ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ម្នាក់អង្គុយយំ លុះសួរនាំ​ទើបដឹង​រឿង​ផឹកទឹក១ដបអស់​៥ពាន់ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ខ្មែរ​អ៊ិស្លាម​ម្នាក់​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​អង្គុយ​យំ​ក្នុង​ស្ថានភាព​ភាន់ភាំង​ស្មារតី ហើយដោយ​មានការ​អាណិតអាសូរ​ ទើប​អ្នក​រត់​ឌុ​ប​បាន​ដឹក​នាង​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ឲ្យ​នគរបាល​ជួយ​សួរនាំ​ពី​មូលហេតុ​ ។ ​លុះ​ពេល​ទៅ​ដល់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​បាល​សួរនាំ​ នាង​បាន​ប្រាប់​ថា នាង​ពុំ​បានដឹងថា​​មានរឿង​អ្វី​កើតឡើង​មក​លើ​ខ្លួន​នាង​នោះ​ទេ…

រាជធានី​ភ្នំពេញ ​៖ ​ស្ត្រី​ខ្មែរ​អ៊ិស្លាម​ម្នាក់​ត្រូវ​បាន​ក្រុម​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​អង្គុយ​យំ​ក្នុង​ស្ថានភាព​ភាន់ភាំង​ស្មារតី ហើយដោយ​មានការ​អាណិតអាសូរ​ ទើប​អ្នក​រត់​ឌុ​ប​បាន​ដឹក​នាង​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ឲ្យ​នគរបាល​ជួយ​សួរនាំ​ពី​មូលហេតុ​ ។ ​លុះ​ពេល​ទៅ​ដល់​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​បាល​សួរនាំ​ នាង​បាន​ប្រាប់​ថា នាង​ពុំ​បានដឹងថា​​មានរឿង​អ្វី​កើតឡើង​មក​លើ​ខ្លួន​នាង​នោះ​ទេ ​ដោយនៅ​ចាំ​បាន​ត្រឹម​នាង​ចេញពីផ្ទះ​យក​លុយ​ទៅ​សង​ម៉ូយ​នៅ​ផ្សារវាលរេញ​ ហើយ​ផឹកទឹក​សុទ្ធ​១​ដប ​ក្រោយមកមិនដឹងមានរឿងអ្វីកើតឡើងនោះទេ ​ស្រាប់តែ​មក​ដល់​រាជធានី​ភ្នំពេញ ហើយ​បាត់​គ្រឿងអលង្ការ​មាស​និង​លុយ​សរុប​៥​ពាន់​ដុល្លារ​អស់រលីង​ពី​ខ្លួន​តែម្តង ។

​ស្ត្រីម្នាក់​​ខាងលើ​និយាយ​ហាក់​ដូចជា​ភាំង​ៗ​ស្មារតី ហើយ​ត្រូវ​បាន​នគរបាល​ដាក់​ការ​សង្ស័យ​ថា ​នាង​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​​ក្រុម និង​ត្រូវ​បានក្រុម​​ជន​នោះ​ដោះ​យក​គ្រឿងអលង្ការ​មាស​និង​លុយ​​អស់​ ។ ​បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ដឹក​នាង​ចេញពី​ផ្សារ​វាល​រេញ នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ យក​មក​ទុក​ចោល​នៅ​រាជធានី​ភ្នំពេញ ​រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ ។ ​មិនតែប៉ុណ្ណោះ​ក៏​សង្ស័យ​ថា​ នាង​ត្រូវ​ចាញ់ល្បិច​បោក​របស់​ក្រុម​ជនសង្ស័យ​​ទម្លាក់យោង​ផង​ដែរ​ ព្រោះ​ក្រុម​ជនសង្ស័យ​​ទម្លាក់យោង​ពូកែ​ណាស់​ខាង​ល្បួង​ដោះ​យក​គ្រឿងអលង្ការ​បែប​នេះ​។

ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥៥​នាទី​​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​ក្បែរ​អាង​ទឹក ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​ស្ត្រី​រង​គ្រោះ​ខាងលើ​​ឈ្មោះ​សាំ យ៉ះ អាយុ​២១​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរឥស្លាម មុខរបរ​ជា​អាជីវករ​លក់ដូរ​អី​​វ៉ាន់​បោះ​ដុំ មាន​ទីលំនៅ​ក្នុងភូមិ​វាល​រេញ សង្កាត់​វាល​រេញ ខេត្ត​ព្រះ​សីហ​នុ​និង​មាន​ប្ដី​ជា​អ្នក​រត់​តាក់​សុ​ី ។

តាម​ប្រភពពី​​ស្ត្រី​រងគ្រោះ​​បាន​អះអាង​ប្រាប់​នគរបាល​ថា​ ​នាង​បាន​បាត់បង់​គ្រឿងអលង្ការ​មាស​ទម្ងន់​១​តម្លឹង​កន្លះ និង​លុយ​១២​លាន​រៀល ចំណែក​ខ្សែ​ចង្កេះ​របស់​នាង​ធ្វើ​អំពី​មាស​មិន​បាន​បាត់បង់​ឡើយ​ដែល​ទំនងជា​ជនសង្ស័យ​អត់​ដឹង​ថា​នាង​មាន​ខ្សែ​ចង្កេះ​​ធ្វើពី​មាស​។

ស្ត្រី​រងគ្រោះ​បាន​និយាយ​បែប​រវើរវាយ​ប្រាប់​នគរបាល​បន្ត​ទៀត​ថា នាង​នៅ​ចាំ​បាន​ថា នៅ​មុន​ពេល​កើតហេតុ​ នាង​បាន​ជិះ​ម៉ូតូឌុប​១​គ្រឿង​ចេញពីផ្ទះ​ឆ្ពោះទៅ​កាន់​ផ្សារ​វាល​រេញ ដើម្បី​យក​លុយ​ចំនួន​១២​លាន​រៀល​ខាងលើ​ទៅ​សង​ម៉ូយ​ ថ្លៃ​ដែល​នាង​ទិញ​អី​វ៉ាន់​យក​ទៅ​លក់​បន្ត​ ។ ​លុះ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​ផ្សារ​វាល​រេញ​ មិន​ទាន់​បាន​យក​លុយ​នោះ​ទៅ​សង​ម៉ូយ​នៅឡើយ​ទេ ដោយ​ស្រេក​ទឹក​ពេក ​នាង​ក៏​បាន​ទិញ​ទឹក​សុទ្ធ​១​ដប​ផឹក​សិន ​ដោយ​គិត​ថា​ក្រោយ​ពី​ផឹកទឹក​រួច​ចាំ​យក​លុយ​ទៅ​សង​ម៉ូយ​។

​តាម​ប្រភពដដែល​បាន​បន្ត​ថា ក្រោយ​ពី​ផឹកទឹក​រួច​ក៏​ស្រាប់តែ​នាង​លែង​ដឹងខ្លួន បាត់​ការ​ចង​ចាំ​រហូត ​ដោយ​មិនដឹង​ថា​មានរឿង​អ្វី​កើតឡើង​លើ​រូប​នាង​នោះ​ទេ លុះដល់​វេលា​រសៀល​ថ្ងៃ​ដដែល​ពេល​ដឹងខ្លួន ​ស្រាប់តែ​កំពុង​ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ទៅ​វិញ​។​ ដោយ​ពុំ​ដឹង​ថា​ខ្លួនឯង​មក​ដល់ទី​នេះ​ដោយ​របៀប​ណា​ឡើយ មិនតែប៉ុណ្ណោះ​លុយ​ចំនួន​១២​លាន​រៀល​ដែល​ត្រូវ​យក​ទៅ​សង​ម៉ូយ​ រួម​នឹង​គ្រឿងអលង្ការ​មាសទម្ងន់​​១​តម្លឹង​កន្លះ​ក៏​បាន​បាត់​អស់រលីង​ពី​ខ្លួន​ថែម​ទៀត​។

​ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​ដែរ នគរបាល​បាន​ដាក់​ការ​សង្ស័យ​​ចំនួន​២​ចំណុច​ គឺ​ទី​១-​សង្ស័យ​ថា​នាង​​ត្រូវ​ចាញ់ល្បិច​បោក​ និង​ការ​ល្បួង​ដ៏​បុ​ិ​ន​ប្រសព្វ​របស់​ក្រុម​ជនសង្ស័យ​​ទម្លាក់យោង​នាំ​ទៅ​ដោះ​គ្រឿងអលង្ការ​និង​យក​លុយ​អស់​ដោយ​មិន​មាន​ត្រូវ​ថ្នាំ​សណ្ដំ​ទេ​ ហើយនាង​​ការ​ភាន់ភាំង​ស្មារតី​បណ្ដាល​មក​ពី​​មានការ​តក់ស្លុត​ ក្រោយ​ពេល​បាត់​លុយ​និង​គ្រឿង​អង្ការអស់ ​។

​ចំណែក​ចំណុច​ទី​២​-សមត្ថកិច្ច​សង្ស័យ​ថា​​អាច​ត្រូវ​ថ្នាំ​សណ្ដំ​មែន​ តែ​ត្រូវ​តិច​ត្រឹមតែ​ភាន់ភាំង​ស្មារតី​មួយ​រយៈពេល​ខ្លី ហើយ​ក្រោយ​ពី​ដោះ​យក​គ្រឿងអលង្ការ​និង​លុយ​នាង​ហើយ​ ក្រុម​ជនសង្ស័យ​ក៏​បាន​ដឹក​​នាង​យក​មក​ទុក​ចោល​ រួច​គេចខ្លួន​បាត់​អស់​តែ​ម្ដង​។​

ទោះបីជា​បែប​ណា​ ដោយ​សង្ស័យ​ថា​នាង​ត្រូវ​ថ្នាំ​សណ្ដំ​ទើ​បនគរបាល​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​​ទទួលយក​នាង ហើយ​ភ្លាម​ៗ​នោះ​​​បុរស​ម្នាក់​ដែល​ត្រូវជា​បងថ្លៃ​របស់​នាង​បាន​​មក​ដឹក​នាង​យក​​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ហើយ រង់​ចាំ​ពេល​នាង​មាន​អាកា​រៈ​ប្រក្រតី​វិញ​ចាំ​ដាក់​ពាក្យបណ្ដឹង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ