ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរបុរសម្នាក់ត្រូវគេស្រង់ចេញពីទឹកស្រះមុខវិទ្យា​ល័យ​

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​មួយ​កន្លែង ត្រង់​នៅ​ចំណុច​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច…

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ដោយសារ​តែ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​មួយ​កន្លែង ត្រង់​នៅ​ចំណុច​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​កំពង់ត្រឡាច ស្ថិត​ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។

ក្រោយ​ពេល​ស្រង់​សព​ឡើង​មក​លើគោក ទើបត្រូវ​បាន​គេ​ស្គាល់​ថា​ជន​រង​គ្រោះ​ឈ្មោះ ហុយ ផាត ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កោសល​វិ​ច្ច័​យ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករ​នី​ឃាតកម្ម​ណា​ឡើយ ។ ចំណែក​មូលហេតុ​គឺ​សង្ស័យ​បណ្ដាល​មក​ពី​ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ដើរ​ធ្លាក់​ចូល​ទឹកស្រះ ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់​បែប​នេះ ព្រោះ​ជន​រង​គ្រោះ​តែងតែ​ផឹកស្រា​ស្រវឹង​ជា​រៀងរាល់ថ្ងៃផងដែរ​ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ