ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ភព​ផែនដី ២០២០ ជ្រើស​បាន​​​១៥​រូប​ហើយ ទៅ​កាន់​វគ្គ​​​ផ្តាច់​ព្រ័ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ប្រកួត​បវរកញ្ញា​ភព​ផែនដី​កម្ពុជា ឬ Miss Planet Cambodia 2020 កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ ត្រូវ​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ…

ការ​ប្រកួត​បវរកញ្ញា​ភព​ផែនដី​កម្ពុជា ឬ Miss Planet Cambodia 2020 កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៩ ត្រូវ​បាន​បញ្ចប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ជម្រើស​បាន​បេ​ក្ខ​នារី​១៥​រូប ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏​មានការ​បង្ហាញ​ឈុត​តំណាង​ជាតិ ពី​សំណាក់​បេ​ក្ខ​នារី​នីមួយ​ៗ ដែល​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ទាំងមូល​លេចធ្លោ​ខ្លាំង​។

ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មានការ​បង្ហាញ​សមត្ថភាព​ពី​បេ​ក្ខ​នារី​ទាំង​២០​រូប ៣​ដំណាក់​កាល ដោយ​វគ្គ​ទី​១ បង្ហាញ​ឈុត​តំណាង​ជាតិ ប្រចាំ​ខេត្ត​-​ក្រុង​ទាំង​២៥, វគ្គ​ទី​២ បង្ហាញ​សមត្ថ​ភាព​​ដោយ​ឱ្យ​បេ​ក្ខ​នារី​ម្នាក់​ៗ​ច្រៀង​រាំ និង​បញ្ចេញ​ទេព​កោសល្យ​ផ្ទាល់ខ្លួន ខណៈ​ដែល​វគ្គ​ទី​៣ គឺជា​ការ​ប្រកួត​ឈុត​រាត្រីសមោសរ​។

ក្រោយ​ការ​ប្រកួតប្រជែង​ទាំង​៣​វគ្គ បេ​ក្ខ​នារី​១៥​រូប បាន​ឡើង​វគ្គ​បន្ត ដែល​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ ចំណែក​៥​នាក់​ជ្រុះ​ចេញពី​កម្មវិធី​។ វគ្គ​ប្រកាស​លទ្ធផល ក៏​បាន​ជម្រើស​យក​បេ​ក្ខ​នារី​ញញឹម​ស្អាត បេ​ក្ខ​នារី​តំណាង​ផលិតផល​ស្ពុ​ន​ស័​រ បេ​ក្ខ​នារី​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់ បេ​ក្ខ​នារី​គ្រង​ឈុត​រាត្រីសមោសរ លេចធ្លោ និង​បេ​ក្ខ​នារី​បញ្ចេញ​សមត្ថភាព​បាន​លេចធ្លោ​ជាងគេ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ