ព្រះមហាក្សត្រ​ថៃ​ដកហូត​តំណែង​អ្នក​ម្នាង សៃ​នី​ណាត វង្ស​វិ​ជ្ជ​រ៉ា​ផេ​ក​ឌី ដ៏​ស្រស់​សោភា​ដោយសារ​តែ​…


អ្នក​ម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ​ដ៏​ស្រស់​សោភា​របស់​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ដែល​ធ្លាប់​ធ្វើឱ្យ​រាស្ត្រ​ទាំងពួង​មានការ​ភ្ញាក់ផ្អើល​កន្លង​មក​តាម​រយៈ​ភាព​អស្ចារ្យ​នៃ​ការ លោតឆត្រ​យោង បាញ់កាំភ្លើង និងបើក​យន្តហោះ ពេល​នេះ​បាន​ជួប​នូវ​រឿង​នឹក​ស្មាន​មិន​ដល់ដោយសារ​តែ​តំណែង​ជា​អ្នក​ម្នាង​របស់​ខ្លួន​ត្រូវ​បាន​ដកហូត​ ។

ព្រះមហាក្សត្រ​ថៃព្រះបាទ Maha Vajiralongkorn បាន​ដកហូត​តំណែង និងតួនាទី ទាំងអស់ក្នុងនោះរួមមានទាំងគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) របស់​អ្នក​ម្នាង​រូប​នេះ​ចេញដោយសារ​តែ ឥរិយាបថ​មិនល្អ​ និង​ភាព​មិន​ស្មោះត្រង់​នឹង​ព្រះមហាក្សត្រ​ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC បាន​ឲ្យ​ដឹង​ថា ​សេចក្តី​ប្រកាស​ជា​ផ្លូវការ​មួយ​របស់​រាជវាំង​ថៃ បាន​និយាយ​ថា​អ្នក​ម្នាង Sineenat Wongvajirapakdi មាន «​មហិច្ឆតា​» ហើយ​បាន​ព្យាយាម «​លើក​ខ្លួនឯង​ឲ្យ​ដូច​គ្នា​នឹង​ឋានៈ​របស់​ម្ចាស់​ក្ស​ត្រី​ សុធីតា (Suthida)» ។

សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា «​អាកប្បកិរិយា​របស់​អ្នក​ម្នាង​រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​បាន​គោរព​ដល់​រាជវង្ស​» ។ អ្នក​ម្នាង Sineenat Wongvajirapakdi ​ត្រូវ​បាន​តែង​តាំង និងត្រូវបានផ្ដល់គោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) នៅ​ខែកក្កដា​ គឺ​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​ព្រះរាជា​បាន​អភិសេក​ជាមួយ​ម្ចាស់​ក្ស​ត្រី​ Suthida ដែល​ជា​មហេសី​ទី​បួន​របស់​ព្រះ​អង្គ ៕

ប្រភព ៖ BBC , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ