយទឹកមិនឱ្យហូរចេញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅភូមិតាអិន សង្កាត់ស្នោរខណ្ឌកំបូល ។
តាមសំដីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបានឲ្យដឹងថា មានប្រជាជនប្រមាណជាង៦០គ្រួសារហើយគ្រួសារខ្លះផ្ទះរបស់ពួកគាត់ខ្ពស់ជាងគេខ្លះមិនប៉ះពាល់នឹងនាំគ្នាមកតវ៉ាឡើយ ។ ចំណែកប្រជាពលរដ្ឋមួយចំនួនមានការប៉ះពាល់បាននាំគ្នាតវ៉ានៅមុខការដ្ឋានសំណង់ផ្ទះល្វែង ក្រុមហ៊ុនពិភពទ្រព្យថ្មី បានបើកចាក់ដីលុបបើកការដ្ឋានសំណង់ព្រមទាំងលុបប្រឡាយទឹកមិនឱ្យទឹកហូរចេញត្រូវបានប្រជាពលរដ្ឋនាំគ្នាមកតវ៉ាដើម្បីឱ្យការដ្ឋាន ស្តារប្រឡាយទឹកដែលចាក់លុប និងដាក់លូសំរាប់បញ្ជៀសទឹកកុំឲ្យលិចនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។
ប្រជាពលរដ្ឋបានបញ្ចាក់ប្រាប់ទៀតថា នៅល្ងាចថ្ងៃដដែលដោយមានរថយន្តបានដឹកដីមកបាក់លុបប្រឡាយទឹកភូមិខាងលើហើយប្រជាពលរដ្ឋក្នុងភូមិមិនបានដឹងថា រថយន្តដឹកដីមកចាក់លុបប្រឡាយទឹកខាងលើប្រជាពលរដ្ឋទាក់ទងតាមទូរស័ព្ទទៅលោកចៅសង្កាត់ ព្រមទាំងលោកមេភូមិខាងលើ រកដំណោះស្រាយដែរតែមិនព្រមលើកទូរស័ព្ទ ។
ជាចុងក្រោយ ប្រជាពលរដ្ឋភូមិខាងលើសំណូមពរដល់ចៅសង្កាត់ព្រមទាំងលោកមេភូមិ ជួយរកដំណោះស្រាយសុំឱ្យការដ្ឋានសំណង់ខាងលើដាក់លូដើម្បីបញ្ជៀសទឹកចេញផង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ