ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​ប្រដាល់​ប្រាប់​តិក​និ​ច​កែ​កំហុស​ចំ​ៗ៥​ចំណុច​ពេល​រៀន​ដំបូង

4 ឆ្នាំ មុន

គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​អំពី​ការ​ធ្វើ​ខុស​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​លេង​កីឡា​ថ្មី​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​អាច​បំបាត់​កំហុស​ទាំង​អស់នោះ​លឿន​ជាង​អ្នក​ដទៃ អ្នក​នឹង​មាន​ភាព​ប្រសើរ​ជាងគេ ។ ការ​ហាត់​ប្រដាល់​គឺ​ទាមទារ​ឱ្យ​មាន​គ្រូបង្វឹក​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​អ្នក​ធ្វើ​ខុស ហើយ​អាច​បណ្តាល​ឱ្យ​មាន​របួស​ឬ​បញ្ហា​ដល់​ខ្លួនឯង ។ ខាងក្រោម​នេះ​គឺជា​វិធី​កែ​កំហុស…

គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ព្រួយបារម្ភ​អំពី​ការ​ធ្វើ​ខុស​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​លេង​កីឡា​ថ្មី​នោះ​ទេ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​អ្នក​អាច​បំបាត់​កំហុស​ទាំង​អស់នោះ​លឿន​ជាង​អ្នក​ដទៃ អ្នក​នឹង​មាន​ភាព​ប្រសើរ​ជាងគេ ។

ការ​ហាត់​ប្រដាល់​គឺ​ទាមទារ​ឱ្យ​មាន​គ្រូបង្វឹក​ត្រឹមត្រូវ ដើម្បី​កុំឱ្យ​អ្នក​ធ្វើ​ខុស ហើយ​អាច​បណ្តាល​ឱ្យ​មាន​របួស​ឬ​បញ្ហា​ដល់​ខ្លួនឯង ។ ខាងក្រោម​នេះ​គឺជា​វិធី​កែ​កំហុស ដែល​តែងតែ​កើត​មាននៅ​ពេល​អ្នក​ចាប់ផ្តើម​ប្រដាល់​ជា​លើក​ដំបូង​។ វា​គឺជា​ការ​ណែនាំ​របស់​លោកគ្រូ​បង្វឹក​នៅ​ក្លិប Rathbone Boxing Club លោក Greg White​។

១. កុំ​ដាល់​ប្រើ​តែ​កម្លាំង​ដៃ
លោក White បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​អ្នក​ហាត់​ប្រដាល់​យូរ​ទៅ អ្នក​នឹង​មិន​ប្រើ​តែ​កម្លាំង​ដៃ​នៅ​ពេល​ដាល់​នោះ​ទេ ។ អ្នក​នឹង​ដាល់​ដោយ​ប្រើ​កម្លាំង​បូក​ផ្សំ​ជាមួយនឹង​ជើង និង មួយ​តួខ្លួន​តែ​ម្តង ។ ការ​ដាល់​ខ្លាំង​គឺ​ត្រូវ​ប្រើ​កម្លាំង​ពី​ចង្កេះ ត្រកៀក និង​ជើង ។ ពេល​យើង​ប្រើ​កម្លាំង​ពេញ​មួយ​តួខ្លួន កម្លាំង​ដាល់​របស់​អ្នក​នឹង​ខ្លាំង​ជាង​មុន ។

២. ការ​ប្រើ​ដង្ហើម
លោកគ្រូ​ប្រាប់​ថា កុំ​ទប់​ដង្ហើម​របស់​អ្នក​ពេល​ដែល​កំពុង​ដាល់ ។ ត្រូវ​ប្រាកដ​ថា​អ្នក​ផ្លុំ​ខ្យល់​ចេញ​តាម​មាត់ ពេល​កណ្តាប់ដៃ​កំពុង​តែ​ហោះ​ចេញ​ទៅ ។ អ្នក​គួរតែ​ផ្លុំ​ខ្យល់​បង្កើត​ជា​សម្លេង ដើម្បី​ឱ្យ​កម្លាំង​កាន់តែ​ខ្លាំង ។

៣. ទប់​លំនឹង​ឱ្យ​នឹង ពេល​ដាល់
លោកគ្រូ​បាន​ណែនាំ​ថា អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​ឈរ​លាតជើង​ឱ្យ​ធំ​ប្រវែង​ស្មារ ជង្គង់​បន្ទន់​បន្តិច ជើង​ខាងឆ្វេង​ឈរ​បែរ​ទៅ​ដៃគូ​ប្រកួត ។ ដៃស្តាំ​បាំង​នៅ​ចង្កា​របស់​អ្នក ដៃ​ឆ្វេង​បាំង​មុខ​របស់​អ្នក ។ អោន​មុខ​ចុះ តែ​ភ្នែក​មើលទៅ​ដៃគូ ។

៤. កុំ​ទម្លាក់​ដៃ​ចុះ
មនុស្ស​ភាគច្រើន​ទម្លាក់​ដៃ​ចុះ ដោយ​មិន​ដា​ក់បាំងមុខ នៅ​ពេល​ដាល់​រួច​ហើយ ដែល​នេះ​ធ្វើ​ឱ្យ​ដៃគូ​អាច​វាយប្រហារ​បាន​។ យើង​ត្រូវ​ផ្តោត​លើ ការ​យកដៃ​ម​កបាំងមុខ​វិញ ពេល​ដែល​ដាល់​រួច​។ កុំ​ដាល់​តទៅ​ទៀត ប្រសិនបើ​អ្នក​មិន​ទាន់​ដាក់​ដៃ​ត្រឡប់​មក​ភាព​ដើម​នៅឡើយ ។

៥. ផ្តោត​លើ​ជើង​ផង
អ្នក​ត្រូវ​ផ្តោត​លើ​ជើង​របស់​អ្នក​។ អ្នក​គួរ​ឈរ​ធ្វើខ្លួន​ឱ្យ​ស្រាល ដោយ​ប្រើ​ម្រាមជើង​ច្រើន​ជាង​បាតជើង​ទាំងមូល​។ ប្រើ​ប្រអប់ជើង​ខាងក្រោយ​របស់​អ្នក បង្កើត​ជា​ថាមពល​ជំនួយ​ដល់​ការ​ដាល់​។ អ្នក​មិន​ត្រូវ​ទប់​ជើង​ឱ្យ​ជាប់​នៅ​មួយ​កន្លែង​នោះ​ទេ​។

ប្រភព ៖ coachmag , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ