រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអះអាង ថាមន្ត្រីកងកំលាំងដែលមានស័ក្តិចាប់ពី៣ឡើងទៅនឹងជាប់ពន្ធ ចំណែកអ្នកដែលមានស័ក្តិតូចជាងនេះមិនជាប់ពន្ធនោះទេ ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀប្រាយនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចលើកឡើងថា ថវិការសម្រាប់អភិវឌ្ឍន៍គោលនយោបាយក៏ត្រូវផ្តល់លើកការអភិវឌ្ឍធនធានមនុស្ស ដែលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះគណៈរដ្ឋមន្ត្រីនឹងឆ្លងច្បាប់ស្តីពីការគ្រប់គ្រងថវិការដែលក្នុងនោះចាប់បង្ខំឲ្យរាជរដ្ឋាភិបាលធ្វើការកែតម្រូវជាបន្តបន្ទាប់ ព្រោះខ្ញុំយកគោលជំហរដាច់ខាតមួយលើចំណុចពីរ ។
សម្តេចបញ្ជាក់ថា៖«នៅពេលដែលខ្លួនខ្ញុំឬគណបក្សប្រជាជនកម្ពុជាកាន់ចំណាចពន្ធមិនត្រូវបានដាក់ទេ ទី១ពន្ធលើដីស្រែកកសិករ ។ តាំងពីឆ្នាំ១៩៧៩មក ពោលគឺតាំងពីដីនៅរួមរហូតដល់ចែកដីឲ្យប្រជាពលរដ្ឋ គឺរដ្ឋាភិបាលមិនដែលយកពន្ធពីប្រជាពលរដ្ឋទេ អីញ្ចឹងការបន្តមិនយកពន្ធនោះទេ ប្រសិនបើគណបក្សប្រជាជននៅកាន់អំណាច ។ ចំពោះគណបក្សផ្សេងខ្ញុំមិនហ៊ានធានាទេ ប៉ុន្តែគណបក្សប្រជាជនបានធ្វើជាង៤០ឆ្នាំហើយ ប៉ុន្តែពន្ធលើកដីក្នុងក្រុងត្រូវយក» ។
សម្តេចក៏បានលើកឡើងថា ពន្ធទី២ដែលមិនត្រូវបានយកគឺពន្ធលើបៀវត្សន៍អប្បរមាមិនត្រូវបានជាប់ទេ អីញ្ចឹងទេ…បានជារៀងរាល់ឆ្នាំបានរំកិលឡើងរហូត ដែលកាលពីមុនដាក់៥០ម៉ឺនជាប់ពន្ធ ៨០ម៉ឺនរឿងត្រូវជាប់ពន្ធទេ ដល់ប្រាក់ខែឡើងដល់៨០ម៉ឺនយើងដាក់ដល់១លានបានជាប់ពន្ធ ដល់ឡើង១លាន យើងដាក់ដល់១លាន២សែន បានជាប់ពន្ធតែឥលូវឡើងដល់លើសពី១លាន២សែនទៀត ។
សម្តេចបញ្ជាក់ថា៖«អីញ្ចឹងទេយើងត្រូវបានកែរហូតក្នុងន័យនេះបានសេចក្តីថាកុំឲ្យអ្នកមានប្រាក់ខែតិចជាងគេជាប់ពន្ធទាំងអស់ ព្រោះចំណុចនេះដើម្បីសម្រួលដល់អ្នកមានប្រាក់បៀវត្សន៍តិចកុំឲ្យជាប់ពន្ធ ។ អីញ្ចឹងដូចជាពលទាហាន ពលទោ មិនត្រូវជាប់ពន្ធទាំងអស់ ។ តែអាចជាប់អ្នកមានស័ក្តិ៣ ស័ក្តិ៤ឡើងទៅនឹងជាប់ពន្ធហើយ ។ បុគ្គលិករដ្ឋ ដូចជាគ្រូបឋម ដែលមានប្រាក់ខែទាប់ជាងគេ ឬគ្រូពេទ្យមានប្រាក់ខែទាបមិនជាប់ពន្ធទេ»។
ជាមួយគ្នានោះដែរសម្តេចក៏បានអះអាងថា គ្រូដែលស្ថិតក្នុងក្របខណ្ឌខ្ពស់ហើយមានប្រាក់ខែខ្ពស់ជាងគ្រូបឋមត្រូវជាប់ពន្ធ ប៉ុន្តែគ្រួដែលមានប្រាក់ខែ១លាន៣០ម៉ឺនមិនជាប់ពន្ធនោះទេតែ១លាន៣៥ម៉ឺនជាប់ពន្ធ ។
សម្តេចគូសបញ្ជាក់ថា៖« អីញ្ចឹងទេ គេមិនយក១លាន៣០ម៉ឺនជាប់ពន្ធ គឺគេយក៥ម៉ឺនទៅគិតពន្ធ។ អីញ្ចឹងរឿងនេះនឹងកើតចេញពីប្រជុំគណៈរដ្ឋមន្ត្រី ប៉ុន្តែខ្ញុំគ្រាន់តែជម្រាបជូនជាព័ត៌មានថា នៅប្រាក់ខែនៅក្នុងវិស័យអប់រំ និងសុខាភិបាល នៅតែបន្តកើតឡើងដើម្បីផ្តល់លទ្ធភាពឲ្យកាន់តែប្រសើរសម្រាប់គ្រូបង្រៀន គ្រូពេទ្យ និងកងកំលាំងប្រដាប់អាវុធ ។ យើងធ្វើមិនដូចគេទេគេថាឡើងយ៉ាងនេះយ៉ាងនោះ» ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ