ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​តុលាការ​ខេត្ត​សៀមរាប ​សម្រេច​ឃុំខ្លួន​អតីត​​ក្រុមប្រឹក្សា​សង្កាត់​​ស្វាយ​​ដង្គំ

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​ ៖ ​មន្ត្រី​សាលាដំបូង​ខេត្តសៀមរាបឱ្យ​ដឹង​​ កាលពី​​រសៀល​ថ្ងៃ​ទី​២១ តុលា​ថា សាលាដំបូង​​​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ សំ វុ​ទ្ធី ហៅ​ធី…

​ខេត្តសៀមរាប​ ៖ ​មន្ត្រី​សាលាដំបូង​ខេត្តសៀមរាបឱ្យ​ដឹង​​ កាលពី​​រសៀល​ថ្ងៃ​ទី​២១ តុលា​ថា សាលាដំបូង​​​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ សំ វុ​ទ្ធី ហៅ​ធី ដែល​ជាប់​ពាក់ព័ន្ធ នឹង​ករណី​រួមគំនិត​ក្បត់​ ក្រោយ​ជន​ជាប់ចោទរូបនេះ ត្រូវ​បាន​នគរបាល​ផែន​សន្តិសុខនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​២០ ​តុលា ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ជនជាប់ចោទ ឈ្មោះ សំ វុ​ទ្ធី ហៅ​ធី អាយុ​៣៩​ឆ្នាំ មានមុខ​ងារ​ជា​អតីត​ក្រុមប្រឹក្សា​សង្កាត់​ស្វាយ​ដង្គំ មាន​ទីលំនៅ​បច្ចុប្បន្ន​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​ ។ យោង​តាម​លិខិតរបស់​សាលាដំបូង​ខេត្តសៀមរាបបាន​បង្ហាញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ សំ វុ​ទ្ធី ហៅ​ធី អាយុ​៣៩​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ចោទប្រកាន់​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខៈ​១២៦៥ ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៩ ពី​បទ​រួមគំនិត​ក្បត់ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ។​

សេចក្តី​ប្រកាស​បាន​បង្ហាញ​ទៀត​ថា កាលពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ គណនី Facebook ឈ្មោះ Sam Vuthy ដែល​មាន​ម្ចាស់​ប្រើប្រាស់​ឈ្មោះ សំ វុ​ទ្ធី ដែល​មាន (​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​) បាន​ចែកចាយ​បន្ត​នូវ​ខ្លឹមសារ ត្រៀម​ៗ ០៩ វិច្ឆិកា ២០១៩​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៩ ជន​នេះ​បាន​ចែកចាយ​បន្ត​នូវ​ខ្លឹមសារ​លោក សម រ​ង្ស៊ី ប្រកាស​នាំ​ពលករ​នៅ​ថៃ ដើរ​កាត់​ព្រំដែន​ចូល​មក​ខ្មែរ ហើយ​កន្លង​មក​ឈ្មោះ សំ វុ​ទ្ធី ធ្លាប់​បាន​ចែកចាយ​នូវ​ខ្លឹមសារ​របស់​លោក សម រ​ង្ស៊ី ជា​ច្រើន​លើក​ច្រើន​សារ នៅ​ក្នុង​បណ្តាញ​សង្គម Facebook របស់​ខ្លួន ដែល​មាន​ចេតនា រួមគំនិត​ក្បត់​។

​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ជន​ត្រូវ​ចោទ ឈ្មោះ សំ វុ​ទ្ធី តាម​រយៈ​បណ្តាញ​សង្គម Facebook ឈ្មោះ Vuthy Sam គឺ​បំផុសបំផុល​ឲ្យ​មហាជន ចូលរួម​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ ក្រោម​ឧបាយកល​ជា «​ផែនការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា វិញ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី​» ដោយ​អនុវត្ត​តាម​ការ​អំពាវនាវ​របស់​ឧក្រិដ្ឋជន សម រ​ង្ស៊ី​។

បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ សំ វុ​ទ្ធី ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ខេត្តសៀមរាប ចេញ​ដីកាឃុំខ្លួន​ពី​បទ​រួម​គំនិត​ក្បត់រដ្ឋាភិបាល​៕​

អត្ថបទសរសេរ ដោយ