ខេត្តកណ្តាល ៖ ក្រុមអ្នកញៀនល្បែង០៧នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកពញ្ញាឮធ្វើការឃាត់ខ្លួនរួចធ្វើកិច្ចសន្យាអប់រំឱ្យវិលត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្ទះឈ្មោះ អ៊ុយ ហាន ភេទស្រី ភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ជនសង្ស័យទី១-ឈ្មោះ អ៊ុយ ហាន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ, ទី២-ឈ្មោះ ហៀង ហៃ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ, ទី៣-ឈ្មោះ វ័រ ឌឿន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ, ទី៤-ឈ្មោះ ហេង អេងហៀង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៥-ឈ្មោះ អុក សំអឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ, ទី៦-ឈ្មោះ ហៃ ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងទី៧-ឈ្មោះ អ៊ុយ គោ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង០៧នាក់មានទីលំនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។
ប្រភពព័ត៌មានប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញថា មានមនុស្សកំពុងនាំគ្នាលេងល្បែងស៊ីសង(អាប៉ោង)នៅចំណុចផ្ទះកើតហេតុខាងលើបន្ទាប់ពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់អុសចុះបង្ក្រាបចាប់បានអ្នកលេងអាប៉ោងចំនួន០៧នាក់ព្រមទាំងវត្ថុតាង និងមធ្យោបាយម៉ូតូដូចខាងលើបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីបន្តចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ