ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស័ក្តិ​៣ ច្រាន​ចោលការ​ចោទ​ថា «លោក​វាយ​នាង​រហូត​រលូត​កូន​៤​ខែ»

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រោយ​ពី​ព័ត៌មាន​ចុះ​ផ្សាយ​ទៅ​តាម​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ ដែល​ចោទ​ថា ប្តី​ឥត​ខាន់ស្លា​ ជា​មន្ត្រី​នគរបាល​បាន​វាយ​នាង​រហូត​បណ្តាល​ឲ្យ​រលូត​កូន​មក លោក​ស័ក្តិ​៣ ជិន…

ខេត្តកណ្តាល ៖ ក្រោយ​ពី​ព័ត៌មាន​ចុះ​ផ្សាយ​ទៅ​តាម​បណ្តឹង​របស់​ស្ត្រី​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ ដែល​ចោទ​ថា ប្តី​ឥត​ខាន់ស្លា​ ជា​មន្ត្រី​នគរបាល​បាន​វាយ​នាង​រហូត​បណ្តាល​ឲ្យ​រលូត​កូន​មក លោក​ស័ក្តិ​៣ ជិន ជឿន ដែល​ជា​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​ខេត្តកណ្តាល រស់នៅ​ភូមិ​កោះគ សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ បាន​ចេញ​មុខ​បំភ្លឺ​ជុំវិញ​បណ្តឹង​ចោទប្រកាន់​នេះ​ថា រូប​គាត់​និង​នាង ស៊ា​ង ស្រី​ល័​ក្ខ បាន​ស្គាល់គ្នា​កាលពី​ចុងឆ្នាំ​២០១៨ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក រហូត​រស់នៅ​ជាមួយ​គ្នា បើ​ទោះបី​ដឹង​ថា នាង​បាន​កុហក​ថា​មានផ្ទះ​នៅ​ផ្សារ​អូរឫស្សី តែ​តាម​ការ​ពិត​នាងគ្រាន់តែ​ជួយ​មើល​ការងារ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ឲ្យ​ម្ចាស់ផ្ទះ​ក៏​ដោយ ក៏​គាត់​បាន​យក​នាង​មក​រស់នៅ​ផ្ទះ​របស់​គាត់ និង​ខំ​រក​លុយ​ដើម្បី​រៀប​ការ​ដែរ ។ សូមរំលឹកថា៖ ស្នងការ​ខេត្តកណ្តាល​ថា​៖ នឹង​បើក​ការ​អង្កេត​​លើ​ប៉ូលិស​ម្នាក់​វាយ​រលូត​កូន​៤​ខែ

លោក​ស័ក្តិ​៣ ជិន ជឿន បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ ចន្លោះ​ម៉ោង​៧​ទៅ​៨​យប់ នាង ស៊ា​ង ស្រី​ល័​ក្ខ បាន​ប្រាប់​គាត់​ថា នាង​ដួល​នៅ​ក្នុង​បន្ទប់ទឹក ។ លុះ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គាត់​ក៏​បានជូន​នាង​ទៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង​(​ពេទ្យ​សម្តេចឪ​) រហូត​ដល់​ម៉ោង​១២​យប់​ទើប​ត្រឡប់​មក​ផ្ទះ​វិញ ។ ក្រោយ​ពេល​ចេញពី​មន្ទីរ​ពេទ្យ​បាន​៣​ថ្ងៃ នាង​បាន​ចេញ​ទៅ​ផឹកស៊ី​ជាមួយ​មិ​ត្តិ​ភក្តិ បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ហើយ នាង​បាន​ត្រឡប់​មក​វិញ​ជាមួយ​មនុស្ស​ស្រី​ម្នាក់ ទៅ​រក​គាត់​នៅ​កន្លែង​រត់​ឡាន​នៅ​សណ្ឋាគារ​ភ្នំពេញ ។ ពេល​នោះ នាង​មិន​បាន​សួរនាំ​គាត់​អ្វី​ទាំងអស់ គឺ​នាង​បាន​វាយ​មុខ​គាត់​ជា​ច្រើន​ដៃ ហើយ​ចាប់​ក្របួច​ក​អាវ និង​យក​ទូរស័ព្ទ​របស់​គាត់​បោក​ទៀត ។ នៅ​ពេល​នោះ គាត់​បាន​បើករថយន្ត​ចេញពី​ទីនោះ ដើម្បី​កុំ​ឲ្យ​មានរឿង​នៅ​កន្លែង​រកស៊ី​ប្រចាំ​ថ្ងៃ ។ លុះ​រំលង​បាន​៣​ទៅ​៤​ថ្ងៃ​ក្រោយមក ទើបបាន​ទទួល​ព័ត៌មាន​ថា នាង​ប្តឹង​ថា​គាត់​បាន​វាយ​នាង​រហូត​រលូត​កូន​ទៅ​វិញ។

ដោយឡែក អ្នកស្រី យ៉ា​ន់ ណែវ អាយុ​៧១​ឆ្នាំ ជា​ម្តាយបង្កើត​របស់​លោក​ស័ក្តិ​៣ ជិន ជឿន បាន​បដិសេធ​ថា តាម​ពិត​ទៅ​ករណី​នេះ មិនមែន​បណ្តាល​មក​ពី​ការ​វាយ​ធ្វើបាប​នោះ​ឡើយ ពោល​គឺ​នាង ស៊ា​ង ស្រី​ល័​ក្ខ បាន​ដួល​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​ទេ ហើយ​កូន​គាត់​(​លោក​ស័ក្តិ​៣ ជិន ជឿន​) ក៏​បាន​ដឹក​នាង​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទៀត​ផង ។

មាន​តែ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ទេ តើ​រឿងរ៉ាវ​បែប​ណា​ទៅ​វិញ បើ​ពេល​នេះ​ទាំង​មន្ត្រី​នគរបាល​ជា​ប្តី​និង​ម្តាយក្មេក បាន​ចោទប្រកាន់​នាង​វិញ​នោះ ។

​សូមបញ្ជាក់ថា នៅ​ពេល​នេះ​មហាជន​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​មើល​ថា តើ​លោក​ស័ក្តិ​៣ ជិនជឿន មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​វាយ​ប្រពន្ធ​មិន​ទាន់​រៀប​ការ​រហូត​រលូត​កូន​អាយុ​៤​ខែ អាច​រួចខ្លួន​ពី​សំណាញ់​ច្បាប​ដែរ​ឬទេ ? ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​បាន​អះអាង​ថា នឹង​បើក​ការ​ស៊ើបអង្កេត​រក​ការ​ពិត​ក្នុង​សំណុំរឿង​ក្តី​មួយ​នេះ ។

ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​លោកស្នងការ អ៊ា​វ ចំរើន សុំ​ឲ្យ​ជួយ​រក​យុត្តិធម៌ ករណីប្តី​មិន​ទាន់​រៀប​ការ​ជា​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋា​ន​ខេត្តកណ្តាល ពី​បទ​មនុស្សឃាត​ដោយ​ចេតនា និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។ យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ ស៊ា​ង ស្រី​ល័​ក្ខ អាយុ​២៧​ឆ្នាំ បាន​ប្តឹង​ឈ្មោះ ជិន ជឿន ភេទ​ប្រុស ជា​មន្ត្រី​ប​ម្រេ​ី​ការងារ​នៅ​ស្នងការ​នគរបាល​ខេត្តកណ្តាល​ផ្នែក​បុគ្គលិក ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​និង​ហិង្សា​មាន​ស្ថាន​ទម្ងន់ ។

ពាក្យបណ្តឹង​បាន​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​១៤ខែតុលា វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទីយប់ ឈ្មោះ ជិន ជឿន ដែល​ជា​ប្ដី​រស់នៅ​ដំបូលផ្ទះ​តែ​មួយ​មិន​ទាន់​បាន​រៀប​ការ បាន​ប៉ុនប៉ង​ធ្វើឃាត និង​ប្រើ​ហិង្សា​មក​លេ​ី​នាង​បណ្តាល​ឲ្យ​រលូត​កូន​នៅ​ក្នុង​ផ្ទៃ​អាយុ​៤​ខែ ។ នាង​ស្នេ​ី​សុំ​លោកស្នងការ​នគរបាល​ខេត្តកណ្តាល មេត្តា​ជួយ​រក​យុត្តិធម៌ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ គួររំលឹកទៀតថា ទ​ង្វើ​លោក​ប៉ូលិស​ម្នាក់​​អត់​អាច​លើក​លែង​​…​វាយ​​នាង​ទាល់​រលូត​កូន​៤​ខែ

អត្ថបទសរសេរ ដោយ