ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កា.ប់នាងយ៉ាងព្រៃ.ផ្សៃ​រួមនឹងសំឡេង​«និង​ហើយ​មី​ស្រី​ផិតក្បត់»

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​មេម៉ាយ​កូន​ពីរ​ម្នាក់​ ត្រូវ​ជន​សង្ស័យលប​​កាប់​ពីក្រោយ​​យ៉ាងព្រៃ​ផ្សៃបំផុត ​ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​ ​ហើយបានស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ ​។ ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពីវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២២​…

ខេត្តតាកែវ ​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​មេម៉ាយ​កូន​ពីរ​ម្នាក់​ ត្រូវ​ជន​សង្ស័យលប​​កាប់​ពីក្រោយ​​យ៉ាងព្រៃ​ផ្សៃបំផុត ​ខណៈ​គាត់​កំពុង​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​ ​ហើយបានស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទី​ពេទ្យ​ ​។ ហេតុ​ការណ៍​នេះ ​កើតឡើង​កាលពីវេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២២​ តុលា នេះ ​ស្ថិត​នៅ​ចំណុចភូមិ​ពោ​ធ៏ ឃុំ​ស្លា ស្រុក​សំរោង ​ខេត្តតាកែវ ​។

នគរបាល​ស្រុក​សំរោង​បានអោយ​ដឹង​ថា ស្ត្រី​រង​គ្រោះខាងលើ ​ឈ្មោះ​ហឿ​ង សុ​ខុន​ អាយុ​៣៤​ឆ្នាំ ​ជា​ស្ត្រី​មេម៉ាយ​កូន​ពីរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សែន ហាក់​ឡី​ ​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ ។

សមត្ថកិច្ច​​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​បន្លែ​មក​លក់​នៅ​ក្នុងភូមិ​ដូច​សព្វដង ។ តែ​មិន​ទាន់​ជិះ​ផុត​ភូមិ​ផង ​ស្រាប់តែមាន​​ជនសង្ស័យ​បានលប​កាប់​ពីក្រោយ ​បណ្ដាល​អោយ​ហូ​រឈាម​ស្រោច​​ខ្លូ​ន ។ ក្រោយ​កាប់​រួច ​ជនសង្ស័យ​​​បាន​ស្រែ​កថា​ «និង​ហើយ​មី​ស្រី​ផិតក្បត់» ហើយជន​​សង្ស័យ​​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់​ស្រមោល ​។

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពង់​ដុតដៃដុតជើងតាម​ស្វែងរក​ចាប់​ខ្លូ​ន​​ជននោះហើយ ។ ព័ត៌មានបន្ថែមកោះសន្តិ​ភាពមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ