ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់មុខហើយកីឡាករ៣០រូបដែលត្រូវដណ្តើមពាន Ballon d’Or ឆ្នាំនេះ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា Virgil van Dijk គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ចំនួន ៧…

តាម​ប្រភព​ព័ត៌មាន BBC បានឱ្យ​ដឹង​ថា Virgil van Dijk គឺជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​របស់​ក្រុម​ហង្ស​ក្រហម Liverpool ចំនួន ៧ នាក់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​សម្រាំង​កីឡាករ ៣០​នាក់​សម្រាប់​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ។ Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander-Arnold, Georginio Wijnaldum និង Alisson ក៏​ត្រូវ​បាន​ជ្រើសរើស​ពី​ហង្ស​ក្រហម​ដែរ​។

កីឡាករ​របស់ Man City ចំនួន ៥ រូប​រួម​មាន​៖ Raheem Sterling, Riyad Mahrez, Kevin de Bruyne, Bernardo Silva និង Sergio Aguero ស្ថិត​ក្នុង​បញ្ជី​។ ខណៈ​ដែល Hugo Lloris របស់ Tottenham និង Son Heung-min ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ផង​ដែរ ។ កីឡាករ Cristiano Ronaldo និង Lionel Messi ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ ក៏​មិន​បាត់ឈ្មោះ​ពី​ការ​ដណ្តើម​នេះ​ដែរ​។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ គឺ​ការ​គ្មាន​វត្តមាន​របស់ ខ្សែប្រយុទ្ធ​ប៉ា​រី​ស St-Germain និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar Jr., កីឡាករ​របស់ Manchester United និង​ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba និង កីឡាករ​ក្លិប Tottenham និង​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្តល់​ពាន Ballon d’Or បាន​ចាប់ផ្តើម​ដោយ​ទស្សនាវដ្តី​បាល់ទាត់​បារាំង​ចាប់តាំងពី​ឆ្នាំ ១៩៥៦ ប៉ុន្តែ​ត្រូវ​បាន​បញ្ចូល​គ្នា​ជាមួយ​ពានរង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៥​។ តែ​ក្រោយមក FIFA បាន​ផ្តាច់ខ្លួន​ពី​ពាន Ballon d’Or ហើយ​បង្កើត​ជា​ពាន Best FIFA Player Award វិញ ៕

ខាងក្រោម​នេះ​គឺជា​ឈ្មោះ​កីឡាករ​ទាំង​៣០​នាក់​ដែល​ជាប់​ក្នុង​វគ្គ​សម្រាំង​ទៅ​យក​ពាន Ballon d’Or ឆ្នាំ​នេះ ៖

1-Virgil van Dijk (Liverpool), 2-Roberto Firmino (Liverpool), 3-Alisson (Liverpool), 4-Georginio Wijnaldum (Liverpool), 5-Trent Alexander-Arnold (Liverpool), 6-Sadio Mane (Liverpool), 7-Mohammed Salah (Liverpool)

8-Bernardo Silva (Manchester City), 9-Sergio Aguero (Manchester City), 10-Riyad Mahrez (Manchester City), 11-Kevin de Bruyne (Manchester City), 12-Raheem Sterling (Manchester City)

13-Son Heung-min (Tottenham), 14-Hugo Lloris (Tottenham), 15-Robert Lewandowski (Bayern Munich), 16-Cristiano Ronaldo (Juventus), 17-Matthijs de Ligt (Juventus), 18-Dusan Tadic (Ajax), 19-Donny van de Beek (Ajax), 20-Kylian Mbappe (Paris St-Germain)

21-Pierre-Emerick Aubameyang (Arsenal), 22-Marc-Andre ter Stegen (Barcelona), 23-Lionel Messi (Barcelona), 24-Antoine Griezmann (Barcelona), 25-Frenkie de Jong (Barcelona), 26-Kalidou Koulibaly (Napoli), 27-Karim Benzema (Real Madrid), 28-Eden Hazard (Real Madrid), 29-Marquinhos (Paris St-Germain), 30-Joao Felix (Atletico Madrid) ៕

ប្រភព ៖ bbc , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ