ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សាំង​​លើ​ភ្លើង​

4 ឆ្នាំ មុន
  • ភ្នំពេញ

ជម្លោះ​នយោបាយ​នៅ​កម្ពុជា ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា បាន​កើតឡើង​តាំងពី​មុន​ពេល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទៀត តែ​អ្វីមួយ​ដែល​ត្រូវ​បាន​កត់សម្គាល់​នា​ពេល​នេះ​ហាក់ដូចជា​ក្តៅ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ ពិសេស​កាលបរិច្ឆេទ​ដែល​លោក សម រ​ង្ស៊ី និង​មន្ត្រី​លោក​ដែល​និរទេស​ទៅ​ក្រៅប្រទេស​ប្រកាស​ពី​ការ​វិល​ចូ​ូ​ល​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ និង​នៅ​មិន​ដល់​២០​ថ្ងៃ​ទេ…

ជម្លោះ​នយោបាយ​នៅ​កម្ពុជា ​ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា បាន​កើតឡើង​តាំងពី​មុន​ពេល​មានការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទៀត តែ​អ្វីមួយ​ដែល​ត្រូវ​បាន​កត់សម្គាល់​នា​ពេល​នេះ​ហាក់ដូចជា​ក្តៅ​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ ពិសេស​កាលបរិច្ឆេទ​ដែល​លោក សម រ​ង្ស៊ី និង​មន្ត្រី​លោក​ដែល​និរទេស​ទៅ​ក្រៅប្រទេស​ប្រកាស​ពី​ការ​វិល​ចូ​ូ​ល​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា​ខាង​មុខ​នេះ និង​នៅ​មិន​ដល់​២០​ថ្ងៃ​ទេ គឺ​កាលបរិច្ឆេទ​នោះ​នឹង​ចូល​មក​ដល់ ។ ការ​បង្កាត់ភ្លើង​នៅ​ឯ​ក្រៅប្រទេស​របស់​ក្រុម​លោក សម រ​ង្ស៊ី បាន​បង្ហាញ​ថា​ការ​ឡាំប៉ា​របស់​ក្រុម​ខ្លួន​នោះ​ពិតជា​មិន​បញ្ឈប់​នោះ​ទេ ។

កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ មាន​មនុស្ស​មួយ​ក្រុម​ក្នុង​នាម​ជា​គណៈកម្មាធិការ​អចិន្ត្រៃយ៍​​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​ចាត់ទុកជា​អង្គការ​ខុសច្បាប់ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទាក់ទង​ទៅ​នឹង​អ្វី​ដែល​គេ​ហៅ​ថា ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​លោក សម រ​ង្ស៊ី ដែល​តាម​ផ្លូវច្បាប់​ក្នុង​ប្រទេស​លោក សម រ​ង្ស៊ី គឺជា​ទណ្ឌិត ។

កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា អ្នកនាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រកាស​ថា ក្រសួងយុត្តិធម៌​បាន​ពិនិត្យ​តាមដាន និង​សិក្សា​ដោយ​យកចិត្តទុកដាក់​ចំពោះ​ករណី​ខាងលើ​នេះ និង​បាន​ពិនិត្យ​ឃើញ​ថា ផែនការ​ទាំងមូល​នៃ​ការ​ប្រកាស​វិល​ត្រឡប់​របស់​ទណ្ឌិត សម រ​ង្ស៊ី ពុំ​មែន​ជា​រឿង​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នោះ​ទេ ប៉ុន្តែ​គឺជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ តាម​រយៈ​ការ​ប្រើប្រាស់​វិធី​ញុះញង់ អុជអាល​បំផុសបំផុល និង​ការ​ប្រើ​ឧបាយកល​បោក​បញ្ឆោត ដើម្បី​អូស​ទាញ​ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំង ប្រដាប់​អាវុធ​របស់​ជាតិ ឱ្យ​បះបោរ​តាម​រូបភាព​ជា​បដិវត្ត​ដោយ​ហិង្សា ក្នុង​គោលដៅ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ។

ដោយសារ​តែ​ការ​ចាត់​ទុក​ថា​ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នោះ​ហើយ ទើប​សកម្មជន​ដែល​គាំទ្រ​នយោ​បាយ​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក ក៏​ត្រូវ​បាន​ចោទប្រកាន់​និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ជាង​៥០​នាក់​ហើយ​និង​អ្នកខ្លះ​បាន​ចេញ​សារភាព ។ សកម្មភាព​ជុំវិញ​ផែនការ​ខាងលើ​នេះ ក៏​ត្រូវ​បាន​ក្រសួងយុត្តិធម៌​ហៅ​ថា ជា​អំពើ​វិទ្ធង្សនា ដែល​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ ។ យោង​តាម​ច្បាប់​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ក្រសួងយុត្តិធម៌​ពិនិត្យ​ឃើញ​ថា ៖

ទី​១-​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​បទឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ ដែល​ត្រូវ​ផ្តន្ទាទោស​ក្រោម «​បទល្មើស​ឧបឃាត​» តាម​បញ្ញត្តិ​មាត្រា​៤៥១ និង​មាត្រា​៤៥២ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំទៅ​៣០​ឆ្នាំ ហើយ​ប្រសិនបើ​ជនល្មើស​ជា​អ្នករាជការ​សាធារណៈ ទោស​សម្រាប់​បទល្មើស​ឧបឃាត​នេះ ត្រូវ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ទី​២-​ចំពោះ​រាល់​បុគ្គល​ទាំងឡាយ​ដែល​ចូលរួម​នៅ​ក្នុង​គម្រោង​នេះ ត្រូវ​ជាប់​ទោស​ពី​បទល្មើស​រួមគំនិត​ក្បត់ ដែល​ជា​បទឧក្រិដ្ឋ​មាន​ចែង​និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៥៣​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ដាក់​ពន្ធនាគារ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ហើយ​ទោស​នេះ​ត្រូវ​បន្ថែម​ទម្ងន់​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​២០​ឆ្នាំ ប្រសិនបើ​ជនល្មើស​គឺជា​អ្នករាជការ​សាធារណៈ ។ ដោយឡែក ចំពោះ​បុគ្គល​ណា​ដែល​បាន​ចូលរួម​ក្នុង​អំពើ​រួមគំនិត​ក្បត់​ខាងលើ ហើយ​បុគ្គល​នេះ​បាន​សារភាព​ចំពោះ​មុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​សហការ​បង្ក្រាប​បទ​ល្មើ​ល​នេះ នឹង​ត្រូវ​ទទួល​បានការ​លើកលែង​ឱ្យ​រួច​ផុត​ពី​ការ​ទទួលទោស ដោយ​អនុលោម​តាម​បញ្ញត្តិ​មាត្រា​៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ទី​៣-​ការ​ប្រើ​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់​លំដាប់ថ្នាក់ ដែល​គណបក្ស​នេះ​ត្រូវ​បាន​តុលា​ការ​កំពូល​សម្រេច​រំលាយ​ចោល​ដោយ​សាលដីកា​ស្ថាពរ​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​ខាងលើ គឺជា​ទ​ង្វើ​ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​ផង ខុស​ទៅ​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ផង និង​ខុស​ទៅ​នឹង​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង ។

ទី​៤-​ផែនការ​នៃ​ការ​ប្រឆាំង​នឹង​សន្តិសុខ​របស់​ប្រទេស​ជាតិ​ខាងលើ មិន​ត្រឹមតែ​ខុស​ទៅ​នឹង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​ខុស​ផង​ដែរ​ទៅ​នឹង​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​នឹង​ភេរវកម្ម អាស្រ័យ​ទៅ​តាម​ករណី​ប្រព្រឹត្ត​ជាក់ស្តែង​នីមួយ​ៗ ។

ផ្អែក​លើ​មូលដ្ឋាន​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ខាងលើ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក៏​បាន​អំពាវនាវ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សូម​ចាត់វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត និង​តឹង​រុ​ឹ​ង​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​សន្តិសុខ​នៃ​រដ្ឋ​ខាងលើ ដើម្បី​ធានា​ការពារ និង​ថែរក្សា​សន្តិភាព ស្ថិរភាព​សង្គម និង​វិបុលភាព​របស់​ប្រទេស​ជាតិ ព្រមទាំង​សេចក្តីសុខ​សាន្ត​របស់​ប្រជាជន​កម្ពុជា ។

ជាមួយ​គ្នា​នេះ ក៏​បាន​អំពាវនាវ​ដល់​ជនរួមជាតិ សូមកុំ​ចាញ់​ឧបាយកល​បោក​បញ្ឆោត​របស់​ឧក្រិដ្ឋជន ដែល​អាច​នាំ​ឱ្យ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​រួមគំនិត​ក្បត់ ដែល​ត្រូវ​មានទោស​ធ្ងន់ធ្ងរ​តាម​ច្បាប់ និង​សូម​ចូលរួម​ប្រឆាំង​ឧក្រិដ្ឋកម្ម​បំផ្លិចបំផ្លាញ​ជាតិ​ខាងលើ​នេះ ដោយ​សហការ​រាយការណ៍​អំពី​ផែនការ​ក្បត់​ខាងលើ និង​មុខសញ្ញា​ពាក់ព័ន្ធ​ជូន​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ដើម្បី​ឈាន​ទៅ​ចាត់វិធានការ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ។

ពេល​នេះ​គេ​គ្រប់​គ្នា​កំពុង​គិត​ថា តើ​ច្រក​ណា​ទៅ​ដែល​លោក សម រ​ង្ស៊ី អាច​ឈាន​ជើង​ចូល​កម្ពុជា​ដោយ​សំអាង​ទៅ​លើ​អ្នក​ហែហម​រាប់​លាន​នាក់​នោះ ។ ទោះ​ដេក​យល់សប្តិ​ក៏​រក​មិនឃើញ​ដែរ ។ ដូច្នេះ​មាន​សំណួរ​មួយ​ចោទសួរ​ថា តើ​លោក សម រ​ង្ស៊ី វិល​ចូល​កម្ពុជា​តាម​ច្រក​ណា ? ហេតុនេះ នយោបាយ​យក​សាំង​ចាក់​លើ​ភ្លើង​មិនមែន​ជា​ដំណោះស្រាយ​នោះ​ឡើយ ៕ ដោយ​ សាឯម ផល្គុន​

អត្ថបទសរសេរ ដោយ